Posts by "ក. ស្រីនាង"

ជិះ​ម៉ូតូ​បុក​រ៉ឺម៉ក​ពី​ក្រោយ បណ្ដាល​ឲ្យ​របើក​ស្បែក​ក្បាល

ជិះ​ម៉ូតូ​បុក​រ៉ឺម៉ក​ពី​ក្រោយ បណ្ដាល​ឲ្យ​របើក​ស្បែក​ក្បាល

ករណីម៉ូតូបុករ៉ឺម៉កពីក្រោយនេះ បានកើតឡើង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៥ និង ៣០ នាទី​ព្រឹក ស្ថិត​នៅ​មុខផ្ទះលេខ ៧៧៦ ផ្លូវលេខ ១២៨ ក្នុងភូមិ២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាល​ឲ្យ​បុរស​ម្នាក់ ដែលជិះបុករ៉ឺម៉ក របើកស្បែកក្បាលផ្នែកខាងមុខ យ៉ាងធ្ងន់ធ្ងរ។

តាមប្រភពពីសមត្ថកិច្ច នៅមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញបុរសរងរបួស ជិះម៉ូតូតាមផ្លូវ កម្ពុជាក្រោមទិសដៅ ពីលិចទៅកើត បើកស្របទិសជាមួយរ៉ឺម៉ក។ មកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូនោះ បានជ្រុលទៅបុករ៉ឺម៉ក ដឹកទឹកកកពីក្រោយ មួយទំហឹងតែម្ដង។

មន្ត្រីសមត្ថកិច្ចបានអះអាងទៀតថា បានហៅរថយន្តសាម៉ុយ មកដឹកជនរងរបួស ទៅព្យាបាលនៅគ្លីនិចអង្គរ ធំ ចំណែកឯម៉ូតូ និងរ៉ឺម៉កដឹកទឹកកក ត្រូវបានសមត្ថកិច្ច នាំយកទៅអធិការខណ្ឌទួលគោក ដើម្បីរងចាំភាគី ទាំង​សង​ខាងចូលទៅដោះស្រាយ៕

ឆក់ខ្សែភ្លើងស្លាប់ដោយសារគាប់សក់

ឆក់ខ្សែភ្លើងស្លាប់ដោយសារគាប់សក់

តាមម្ចាស់គណនីហ្វេសប៊ុក ដែលបានយកករណីឆក់ខ្សែភ្លើងនេះ មកមកបង្ហោះចែកចាយនោះ បានឲ្យដឹង​ថា ហេតុការណ៍ បានកើតឡើងនៅវេលាម៉ោង ៧ និង ៣០នាទី ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ដែលស្ថិតនៅ​ភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្ដកែប បណ្តាលស្ត្រីរងគ្រោះស្លាប់។

ស្រ្តីរងគ្រោះឈ្មោះ ហួយ ម៉ាលី មានអាយុ ៣០ ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែក​មូលហេតុ ដែលបណ្តាលឲ្យឆក់ស្លាប់នោះ ដោយសារតែស្រ្តីរងគ្រោះ ទើបតែចេញពីមុជទឹកហើយ មិនទាន់​ស្ងួតទឹកពីខ្លួន ទើបពេលប្រើប្រាស់ ឧបករណ៍គាបសក់បណ្តាលឲ្យឆក់។

ក្រោយពេលកើតហេតុ រថយន្ដរបស់កងរាជអាវុធហត្ថ បានដឹកបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅ មន្ទីរ​ពេទ្យ​បង្អែកខេត្ដកែប។ ប៉ុន្តែជាអកុសល ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ ស្លាប់​បាត់​ទៅហើយ ៕

Cambodian Idol៖ មាស មុន្នីរាជ សំលេង​មាន​ជីវជាតិ?

Cambodian Idol៖ មាស មុន្នីរាជ សំលេង​មាន​ជីវជាតិ?

ក្រោយពីបានឆ្លងកាត់ ពីមួយវគ្គទៅមួយវគ្គមក បេក្ខជន មាស មុន្នីរាជ បានឈានជើងមកដល់វគ្គ Live show សប្តាហ៍ទី៥ នាថ្ងៃ អាទិត្យ ទី៤ ខែតុលា ឆ្នាំ២០១៥នេះ នឹងត្រូវបន្តទៅសប្តាហ៍ទី៦ ជាមួយនឹង បេក្ខជន​បេក្ខនារី​ចំនួន៦រូបទៀត នៅសប្តាហ៍ខាងមុខនេះ។

នៅសប្តាហ៍ទី៥នេះ តម្រូវឲ្យបេក្ខជន និងបេក្ខនារីទាំង៧រូប ច្រៀងបទចម្រៀងមរតកដើម ដែលដកស្រង់ ចេញ​ពីខ្សែភាពយន្ត។ បេក្ខជន មាស មុន្នីរាជ ដែលមានដើមកំណើត មកពីខេត្តកណ្តាល បានបកស្រាយ បទចម្រៀងមួយបទ មានចំណងជើងថា «ស្រណោះផ្កាក្ទម្ព» ដែលដកស្រងចេញរឿង កុលាបមាសបង និងជាសំនៀងដើម របស់អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត ។

បន្ទាប់ពីបានបកស្រាយបទចម្រៀងនេះរួច បេក្ខជន មុន្នីរាជ បានទទួលការកោតសរសើរយ៉ាងខ្លាំង ពី​សំណាក់​គណះកម្មការ ថាច្រៀងបានពិរោះ ក្នុងបទនេះ ស្តាប់ទៅគ្មានកន្លែងទាស់ មិនថាចង្វាក់ ឬការលើកដាក់​សំលេង​​ឡើយ។ ចំណែកកញ្ញា ឱក សុគន្ធកញ្ញា វិញបានសរសើរថា ទឹកដបសំលេងរបស់បេក្ខជនរូប​នេះ [...]

