នូវែលហ្សេឡង់ អនុម័ត្រច្បាប់ឲ្យអ្នកស្រឡាញ់ភេទដូចគ្នា រៀបការ
ប្រទេសនូវែលហ្សេឡង់ (ញ៉ូហ្សេឡេន) បានក្លាយជាប្រទេសទី១៣ ក្នុងពិភពលោក និងជាប្រទេសទីមួយ ក្នុងតំបន់អាស៊ីប៉ាស៊ីភីក ដែលបានអនុម័ត្រច្បាប់ អោយមានអាពាហ៍ពិពាហ៍សម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា។ ជាការសម្រេចជាប្រវត្តិសាស្ត្រមួយ ដែលស័ក្ដិសមនឹងទទួលបានការអបអរ ពីសំណាក់សហគមន៍ពួកអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងប្រទេសជាពិសេសនៅកណ្ដាលទីក្រុងវែលលីញតុន។
ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងទីក្រុង វែលលីញតុន ប្រទេសនូវែលហ្សេឡង់។
អត្ថបទវិសោធនកម្ម ទៅលើច្បាប់ដែលចែងពីអាពាហ៍ពិពាហ៍ អនុម័ត្រតាំងពីឆ្នាំ១៩៥៥មកនោះ ត្រូវបានសភាជាតិនៃប្រទេសនូវែលហ្សេឡង់ អនុម័ត្រជាថ្មីទៀត កាលពីល្ងាចថ្ងៃអង្គារទី១៦ខែមេសានេះ បន្ទាប់ពីការស្រឡាញ់ភេទដូចគ្នា លែងត្រូវបានគេចាត់ទុក ជាអំពើ«ខុសច្បាប់» នៅឆ្នាំ១៩៨៦កន្លងមក។ [...]