ហ៊ុន សែន ៖ កម្ពុជាមិនទាន់មាន ផែនការជម្លៀសកម្មករខ្មែរ ធ្វើការនៅកូរ៉េខាងត្បួង
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានគូសបញ្ជាក់ថា បើទោះបីជាប្រទេស ដែលជាអតីតបងប្អូននិងគ្នា កំពុងធ្វើការវាយប្រហារគ្នា ដោយពាក្យសម្តីក្តៅគគុក អំពីការតបទល់គ្នាទៅវិញទៅមក ដែលអាចឈានទៅរក ការកើតសង្គ្រាមក៏ដោយ ក៏កម្ពុជានៅរក្សារភាពស្ងាត់ស្ងៀម មិនទាន់មានផែនការជាក់លាក់ ក្នុងការជម្លៀសពលករកម្ពុជា ប្រមាណជាង២ ម៉ឺននាក់ ដែលកំពុងធ្វើការ នៅប្រទេសកូរ៉េខាងត្បូង ចេញពីប្រទេសនេះនៅឡើយទេ។
លោកហ៊ុន សែន ក្នុងពេលដំណើរទស្សនកិច្ចរបស់លោក បាន គី-មូន អគ្គលេខាធិការ អ.ស.ប នៅកម្ពុជា។ AP Photo/Heng Sinith
ថ្លែងនៅក្នុងពិធីបិទសន្និបាតជាតិវិស័យមីន នៅឯវិមានសន្តិភាព កាលរសៀលថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនជឿថា មានការផ្ទុះសង្គ្រាម រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងឡើយ [...]