Posts by "អ៊ុម វ៉ារី"

នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ពេល​សវនាការ​លើ​ស្ត្រី​តវ៉ា​ដីធ្លី​នៅ​បុរីកីឡា និង​បឹងកក់

នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ពេល​សវនាការ​លើ​ស្ត្រី​តវ៉ា​ដីធ្លី​នៅ​បុរីកីឡា និង​បឹងកក់

ខណៈសាលាដំបូងរាជធានីភ្នំពេញ បានបើកសាវនាកាកាត់ទោស លើស្ត្រីជាសកម្មជនដីធ្លីពីររូប នៅពីមុនសាលាក្ដីវិញ មានប្រជាពលរដ្ឋស្រីប្រុស ក្មេងចាស់ មកពីសហគមន៍បឹងកក់ និងបុរីកីឡា ដោយមានកាន់បដាផ្សេងៗ និងស្រែកទាមទារ​ឲ្យតុលាការធ្វើការដោះលែង ជនជាប់ចោទទាំងពីរ ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន ។


«ស្ត្រីជាប់ទ្រុង» តំណាងអោយជនជាប់ចោទ ជាសកម្មជនតវ៉ាដីធ្លី ទាំងពីរនាក់។ រូបថត MONOROOM.info/ O.Vary។

តុលាការសាលដំបូងរាជធានីភ្នំពេញ នៅរសៀលម៉ោង ២ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២នេះ បើកសវនាការកាត់ក្តី លើស្ត្រី​សកម្មជន​អ្នកតវ៉ាដីធ្លី​នៅបឹងកក់ អ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី សកម្មជនអ្នកតវ៉ាដីធ្លី នៅបុរីកីឡា [...]

សម្ព័ន្ធសហជីពកម្ពុ​ជា អាច​បន្ត​គំរោង​«ធ្វើ​បាតុកម្ម»​ទារ​តម្លើង​ប្រាក់​ឈ្នូល

សម្ព័ន្ធសហជីពកម្ពុ​ជា អាច​បន្ត​គំរោង​«ធ្វើ​បាតុកម្ម»​ទារ​តម្លើង​ប្រាក់​ឈ្នូល

ជំនួបរវាងមេដឹកនាំសម្ព័ន្ធសហជីពកម្ពុជា និងមន្ដ្រីរបស់សាលារាជធានីភ្នំពេញ អំពីគម្រោងធ្វើបាតុកម្មរបស់កម្មករ ដើម្បី​ទាមទារដំឡើងប្រាក់ឈ្នូលអប្បបរមាជូនកម្មករ និយោជិតសម្រាប់ឆ្នាំ២០១៣ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ម្សិលម៉ិញនេះ។


រូបថតចម្លងពីអេក្រង់ នៃព្រឹត្តិប័ត្ររបស់សម្ព័ន្ធសហជីបកម្ពុជា។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បាននិយាយថាការគ្រោងធ្វើកូដកម្មនេះ ពុំមានការកែប្រែទេ ព្រោះខាងសហជីព បានចេញខិតប័ណ្ណផ្សព្វផ្សាយរួចរាល់ហើយ លោកស្រីមិនទាន់មានការកែប្រែអ្វីឡើយ ដោយរង់ចាំ​មើល​នៅ​ពេលកម្មករជួបជុំគ្នាសិន។

ចំណែកលោក ម៉ៃ សុភ័ក្រ្តា អគ្គលេខាធិការសម្ព័ន្ធសហជីពកម្ពុជា ដែលបានចូលរួមប្រជុំផ្ទាល់ជាមួយ [...]

កម្ពុជា៖ ហេតុផល​ទាំង​៣ ធ្វើ​ឲ្យ​«បុណ្យ​ណូអែល»​កើន​ប្រជាប្រិយភាព

កម្ពុជា៖ ហេតុផល​ទាំង​៣ ធ្វើ​ឲ្យ​«បុណ្យ​ណូអែល»​កើន​ប្រជាប្រិយភាព

ពីមួយឆ្នាំទៅមួយឆ្នាំ «បុណ្យណូអែល» ឬ«បុណ្យគ្រឹស្មាស» ត្រូវគេមើលឃើញថា កាន់តែមានប្រជាប្រិយភាព ជា​ពិសេសក្នុង​ចំណោម​យុវវ័យ នៅស្ទើរទូទាំង​ព្រះរាជាណាចក្រកម្ពុជា ដែលមានបណ្ដាជនភាគច្រើន ជាអ្នកគោរព​ព្រះពុទ្ធសាសនា។ សូម​ស្វែងយល់ពីមូលហេតុទាំងបី ដែលធ្វើឲ្យបុណ្យនេះ ត្រូវបានបណ្ដាជន​ដែលទើប​នឹង​ពេញ​វ័យ​នៅកម្ពុជា ចូលចិត្តប្រារព្ធវាសឹងជាទម្លាប់រៀងរាល់ឆ្នាំ។


