Posts by "អ៊ុំ បូរី"

វិវាទ​ការងារ​នៅ​រោងចក្រ អែស.អិល ឈាន​ដល់​ដុត​ឡាន​នគរបាល

វិវាទ​ការងារ​នៅ​រោងចក្រ អែស.អិល ឈាន​ដល់​ដុត​ឡាន​នគរបាល

រហូតមកដល់ពេលនេះ វិវាទការងាររវាងកម្មករ និងថៅកែរោងចក្រ អែស.អិល នៅតែបន្តអូសបន្លាយ មិនអាចដោះស្រាយ​រួច អស់រយៈពេលជាង៣ខែមកហើយ បើទោះជាពួកកម្មករបានព្យាយាមជាច្រើនលើកច្រើនសារ ស្នើឲ្យស្ថាប័នដែល​ពាក់ព័ន្ធ ជួយអន្តរាគមន៍ដោះស្រាយវិវាទការងារ ដ៏ចម្រូងចម្រាសនេះ ក្នុងនោះមានទាំងក្រសួងការងារ សាលារាជធានី​ភ្នំពេញ និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះក៏ដោយ។


រថយន្ដនិងម៉ូតូ របស់កងនគរបាល ត្រូវបានក្រុមបាតុករ ដុតកម្ទេចចោល។ (រូបថត ហ្វេសប៊ុក)

ចំណោទសង្គម - ការមិនដោះស្រាយ ដែលធ្វើឲ្យវិវាទការងារនេះ នៅតែបន្តអូសបន្លាយ និងកាន់តែមានភាពធ្ងន់ធ្ងរ។

គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ យ៉ាងហោចណាស់ក៏មានរថយន្តមួយគ្រឿង [...]

អ្នកវិភាគ៖ ចៅ​ក្រម​នឹង​បក​ស្រាយ​ថា ដី​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ

អ្នកវិភាគ៖ ចៅ​ក្រម​នឹង​បក​ស្រាយ​ថា ដី​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ

ខណៈប្រជាពលរដ្ឋកម្ពុជាកំពុងទន្ទឹងរង់ចាំ សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ទាក់ទងនឹងសំណុំរឿង​ប្រាសាទព្រះវិហារនោះ អ្នកច្បាប់ និងអ្នកវិភាគបានអះអាងថា ប្រទេសកម្ពុជា មានប្រៀបជាងប្រទេសថៃ ចំពោះសំណុំ​រឿងប្រាសាទព្រះវិហារ ប្រសិនបើយោងលើទិដ្ឋភាពច្បាប់ និងប្រវត្តិសាស្រ្ត។


ទាហ៊ានខ្មែរ ដើល្បាត នៅមុខប្រាសាទព្រះវិហារ។

ជម្លោះព្រំដែន - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក កែម ឡី នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះបានឲ្យ​ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូដឹងថា ចំពោះសំណុំរឿងប្រាសាទព្រះវិហារនេះ វាមិនមែជារឿងឈ្នះចាញ់រវាងកម្ពុជា និងថៃនោះទេ ដោយសារតុលាការអន្តរជាតិ បានដំណើរការនីតិវិធីកន្លងមកនេះ មិនមែនជាការកាត់សេចក្តី​ឡើងវិញ​នោះទេ [...]

ជំហរ​របស់​អាមេរិក​ កំពុង​​ងាក​មក​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​?

ជំហរ​របស់​អាមេរិក​ កំពុង​​ងាក​មក​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​?

គោលជំហររបស់សហរដ្ឋអាមេរិក ចំពោះការជាប់គាំងនយោបាយកម្ពុជា ក្នុងមួយរយៈពេលចុងក្រោយនេះ ត្រូវបានគេ​មើលឃើញថា ហាក់ដូចជាផ្តល់តម្លៃកាន់តែខ្ពស់ ដល់រដ្ឋាភិបាលបច្ចុប្បន្ន ហើយឥរិយាបថនេះ ត្រូវបានគេមើលឃើញថា បានផ្ទុយទៅនឹងអ្វីដែលគណបក្សសង្រ្គោះជាតិ ដែលតែងតែអះអាងក្នុងពេលកន្លងមកថា រដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើត​ឡើងដោយខុសច្បាប់ និងមិនមានការទទួលស្គាល់ ពីសហគមអន្តរជាតិនោះទេ ពិសេសគឺសហរដ្ឋអាមេរិកនេះតែម្ដង។


