
ហ្វេសប៊ុក កំពុងសាកល្បងជញ្ជាំងបែងចែកថ្មី នៅកម្ពុជានិងប្រទេស៥ទៀត
ដំណឹងនេះនឹងជា«គ្រោះថ្នាក់ធ្ងន់ធ្ងរ» សម្រាប់សហគ្រាសក្រុមហ៊ុនយ៉ាងច្រើន ជាពិសេសស្ថាប័នសារព័ត៌មាន ដែលដកដង្ហើមរស់ ចេញតែពីបណ្ដាញសង្គម។ ហ្វេសប៊ុក បណ្ដាញសង្គមធំជាងគេ នៅលើផែនដីយើងនេះ កំពុងយកប្រទេសចំនួន៦ មកធ្វើការសាកល្បង ក្នុងការបែងចែកជញ្ជាំងបច្ចុប្បន្នភាព របស់បណ្ដាអ្នកប្រើប្រាស់របស់ខ្លួន។
អ្នកប្រើប្រាប់បណ្ដាញសង្គម នៅក្នុងប្រទេសទាំង៦ ដែលរួមមានកម្ពុជា ស្រីលង្កា បូលីវី សែរប៊ី ស្លូវាក និងហ្គាតឺម៉ាឡា មិនអាចមើលឃើញការបង្ហោះផ្សាយ ពីការបង្ហោះផ្សាយដំណឹង របស់ទំព័រហ្វេសប៊ុកទាំងឡាយ (រាប់ទាំងទំព័រផ្ទាល់ខ្លួន សហគ្រាស ស្ថាប័នរដ្ឋ ឬស្ថាប័នសារព័ត៌មាន) ដែលអ្នកប្រើប្រាស់ បានចុុច«Like» ដើម្បីបានឃើញការបង្ហោះដូចគ្នានេះ កាលពីពេលមុនៗមកទេ។ ដើម្បីអាចចូល ទៅរកមើលការបង្ហោះផ្សាយទាំងនេះបាន អ្នកប្រើប្រាស់ហ្វេសប៊ុក ចាំបាច់ត្រូចចុចចូល ទៅក្នុងផ្នែកមួយហៅថា «Explore Feed»។
សេចក្ដីប្រកាសព័ត៌មានមួយ [...]