ការតែងភ្លើង ពេលបុណ្យណូអែល ផ្នែកខាងក្រៅនៃស្ថានទូតអាមេរិកាំង ក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។ (រូបភាព របស់ស្ថានទូតអាមេរិក)

នៅតាមគ្រឹះស្ថានសាសនារបស់គ្រឹស្ដ៍បរិស័ទ បណ្តារោងចក្រ ទីផ្សារទំនើប សណ្ឋាគារ សាលារៀនឯកជន ... តាំងពី​ទីប្រជុំជន នៃបណ្តាខេត្តនានា រហូតដល់រាជធានីភ្នំពេញ មានការរៀបចំ [...]

សួង សុភ័ណ្ឌ៖ មិន​បន្ត​ឧទ្ធរណ៍ ប្តឹង​នាយករដ្ឋមន្ត្រី​ទេ ព្រោះ​អស់​ជំនឿ​លើ​តុលាការ

សួង សុភ័ណ្ឌ៖ មិន​បន្ត​ឧទ្ធរណ៍ ប្តឹង​នាយករដ្ឋមន្ត្រី​ទេ ព្រោះ​អស់​ជំនឿ​លើ​តុលាការ

បន្ទាប់ពីការសម្រេចរបស់តុលាការ ក្នុងការតំកល់ពាក្យបណ្ដឹងលោក មិនចាត់ការនោះមក លោកសួង សុភ័ណ្ឌ ប្រធាន​ចលនាយុវជនគណបក្សសមរង្សី បានថ្លែងប្រាប់មនោរម្យព័ងអាំងហ្វូថា លោកបានប្ដូរចិត្ត «មិនប្តឹងបន្ត»ទៅ​ឧទ្ធរណ៍​ទេ។ លោកថា លោកអស់សង្ឈឹម នឹងប្រពន្ធ័តុលាការនៅកម្ពុជា ដោយលោកបានដឹងជាមុនថា ទោះជាយ៉ាងណាក៏ដោយ ក៏​លោកនឹងនៅតែមិនមានជ័យជំនះដែរ។ តែផ្ទុយទៅវិញ លោកជឿជាក់លើ«តុលាការប្រជាពលរដ្ឋ»។


លោកសួង សុភ័ណ្ឌ ប្រធានចលនាយុវជន គណបក្សសមរង្សី កាលពីខែមិនាឆ្នាំ២០១២កន្លងទៅ។
រូបថត samrainsypartyyouth.blogspot.com។

តុលាការក្រុងភ្នំពេញ បានចេញដីកាបង្គាប់លោកសួង សុភ័ណ្ឌ ឲ្យចូលខ្លួនដើម្បីបង្ហាញភស្តុតាង [...]

វិភាគ៖ ប្រព័ន្ធ​យុត្តិធម៌​ប្រទេស នៃអ្នក​មាន​អំណាច និង​អ្នក​មាន​ប្រាក់?

វិភាគ៖ ប្រព័ន្ធ​យុត្តិធម៌​ប្រទេស នៃអ្នក​មាន​អំណាច និង​អ្នក​មាន​ប្រាក់?

ខណៈពេលដែលអ្នកនយោបាយខ្មែរ ឈប់កាប់សម្លាប់គ្នា ហើយយកប្រព័ន្ធតុលាការ មកដោះស្រាយជម្លោះ«ជាអាជីប»​ រវាងគ្នាវិញនោះ ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតនៅឆ្ងាយនៅឡើយ ពីការកោតសរសើរថា ជាប្រព័ន្ធមួយ​យុត្តិធម៌ ឯករាជ្យ និងស្អាតស្អំ គួរជាទីទុកចិត្តបាន ពីសំណាក់ជនរងគ្រោះ នឹងអំពើអយុត្តិធម៌។ ការសម្រេចចិត្តរបស់​តុលាការ ទៅលើប៉ុន្មានសំនុំរឿងចុងក្រោយនេះ វាបានក្លាយជាកញ្ចក់យ៉ាងថ្លាឆ្វង់ ឆ្លុះបញ្ចាំងអោយឃើញពីវប្បធម៌មួយ ដែលអ្នកតាមដានវិភាគ និយាយថា អាចត្រឡប់ពីសរមកខ្មៅ និងពីខ្មៅទៅជាខៀវបាន។


តើយុត្តិធម៌មានទេ បើមនុស្សជាអ្នកកាន់វា ក្នុងដៃយ៉ាងនេះ? រូបថត Reuters/ Stéphane Mahé ។

«ច្បាប់» ជាអត្ថបទបញ្ញាត្តិមួយ ដែលអនុម័តដោយសភាជាតិ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...