ណីម៉ា អាចជាប់គុក៦ឆ្នាំ នៅអេស្ប៉ាញ!
កីឡាករ ណីម៉ា និងមនុស្សនៅជុំវិញ រួមមានទាំងឪពុកម្ដាយកីឡាករ ទាំងនាយកក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone) សព្វថ្ងៃ គឺលោក «Josep Maria Bartomeu» និងទាំងអតីតនាយកក្រុមបាល់ទាត់ បាសឺឡូន គឺលោក «Sandro Rosell» ផង កំពុងរង់ចាំថ្ងៃ បើកសវនាការ នៅក្នុងតុលាការនៃប្រទេសអេស្ប៉ាញ់ ពីបទ «ពុករលួយ» ទាក់ទងនឹងសំនុំរឿងផ្ទេរកីឡាកររូបនេះ ពីក្រុមបាល់ទាត់មួយ ក្នុងប្រទេសប្រេស៊ីល មកកាន់ក្រុមបាសឺឡូន កាលពីឆ្នាំ២០១៣។
នៅឆ្នាំនោះ ក្រុមបាសឺឡូន បានប្រកាសជាផ្លូវការថា បានទិញកីឡាករ ណីម៉ា ពីក្រុម «Santos FC - ប្រេស៊ីល» ក្នុងទឹកប្រាក់ ៥៧,១លាន អ៊ឺរ៉ូ។ ប៉ុន្តែតុលាការអេស្ប៉ាញ បានបើកការស៊ើបអង្កេត រកឃើញថា ការផ្ទេរកីឡាករនៅពេលនោះ មានតម្លៃរហូតដល់ទៅ ៨៣លាន អ៊ឺរ៉ូ។
ក្នុងសំនុំរឿងដដែលនេះ ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំ រួមនឹងក្រុមបាសឺឡូនតែម្ដង បានរងការចោទប្រកាន់ ពីបទ«បោកបន្លំ» មួយករណីទៀត។ ខណៈក្រុម «Santos FC» [...]