អ្នកតវ៉ា៖ ដូចជាប់«គុកឥតជញ្ជាំង» បើគ្មានសេរីភាពនៃការបញ្ចេញមតិ
ការសម្ដែងក្ដីឈឺចាប់របស់ក្រុមអ្នកតវ៉ា ទាមទារសិទ្ធិសេរីភាពរបស់ពួកគេ ចេះតែចេញមកជាបន្តបន្ទាប់។ ប៉ុន្តែនៅពេលដែលការជួបជុំរបស់ពួកគេ កន្លងមកថ្មីៗ តែងត្រូវបានរារាំងដោយកងកម្លាំងអាជ្ញាធរនោះ ពួកគេបានធ្វើការប្រៀបធៀបការរិតត្បិតទាំងនេះ ថាមិនខុសអ្វីទៅនឹងការចាប់ចង ឬជាប់នៅក្នុងគុកឥតជញ្ជាំងនោះទេ។
ពីធីរម្លឹកខួបប្រាំឆ្នាំ នៃការចាកចេញដោយបង្ខំ និងការឈឺចាប់នៃ«អតីតអ្នកតំបន់ដីក្រហម» ថ្ងៃទី២៤ ខែមករាឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
សិទ្ធិមនុស្ស - រដ្ឋាភិបាលធ្វើអ្វីមិនច្បាស់លាស់នោះទេ តែរាល់សកម្មភាពដែលគាត់បានធ្វើ ក្នុងពេលកន្លងមកមិនដែលគោរពសិទ្ធិមនុស្ស ធ្វើឲ្យប្រទេសខ្មែររីកចំរើន ល្បីល្បាញនោះទេ ដែលចាត់ទុក«រាស្រ្តខ្លួនឯងជាសត្រូវ»។ [...]