Posts in ‘សម្រាំងជាខេមរភាសា’ Category

«សម្ភាធ»​នយោបាយ បាន​សង្កត់​ឲ្យ មាជ សុវណ្ណារ៉ា ជាប់​«គុក»?

«សម្ភាធ»​នយោបាយ បាន​សង្កត់​ឲ្យ មាជ សុវណ្ណារ៉ា ជាប់​«គុក»?

ឆ្លើយតប ទៅនឹងការចោទសួរ របស់អ្នកសារព័ត៌មាន នៅតុលាការកំពូល លោក មាជ សុវណ្ណារ៉ា បានលើកឡើងថា លោក​កំពុងជាប់«ជុង» ក្នុងរឿងនយោបាយ និងជា«នុយ» នៃគណបក្សនយោបាយទាំងពីរ ដែលកំពុងប្រទាញប្រទង់គ្នា។

លោកបាននិយាយ ដោយសំដៅរកឈ្មោះ នៃប្រមុខដឹកនាំគណបក្សទាំងពីយ៉ាងដូច្នេះថា «លោក ហ៊ុន សែន និងលោក សម រង្ស៊ី គុណធម៌នៃអ្នកដឹកនាំ។ អ្នកទោសឧក្រិដ្ឋ គេដោះលែងបាន... ចុះយើង ជាអ្នកទោសនយោបាយ?។ (...) អ្នក​ទោស​គ្រឿងញៀន អ្នកទោសសម្លាប់មនុស្ស គេឲ្យនៅក្រៅឃុំបាន យើងអ្នកនយោបាយ ជាបញ្ញាវ័ន្ត ស្អប់អំពើហិង្សា បើ​គេ​ឲ្យបន្តនៅជាប់ឃុំ... គិតមើលទៅ។»

ដោយបង្ហាញ នូវមោទនភាពរបស់ខ្លួន ពាក់ព័ន្ធនឹងការដោះលែង ថាវាអាស្រ័យនឹងការចចារ នៃអ្នកនយោបាយ ពិសេស​ប្រមុខដឹកនាំបក្សធំៗទាំងពីរ ក្នុងរដ្ឋសភានោះ លោក មាជ សុវណ្ណារ៉ា បានពន្យល់ទៀតថា៖ «ការដោះលែង ឬមិនដោះ​លែងខ្ញុំ វាអាស្រ័យលើ គណបក្សនយោបាយទាំងពីរ ធ្វើការចរចាគ្នា [...]

មាជ សុវណ្ណារ៉ា៖ ខ្ញុំ​គ្មាន​សង្ឃឹម​នៅ​ក្រៅ​ឃុំ ព្រោះ​ជា​រឿង​នយោបាយ!

មាជ សុវណ្ណារ៉ា៖ ខ្ញុំ​គ្មាន​សង្ឃឹម​នៅ​ក្រៅ​ឃុំ ព្រោះ​ជា​រឿង​នយោបាយ!

«នេះជារឿងនយោបាយ ខ្ញុំគ្មានសង្ឃឹមថា នឹងបាននៅក្រៅឃុំ ក្រៅពីការកាត់ឲ្យមានទោស។ យើងឥតមានទោសអ្វីទេ ហើយសង្ឃឹមថា តុលាការកំពូលមួយនេះ នឹងផ្តល់យុត្តិធម៌។ (...) បើសិនជារឿងនយោបាយនោះ វាគ្មានសង្ឃឹមទេ តុលាការ​កំពូលមួយនេះ ក៏នឹងធ្វើការទាត់ចោល!» នេះជាការថ្លែងរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្ស​សង្គ្រោះ​ជាតិ មុននឹងឈានជើងចុះពីរថយន្ត ដល់ដីមុខបន្ទប់សវនាការ។

នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥នេះ នាតុលាការកំពូល រថយន្តរបស់មន្ទីរ​កែប្រែ«ព្រៃសរ»​យ៉ាងកញ្ចាស់មួយ បានមកឈប់​នៅមុខ បន្ទប់សវនាការតុលាការកំពូល។ គេបានឃើញមានវត្តមានលោក មាជ សុវណ្ណារ៉ា ចុះពីឡាន ដោយមាន​អនុរក្ស​ពន្ធនាគារ តាមក្រៀកដំណើរ ចំនួនពីររូប។ សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងពីភាពជឿជាក់របស់ខ្លួនថា និងមិនមានការសម្រេចណាមួយ ដោយតុលាការកំពូល សម្រាប់អនុញ្ញាតិឲ្យលោក នៅក្រៅឃុំឡើយ ដោយលោកបាន​ចាត់​ទុកថា នេះជារឿងនយោបាយ។

[...]

សង្គ្រាម​សំដី៖ នគរបាល​អាមេរិក បាញ់​សម្លាប់​ជន​គ្មាន​ជម្រក (vdo)