អគ្គរដ្ឋទូតអាមេរិកលោក វិល្លៀម អ៊ី ថូដ។ (រូបថតស្ថានទូតអាមេរិក)

រាជធានីភ្នំពេញ -  ប្រមុខការទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីលៀម អ៊ី ថូដ (William E. Todd) បានថ្លែងអះអាង​ពីជំហររបស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកប្តេជ្ញាចិត្តចំពោះ [...]

ឈាង វុន៖ បម្រែ​បម្រួល​អាកាស​ធាតុ មិន​មែន​មក​ពី​កាប់​បំផ្លាញ​ព្រៃឈើ

ឈាង វុន៖ បម្រែ​បម្រួល​អាកាស​ធាតុ មិន​មែន​មក​ពី​កាប់​បំផ្លាញ​ព្រៃឈើ

ជាថ្មីម្ដងទៀត មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជកម្ពុជា បានចេញមុខអះអាងប្រាប់អ្នកសារព័ត៌មានថា បញ្ហាប្រែប្រួល​អាកាសធាតុមិនមែនបណ្តាលមកពី ការកាប់បំផ្លាញព្រៃឈើនោះទេ។ តែសង្គមស៊ីវិល និងសកម្មជនដែលធ្វើការស្និត នឹង​ការការពារខាងព្រៃឈើ អះអាងថាបញ្ហាចម្បង ដែលជម្រុញឲ្យមានការប្រែប្រួលអាកាសធាតុ គឺការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាងដំណំនេះតែម្ដង។


សកម្មភាពជួញឈើ នៅក្នុងប្រទេសកម្ពុជា។ (រូបថតឯកសារ AFP)

រាជធានីភ្នំពេញ - លោក ឈាង វុន ជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីមួយនៅរដ្ឋសភាកម្ពុជា ថ្ងៃទី៦ ខែវច្ឆិកា ឆ្នាំ២០១៣នេះ បានថ្លែងប្រាប់អ្នកការសែតថា បញ្ហាប្រែប្រួលអាកាសធាតុ បានកើតឡើងស្ទើរតែគ្រប់ប្រទេស​ទាំងអស់នៅជុំវិញពិភពលោក [...]

បក្ស​ប្រឆាំង​បង្កើត​ទូរទស្សន៍ តែ​អ្នក​វិភាគ​ថា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវ​​ឯករាជ្យ

បក្ស​ប្រឆាំង​បង្កើត​ទូរទស្សន៍ តែ​អ្នក​វិភាគ​ថា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវ​​ឯករាជ្យ

ប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន ត្រូវបានគេមើលឃើញថាកំពុងមានការរីកចម្រើនខ្លាំង តែទន្ទឹមនឹង​ការរីក​ចម្រើន ក៏ត្រូវបានគេវាយតម្លៃថា ពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ ប្រសិនបើគេធ្វើការប្រៀបធៀបជាមួយ​ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសក្នុងតំបន់ ព្រោះអង្គភាពសារព័ត៌មានទាំងនោះ ភាគច្រើនត្រូវបានបរិហារ ដោយមហាជនថា ពុំមានភាពឯករាជ្យ ព្រោះវាគ្រាន់តែជាម៉ាស៊ីនឃោសនារបស់គណបក្សនយោបាយណាមួយប៉ុណ្ណោះ ។


រូបភាពកាត់ត រវាងរូបភាព និងនិមិត្តសញ្ញារបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ (រូបថត Mekhea)

រាជធានីភ្នំពេញ - និន្នាការនេះត្រូវបានអ្នកវិភាគ លើកឡើងថា កម្ពុជាគួរពង្រឹងប្រព័ន្ធផ្សព្វផ្សាយឲ្យមានភាពឯករាជ្យ ជៀសជាងការបង្កើតប្រព័ន្ធផ្សព្វផ្សាយ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...