Posts in ‘សម្រាំងជីវិត’ Category

ស្នូរ​សន្ធឹក​យន្ដហោះ មាន​គ្រោះថ្នាក់​ដល់​សុខភាព?

ស្នូរ​សន្ធឹក​យន្ដហោះ មាន​គ្រោះថ្នាក់​ដល់​សុខភាព?

មិនមាននរណាម្នាក់សប្បាយចិត្ត នឹងស្ដាប់ស្នូរសន្ធឹកយន្ដហោះ ដែលលាន់ចង់បែកអាកាសនោះទេ។ ប៉ុន្តែមិនមែនត្រឹម​តែ​ជារឿង ដែលធ្វើឲ្យក្ដៅក្រហាយនោះទេ ព្រោះបើតាមការសិក្សាមួយ នៅប្រទេសអង់គ្លេស បាននិយាយថា ស្នូរសន្ធឹក​យន្ដហោះ បានបង្កើនហនិភ័យកាន់តែខ្លាំងឡើង ទៅលើប្រព័ន្ធសសៃឈាមខួរក្បាល និងបេះដូង ហើយអាចតម្រូវឲ្យ​អ្នក​ជម្ងឺ ត្រូវទៅស្នាក់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយមានករណីដល់ស្លាប់នោះទៀត។


ព្រលានយន្ដហោះ ហៀដ្សរ៉ូវ នៃទីក្រុងឡុងដ៍ នៅពេលយប់។ (រូបថត ឯកសារ MONOROOM.info)

ទីក្រុងប៉ារីស - នេះជាការសិក្សាស្រាវជ្រាវមួយ របស់ប្រទេសអង់គ្លេស ដែលបានធ្វើទៅលើព្រលានយន្ដហោះធំៗ ចំនួន​ប្រាំពីរនៅទ្វីបអ៊ឺរ៉ុប ប៉ុន្តែបានផ្ដោតសំខាន់ទៅលើ ប្រជាពលរដ្ឋចំនួនជាង ៣,៦លាននាក់ [...]

ខ្សែ​ជីវិត៖ ក្មេង​ស្រី​បាល់​បាស់ស្កែត ទទួល​ជើង​ថ្មី (Pic)

ខ្សែ​ជីវិត៖ ក្មេង​ស្រី​បាល់​បាស់ស្កែត ទទួល​ជើង​ថ្មី (Pic)

សម្រាប់ជនពិកាដែលគ្មានជើងប្រើប្រាស់ដូចគេឯងនោះ ការអត់ធ្មត់ ខាំមាត់សង្កតចិត្ត តស៊ូដើម្បីរស់បន្តទៅទៀត ជារឿង​ដ៏សំខាន់ជាងអ្វីទាំងអស់ ហើយមានទំហំធំជាងអ្នកដែលមានកាយសម្បទារ គ្រប់គ្រាន់នោះទៅទៀត។ នេះជារឿងរបស់ យុវតី គៀន ហុងយ៉ាន (Qian Hongyan) ដែលដាច់ជើងទាំងពីរ ដើរបានតែជាមួយនឹងបាល់បាសស្កែត យកមកទ្រាប់​ប៉ុណ្ណោះ។


កុមារី បាល់បាស់ស្កែត ដែលរងគ្រោះដាច់ជើងទាំងគូរ ដោយគ្រោះថ្នាក់ចរាចរណ៍។ (រូបថត Reuter)

រាជធានីភ្នំពេញ - នាងតូចរូបនេះត្រូវបានគេហៅនាងថា ជា«ក្មេងស្រីបាល់បាស់ស្កែត»។ នាងមានដើមកំណើត និងរស់​នៅក្នុងតំបន់ស្រុកស្រែមួយ នៃខេត្តយូណាន ស្ថិតនៅផ្នែកអាគ្នេយ៍នៃប្រទេសចិន។

រងគ្រោះនឹងគ្រោះថ្នាក់ចរាចរណ៍មួយ នៅពេលនាងមានអាយុ៤ឆ្នាំ ដែលបានបណ្ដាច់ជើងទាំងពីររបស់នាង [...]

ហេតុផល​ទាំង​២៤ ដែល​ចាំបាច់​ត្រូវ​ក្លាយ​ជា​គ្រូ​បង្រៀន

ហេតុផល​ទាំង​២៤ ដែល​ចាំបាច់​ត្រូវ​ក្លាយ​ជា​គ្រូ​បង្រៀន

ប្រសិនជាអ្នកមិនដឹងថា តួនាទីរបស់អ្នកដែលត្រូវក្លាយជាគ្រូបង្រៀន មានលក្ខណៈរបៀបណាទេ អ្នកនឹងមិនអាចប្រកប​វិជ្ជាជីវះរបស់ខ្លួនដោយល្អប្រសើរបានឡើយ ទោះសម្រាប់ថ្ងៃនេះឬទៅអនាគតក៏ដោយ។ ជាពិសេសកូនសិស្សទាំងឡាយ មករៀនពីអ្នក ភាគច្រើនណាស់ដែលគ្រាន់តែចាំមើលគំរូពីអ្នកតែប៉ុណ្ណោះ។ តើអ្នកដឹងថា ដើម្បីក្លាយជាគ្រូបង្រៀន តើត្រូវ​បំពេញនូវលក្ខខ័ណ្ឌអ្វី​ខ្លះ​ និងយ៉ាងដូចម្ដេចឬទេ?


