Posts by "អ៊ុំ បូរី"

សម រង្ស៊ី ថា​កោះ​ត្រល់ ត្រូវ​តែ​ជា​របស់​ខ្មែរ

សម រង្ស៊ី ថា​កោះ​ត្រល់ ត្រូវ​តែ​ជា​របស់​ខ្មែរ

បន្ទាប់ពីអនុប្រធានលោក កឹម សុខា បានអះអាង ពីការទាមទារកោះត្រល់ ពីប្រទេសវៀតណាម ត្រលប់មកវិញ តាម​ផ្លូវច្បាប់នោះ ជាថ្មីម្តងទៀត លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបន្ទរពីក្រោយអនុប្រធានរបស់ខ្លួន ដោយអះអាងយ៉ាងច្បាស់ថា កោះត្រល់ត្រូវតែជារបស់កម្ពុជា។


ឆ្នេរខ្សាច់ នៅកោះត្រល់។

យុត្តិធម៌ - ក្នុងដំណើរចុះទៅកាន់ខេត្តកំពត នៅចុងសប្តាហ៍នេះលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បាន​អះអាងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន យ៉ាងមុតមាំថា តាមពិតកោះត្រល់ជាកោះរបស់ខ្មែរ តែត្រូវបាន​ប្រទេស​វៀតណាម ដណ្តើមយកពីប្រទេសកម្ពុជា។

ប្រមុខគណបក្សជំទាស់ដដែល បញ្ជាក់ថា៖ «ខ្ញុំសូមជម្រាបថា កោះត្រល់នៅជិតខេត្តកំពត ក្រុងកែបកម្ពុជា ជិតជាង​ឆ្ងាយណាស់ [...]

ជំហាន​ទៅ​រក​ការ​គ្រប់​គ្រង​ហ្វេសប៊ុក ក្រោម​ហេតុផល​សុវត្ថិភាព?

ជំហាន​ទៅ​រក​ការ​គ្រប់​គ្រង​ហ្វេសប៊ុក ក្រោម​ហេតុផល​សុវត្ថិភាព?

បន្ទាប់ពីមានសកម្មភាព តាមរំខានគេហទំព័ររដ្ឋាភិបាល (Hacker) ជាបន្តបន្ទាប់មក មន្រ្តីជាន់ខ្ពស់របស់ប្រទេស​កម្ពុជា បាន​សម្តែង​ការព្រួយបាម្ភ លាយឡំ ជាមួយនឹងការព្រមានចាត់វិធានការម៉ឺងម៉ាត់ អំពីបញ្ហាសុវត្ថិភា​ពតាម​ប្រព័ន្ធ​អ៊ីនធើណែត មានទាំងករណីបណ្តាញសង្គមហ្វេសប៊ុក ជាដើម។ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាល​កម្ពុជា​នៅមិនទាន់បានកំណត់ចាត់វិធានការ ទៅលើការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នោះនៅឡើយ។


រូបថតរបស់ក្រុមអានាមិកកម្ពុជា ផ្សាយនៅលើហ្វេសប៊ុក បង្ហាញពីការសកម្មភាពរបស់ពួកគេ ក្នុងការវាយ​ប្រហារ​ទៅលើគេហទំព័រនានា។

សុវត្ថិភាព - «កម្ពុជាយើងបើកទូលាយទាំងអស់ ហើយគ្មានប្រទេសណា ដែលមានការបើកទូលាយជាង នៅ​ប្រទេស​​យើងនោះទេ។ (...) [...]

ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន៖ ជំហាន​​ទី​១ អនុស្សារណ:​​យោគ​យល់​គ្នា

ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន៖ ជំហាន​​ទី​១ អនុស្សារណ:​​យោគ​យល់​គ្នា

បន្ទាប់ពីមានការទន្ទឹងរង់ចាំជាច្រើនឆ្នាំ និងការតស៊ូមតិយ៉ាងស្វិតស្វាញមកនោះ ទីបំផុតទៅច្បាប់ស្តីពីសិទ្ធិ​ទទួល​បានព័ត៌មាន បានឈានចូលដល់ដំណាក់កាល ផ្តើមបង្កើតហើយ ដោយគេរំពឹងថាច្បាប់នេះ នឹងដើរតួនាទីសំខាន់​ជំរុញឲ្យមានតម្លាភាព ស្ទើរគ្រប់វិស័យក្នុងសង្គម។


រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារីទ្ធ។ (រូបថត John Vink/Magnum Photos)

សិទ្ធិទទួលព័ត៌មាន - យោងតាមលោក កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់លើទំព័រ​ហ្វេសប៊ុក ផ្លូវការរបស់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ នេះថា៖ «លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី៣០ ខែឧសភា នឹងចូលរួមជា អញ្ជើញអធិបតី [...]

កំណត់​ពេល​បោះ​ឆ្នោត​ឡើង​វិញ នៅ​តែ​ជា​គន្លឹះ​របស់​បក្ស​ទាំង​ពីរ

កំណត់​ពេល​បោះ​ឆ្នោត​ឡើង​វិញ នៅ​តែ​ជា​គន្លឹះ​របស់​បក្ស​ទាំង​ពីរ

រហូតមកដល់ពេលនេះ បើទោះជាការចរចានយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កំពុងមានការរីកចម្រើន ស្ទើរឈានដល់ការឯកភាពគ្នាទាំងស្រុងក៏ពិតមែន តែចំណុចគន្លឹះ ឬជាចំណុចស្នូល នៃការ​ឯកភាពរវាងគណបក្សទាំងពីរ គឺការកំណត់ពេលបោះឆ្នោតឡើងវិញ នៅតែត្រូវបានគណបក្សទាំងពីរ​បង្ហាញ​ឥរិយាបថ​រឹងត្អឹងដាក់គ្នានៅឡើយ។


លោក សម រង្ស៊ី និងលោក កុយ ប៊ុនរឿន នៅក្នុងសន្នីសីទការសែត ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)

នយោបាយ - មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ លោក កុយ ប៊ុនរឿន ក្នុងសន្និសីទសារព័ត៌មាន នា​ទីស្នាក់ការ​​កណ្តាល របស់គណបក្សនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ នេះ បានបង្ហាញសុទិដ្ឋិនិយមថា [...]

បន្ទាប់​ពី​បាន​មេ​ទូត​អាមេរិក​សរសើរ អ៊ូ វីរៈ ថា​បើ​គេ​សរសើរ​កុំ​អរ​ពេក!

បន្ទាប់​ពី​បាន​មេ​ទូត​អាមេរិក​សរសើរ អ៊ូ វីរៈ ថា​បើ​គេ​សរសើរ​កុំ​អរ​ពេក!

បន្ទាប់ពីត្រូវបាន ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា កោតសរសើររូបលោក នៅក្នុងការធ្វើឲ្យចម្រើនលូត​លាស់ខាងផ្នែកសិទ្ធិមនុស្ស នៅកម្ពុជានោះមក ភ្លាមៗនេះ លោក អ៊ូ វីរៈ បានថ្លែងអត្ថាធិប្បាយប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ថា «បើគេសរសើរកុំអរពេក ហើយបើគេបង្អាប់កុំរន្ធត់ពេក»។


លោក អ៊ូ វីរៈ (ទីពីររាប់ពីឆ្វេង) ថតរូបអនុស្សាវរីយ៍ ជាមួយលោក ហ៊ីឡារី គ្លីនតុន (កណ្ដាល)និងលោក វីល្លាម ថត (ទីមួយ រាប់ពីស្ដាំ)។ (រូបថត ហ្វេសប៊ុក)

សរសើរ - អតីប្រធាន និងបច្ចុប្បនជាប្រធានក្រុមប្រឹក្សា នៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា លោកអ៊ូ វីរៈ បាន​លើក​ឡើងថា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...