រថយន្ត​ដឹក​ដី ប៉ះ​រថយន្ដ​វីហ្គោ ខូច​ខាត​រថយន្ត

រថយន្ត​ដឹក​ដី ប៉ះ​រថយន្ដ​វីហ្គោ ខូច​ខាត​រថយន្ត

ហេតុការណ៍រថយន្តដឹកដី ប៉ះជាមួយរថយន្តវីហ្គោនេះ បានកើតឡើង នៅវេលាម៉ោង ៩ និង ៥០នាទីព្រឹក ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៥ ស្ថិតនៅតាមផ្លូវព្រះសីហនុ ទល់មុខឱសថដ្ឋានចន្ទពេញវង់ ក្នុងសង្កាត់ អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តោលឲ្យខូចខាតរថយន្តទាំងសងខាង តែមិនខូចខ្លាំងនោះទេ។

រថយន្តបង្ក ជាប្រភេទរថយន្តដឹកដីធន់ធ្ងរ របស់ក្រុមហ៊ុនណាកាវើល (NAKAWORLD) មានពណ៍លឿង ពាក់​ស្លាកលេខ AT15 3-0653 បើកបរដោយបុរស មិនស្គាល់អត្តសញ្ញាណ។ ចំណែករថយន្តវីហ្គោ (VIGO) មាន​ពណ៍ខ្មៅ មានស្លាកលេខ ភ្នំពេញ 2F-7788 មិនស្គាល់ឈ្មោះអ្នកបើកបរ។

បើតាមសម្តី របស់បុរសមានវ័យចំណាស់ ដែលជាម្ចាស់រថយន្តវីហ្គោ បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យ.​អាំងហ្វូ ដោយមិនបញ្ចេញឈ្មោះថា គាត់បានបើរថយន្ត តាមផ្លូវព្រះសីហនុ បំណងទៅតាខ្មៅ តែមក​ដល់​កន្លែងកើតហេតុ ក៏មានរថយន្តដឹកដី របស់ក្រុមហ៊ុន ណាកាវើល បានបុកពីក្រោយ បណ្តាលឲ្យរថយន្ដលោក [...]

ឱក សុគន្ធកញ្ញា រាំ​របាំ​មិន​ចាញ់​អ្នក​របាំ

ឱក សុគន្ធកញ្ញា រាំ​របាំ​មិន​ចាញ់​អ្នក​របាំ

នាពេលថ្មីៗនេះ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ដ៏មានប្រជាប្រិយភាព និងមានភាពល្បី​ពេញ​ប្រទេសកញ្ញា ឱក សុគន្ធកញ្ញា បានធ្វើឲ្យទស្សនិជនយ៉ាងច្រើន សំដែងការភ្ងាក់ផ្អើលយ៉ាងខ្លាំង ដោយ​សារ​តែកញ្ញាបានបង្ហាញសមត្ថភាព រាំរបាំបុរាណ បានយ៉ាងល្អនៅក្នុងកម្មវីធីមួយ របស់ទូរទស្សន៍ហង្សមាស។

អ្នកទាំងនោះ ធ្លាប់តែឃើញកញ្ញារាំ បទបម្រៀងសម័យទំនើប ទៅតាមសង្គមសម័យថ្មី និងតាមការ ពេញ​និយម របស់យុវវ័យសម័យ ឬតាមចិត្តរបស់អ្នកគាំទ្រ។ ប៉ុន្តែពេលនេះ កញ្ញាបានបង្កើតចំណីអារម្មណ៍ថ្មី​មួយ​ទៀត ទៅដល់អ្នកគាំទ្រ និងទស្សនិជនដែលទស្សនាផ្ទាល់ និងមិនផ្ទាល់ តាមរយះកម្មវីធីរបស់​ទូរទស្សន៍​ហង្សមាស ដោយរាំរបាំពត់ពេន តាមភ្លេងដោយមានទឹកមុខយ៉ាងប្រិមប្រិយ។

នៅលើបណ្តាញសង្គមវិញ កំពូលតារាចម្រៀង វ័យ ២៨ឆ្នាំ ក៏ត្រូវបានអ្នកផងនាំគ្នាសរសើរ មិនដាច់ពីមាត់ថា កញ្ញាមានសមត្ថភាពណាស់ ខាងផ្នែកសិល្បៈ មិនត្រឹមតែមានសំនៀង ច្រៀងបានពិរោះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...