គ្រូបង្រៀន កំពុងបង្ហាត់របៀបគិតលេខទៅកូនសិស្ស។ (រូបថត unesco.org)

រាជធានីភ្នំពេញ (ផ្សាយឡើងវិញ) - ការបង្រៀន គឺជាតម្រូវការដ៏ពិសេសមួយរបស់មនុស្ស។ ប៉ុន្តែវាមិនមែនជាមុខរបរ ដែលសក្តិសមចំពោះមនុស្សគ្រប់គ្នាឡើយ។ ជាក់ស្តែងមានគ្រូបង្រៀនថ្មីៗជាច្រើន បានសម្រេចលាឈប់​ពីការងារ​បង្រៀន​របស់ខ្លួនក្រោយរយៈពេល ២ ទៅ ៣ ឆ្នាំ [...]

អនុស្សាវរីយ៍​ពី​ការ​ប្រលង​បវរ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៣ (Pic)

អនុស្សាវរីយ៍​ពី​ការ​ប្រលង​បវរ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៣ (Pic)

គួរឲ្យស្ដាយដែរ ដែលស្ត្រីខ្មែរដែលមានរូបសម្ផស្ស ស្អាតល្អឯកជាច្រើន នៅមិនទាន់មានវាសនាអាចទៅបង្អួតរាងរបស់ខ្លួន នៅឆាកអន្តរជាតិបាននៅឡើយ។ តែប្រទេសកម្ពុជានៅតែសង្ឃឹមទុក ថាថ្ងៃនោះនឹងមកដល់ក្នុងពេលណាមួយ។ ខាង​ក្រោម​នេះជា​រូបភាព​មួយ​ចំនួនដែល សុទ្ធសឹងជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ពីកម្មវិធីដ៏ពិសេសនោះ។


នាងមេហ្គាន យ៉ុង បវរកញ្ញាហ្វីលីពីន នៅពេលជាប់ជាបវរកញ្ញាពិភពលោកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៣។ (រូបថត AP)

ទីក្រុងប៉ារីស - ពួកនាងៗ ដែលសុទ្ធសឹងជារាជនីសម្ផស្សមានចំនួន១២៧នាក់ មកពីបណ្ដាប្រទេសនានា នៅជុំវិញ​ពិភពលោក បានមកចូលរួមប្រកួតដើម្បីបន្តតំណែងបររកញ្ញាពិភពលោកឆ្នាំកន្លងទៅ ដែលជាជនជាតិចិន នាងកញ្ញា យូ វេនស៊ៀ (Yu Wenxia)។ [...]

ដើម្បី​ការពារ​បេះដូង​របស់​អ្នក​ សូម​ទទួល​ទាន​ដំណេក អោយ​បាន​គ្រប់​ល្មម

ដើម្បី​ការពារ​បេះដូង​របស់​អ្នក​ សូម​ទទួល​ទាន​ដំណេក អោយ​បាន​គ្រប់​ល្មម

ការស្រាវជ្រាវជាច្រើន បានបង្ហាញថា ការទទួលទានដំណេកក្រោម ៦ម៉ោង ឬលើសពី៨ម៉ោង ក្នុងមួយយប់ បង្កើនឲ្យមាន ការគ្រោះថ្នាក់លើសសៃឈាមបេះដូង។

ការទទួលទានដំណេក លើសពី៨ម៉ោង ឬ តិចជាង៦ម៉ោង ទាំងពីរករណីរ ទទួលបាននូវការកើនឡើង នៃគ្រោះថ្នាក់លើ សសៃរឈាមបេះដូង យោងតាមការសិក្សារួមគ្នា ដែលបានបង្ហាញនៅសហរដ្ឋអាមេរិក កាលពីពេលកន្លងមក​ នៅក្នុង​ឱកាសជួបជុំ​ដ៏​សំខាន់មួយ ដែលទាក់ទងនឹងបេះដូង នៅទីក្រុងឈឺកាហ្គោសហរដ្ឋអាមេរិក។

ការទទួលទានដំណេក ដែលមានរយៈពេល តិចជាង៦ម៉ោងក្នុងមួយយប់ ធ្វើអោយមានគ្រោះថ្នាក់លើ សសៃឈាម​ខួរក្បាល និងគ្រោះថ្នាក់ពីរដង លើជំងឺគាំងសសៃឈាមបេះដូង។ បរិមាណ នៃភាពផុយស្រួយរបស់បេះដូង អាចនឹង គឺអាចកើនឡើងដល់ទៅ មេគុណ ១,៦ ។

ចំពោះមនុស្សដែលអោយដឹង ពីការទទួលទានដំណេក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...