អង្គការលើកលែងទោសអន្តរជាតិ ថាបទចោទប្រឆាំង កឹម សុខា ធ្វើឡើងតាមបែប«ភូតកុហក»
«លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ ដែលធ្វើឡើង តាមបែបភូតកុហក» នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលមានទីស្នាក់ការកណ្ដាល នៅក្នុងក្រុងហ្សឺណែវ ប្រទេសសស្វីស។
ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ ធ្វើឡើងស្របពេល នឹងវិធានការជាច្រើនទៀត របស់រដ្ឋាភិបាល ក្នុងការបិទ (ឬឈានទៅបិទ) អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ក្នុងរយៈពេលចុងក្រោយនេះ។ លោក «James Gomez» នាយកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងតំបន់មហាសាគរ ប៉ាស៊ីភិក របស់អង្គការលើកលែងទោសអន្តរជាតិ បានហៅពេលវេលា នៃព្រឹត្តិការណ៍ផ្ទួនៗ [...]