ឈូក បណ្ឌិត ត្រូវសាលាដំបូងខេត្តស្វាយរៀង«ចេញដីកា»រកចាប់ខ្លួន បន្ទាប់ពីសម្រេចក្ដី
ស្វាយរៀង៖ សាលក្រមផ្តន្ទាទោសអតីតចៅហ្វាក្រុងបាវិត ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ប្រាំមួយខែ ព្រមទាំងពិន័យជាប្រាក់ចំនួនសាមសិបប្រាំបី(៣៨)លានរៀល ក្នុងបទបង្ករបួសស្នាមដោយអចេតនា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ដែលបានបណ្តាលឲ្យកម្មការិ បីនាក់នេះរងរបួស។
ចុងចោទ ឈូក បណ្ឌិត ពេលចេញពីសវនាការ នៅសាលាឧទ្ទរណ៍។ (រូបថត MONOROOM.info / O. Vary)
លោក លាង សួគ៌ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តស្វាយរៀង បានប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា នេះ ដោយអវត្តមានជនជាប់ចោទ សម្រេចទោសជនជាប់ចោទ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដាក់ពន្ធនាគារចំនួនមួយឆ្នាំប្រាំមួយខែ ក្នុងបទចោទបង្ករបួសស្នាមដោយ«អចេតនា» និងបង្គាប់ឲ្យជនជាប់ចោទ សងជម្ងឺចិត្តដល់កម្មការនីរងគ្រោះទាំងបីនាក់ [...]