ជនរងគ្រោះ គ្មានជម្រកត្រឹមត្រូវ ជាជនអាមេរិកស្បែកខ្មៅមួយរូប ដែលមានសតិមិនធម្មតា បានព្យាយាមឆក់យកអាវុធ ពីនគរបាលម្នាក់ ដែលកំពុងបង្ខំឲ្យជននេះ ក្រាបជាប់នឹងដី។ នៅក្នុងវីដេអូ គេបានស្ដាប់ឮនគរបាលស្រែកឡើងថា៖ «ទម្លាក់​អាវុធចោលៗ» មុននឹងឭសូរ គ្រាប់កាំភ្លើងជាច្រើនគ្រាប់ បានផ្ទុះឡើង ហើយបន្ទាប់មកសម្លេងអ្នកនៅក្បែរនោះ ស្រែក​ឲ្យ​រកជំនួយជាបន្ទាន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០១ ខែមីនានេះ នៅក្នុងសង្កាត់ក្រីក្រ ស្គីតរ៉ូវ (Skid Row) ដែលស្ថិត​នៅមិន​ឆ្ងាយ​ប៉ុន្មាន ពីកណ្ដាលក្រុង ឡូសអែជឺឡេស ដែលសម្បូរទៅដោយ ជនគ្មានជម្រករស់នៅ តាមចិញ្ចើមថ្នល់ ឬនៅ​តាម​សួន​ច្បារ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា យ៉ាងហោចណាស់ នគរបាលម្នាក់ បានបាញ់ ទៅលើជន​គ្មាន​ជម្រកស្បែកខ្មៅនេះ។ បន្ទាប់ពីហេតុការណ៍នេះ ប៉ុន្មានម៉ោង ជនរងគ្រោះត្រូវបានគេដឹងថា បានស្លាប់ នៅក្នុង​មន្ទីរពេទ្យ កន្លែងដែលគេបានបញ្ជូនជននេះ [...]

ប្រតិកម្ម​ប្រឆាំង​បំណង ហ៊ុន សែន ដែល​ចង់​ប្តូរ​បក្ស​ជាប់​ឆ្នោត ពេល​បើក​សភា​ដំបូង

ប្រតិកម្ម​ប្រឆាំង​បំណង ហ៊ុន សែន ដែល​ចង់​ប្តូរ​បក្ស​ជាប់​ឆ្នោត ពេល​បើក​សភា​ដំបូង

លោក ហ៊ុន សែន កំពុងតែបន្ទាបតម្លៃ នៃឆន្ទៈរាស្រ្ត ដែលបានបោះឆ្នោតគាំទ្រ ទៅឲ្យគណបក្សនយោបាយមួយ ដែល​លោក​កំពុងមានចេតនា ទម្លាក់ចោលនោះ។ នេះជាប្រតិកម្មទូទៅ របស់ក្រុមមន្ត្រីសង្គមស៊ីវិល ប្រឆាំងទៅនឹងការលើក​ឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានថ្លែងថា នឹងដាក់បញ្ចូលបញ្ញត្តិថ្មី នៅក្នុងច្បាប់ គ.ជ.ប ថ្មី ឲ្យ​ជំនួសគណបក្សជាប់ឆ្នោត ពហិការមិនចូលសភា ដោយគណបក្សមិនជាប់ឆ្នោត ដើម្បីបញ្ជៀស ភាពជាប់គាំង​នយោបាយ ក្រោយការបោះឆ្នោតនោះ។

នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ លោក គល់ បញ្ញា ក្នុងកិច្ចសម្ភាស​ជា​មួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានបង្ហាញការទទួលស្គាល់ ក្នុងការកំណត់ភាពជាក់លាក់ នៃការចូលរួមរបស់តំណាងរាស្រ្ត នៃគណបក្សជាប់ឆ្នោត។ តែលោកមិនគាំទ្រនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់រំលាយ​គណបក្ស ដែលកើតឡើងពីឆន្ទៈរាស្រ្ត ដោយច្បាប់នោះឡើយ។

លោក [...]

ពលរដ្ឋ​ស្រុក​កំពង់​លែង​ថា រដ្ឋាភិបាល​ចេញ​អាជ្ញា​បណ្ណ មិន​មើល​ភាព​​ជាក់​ស្តែង

ពលរដ្ឋ​ស្រុក​កំពង់​លែង​ថា រដ្ឋាភិបាល​ចេញ​អាជ្ញា​បណ្ណ មិន​មើល​ភាព​​ជាក់​ស្តែង

រឿងរ៉ាវអាជ្ញាប័ណ្ណ ដែលចេញដោយរដ្ឋាភិបាល បានបង្កការភ្ញាក់ផ្ងើលជាខ្លាំង ដល់ពលរដ្ឋក្នុងស្រុកកំពង់លែង កាល​ពីឆ្នាំ​២០១១កន្លងទៅ។ បន្ទាប់ពីអ្នកស្រុកទាំងអស់ បានធ្វើការតវ៉ា សុំឲ្យមានការបញ្ឈប់ ជាបន្ទាន់ សកម្មភាពដែល​ចេញពី​អាជ្ញាប័ណ្ណនេះ បានស្ងាត់មួយរយៈពេលធំ។ ស្រាប់មកដល់ចុងឆ្នាំ២០១៤ ឈានចូលឆ្មាំ២០១៥នេះ ក៏កើតមានសារជាថ្មី ក្រោមរូបភាពអភិវឌ្ឍន៍ផ្លូវថ្នល់ ឲ្យដល់អ្នកភូមិ ហើយបានជីកកកាយដី ចេញពីភ្នំទៅសាងសង់ជាផ្លូវ។

អ្នកស្រុកកំពង់លែងបានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរនោះ មួយឈ្មោះថា សុវណ្ណគិរី មួយទៀតឈ្មោះ គង់សុវណ្ណ ដែលមាន​អ្នកគ្រប់គ្រងផ្សេងគ្នា ដើម្បីអភិវឌ្ឍន៍ផ្លូវ នៅស្រុកកំពង់លែងទាំងមូល។ អ្នកភូមិឲ្យដឹងទៀតថា សកម្មភាពទាំងអស់ ដែល​មានចេញជារូបរាងសាងសង់ផ្លូវ គ្រាន់តែជាលេស របស់ក្រុមអ្នករុករករ៉ែលោហៈ ទាំងនោះប៉ុណ្ណោះ។ អ្នកភូមិបន្តថា បើកុំ​តែមានមេភូមិពុករលួយ នៅក្នុងភូមិ ដែលជាអ្នកជ្រោមជ្រែង ប្រហែលជាក្រុមហ៊ុនទាំងពីរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...