Posts tagged as "Circulation"

ស្ពាន​អាកាស​សម្រាប់​អ្នក​ថ្មើរ​ជើង​នៅ មីអាមី បាក់​ធ្លាក់​លើ​ថ្នល់

ស្ពាន​អាកាស​សម្រាប់​អ្នក​ថ្មើរ​ជើង​នៅ មីអាមី បាក់​ធ្លាក់​លើ​ថ្នល់

ក្រុមហ៊ុន «MCM Construction» ដែលចូលរួមសាងសង់ស្ពាននោះ បានអះអាង នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា យ៉ាងហោចណាស់ មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀត បានរងរបួស។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនមួយ ពីក្នុងចំណោមក្រុមហ៊ុនពីរ «MCM Construction» និង«FIGG Bridge Design» ដែលបានរួមគ្នា សាងសង់ស្ពាន សម្រាប់អ្នកថ្មើរជើង ដែលភ្ជាប់ទៅកាន់ផ្លូវចូល នៃសាកលវិទ្យាល័យអន្តរជាតិ ផ្លរីដា (FIU) នៃក្រុងមីអាមី។

បើតាមរូបភាពវីដេអូ ដែលត្រូវបានផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍ និងនៅលើបណ្ដាញសង្គម គេឃើញរថយន្ដជាច្រើនគ្រឿង ត្រូវបានបំណែកបេតុងរបស់ស្ពាន ធ្លាក់សង្កត់ពីលើ។ រថយន្ដស្ទូចដ៏ធំមួយ រួមជាមួយនឹងរថយន្ដជួយសង្គ្រោះជាច្រើន ត្រូវបានបញ្ជូនទៅដល់កន្លែង ដើម្បីលើកបំណែកបេតុង និងជួយសង្គ្រោះជនរងគ្រោះ។

រាំ​គ្រវី​គូទ... បាន​ប្រែ​ក្លាយ​ជា​វិនាសកម្ម

រាំ​គ្រវី​គូទ... បាន​ប្រែ​ក្លាយ​ជា​វិនាសកម្ម

នៅតាមដងផ្លូវមួយ ក្នុងក្រុង «Járkov» ភាគខាងកើតប្រទេសអ៊ុយក្រែន យុវតីដ៏ស្រស់ស្អាតម្នាក់ បានបង្ហាញ​ពីទេពកោសល្យរបស់ខ្លួន ក្នុងការរាំ«គ្រវីកំប៉េះគូទ (Twerk)» ប៉ុន្តែនាងមិនព្រៀងទុកជាមុនទេ ថាការរាំគ្រវីគ្រវាត់ ត្រគាករបស់នាងដូច្នេះ បានបង្កឲ្យកើតមាន នូវរឿងរ៉ាវ ដ៏អាណោចអាធមមួយឡើង។

សារព័ត៌មានអង់គ្លេស «Sun» បានរាយការណ៍ថា គឺមិត្តស្រីរបស់នាង ជាអ្នកប្រើទូរស័ព្ទ ថតវីដេអូពីឈុតឆាកនេះ នៅពេលដែលយុវតី កំពុងបញ្ចេញថ្វីដៃ ញាក់កំប៉េះគូទរបស់នាង។ ដោយទំនងជាកម្រ បានទស្សនានូវ«របាំ» ដ៏ពិសេសនេះ អ្នកកាន់ចង្កូតរថយន្ដមួយរូប បានភ្លឹកនិងវេចង្កូត ទៅបុកម៉ូតូមួយគ្រឿង ដែលបើកបរក្នុងទិសផ្ទុយគ្នា ពេញមួយទំហឹង។

បាក់ឆ្អឹងត្រគាក...

យុវតីទាំងពីរ ហាក់យល់ពីរឿងហេតុ ដែលកើតចេញ ពីការលេងសើចនេះ បានបញ្ឈប់សកម្មភាព និងការថតវីដេអូភ្លាម ហើយបានស្ទុះ ទៅរកជួយជនរងគ្រោះ នោះផង។ បើតាមសារព័ត៌មានដដែល [...]

ហ៊ុន សែន ព្រមាន​ដក​មន្ត្រី​ណា ដែល​មិន​អនុវត្តន៍​តាម​បញ្ជា

ហ៊ុន សែន ព្រមាន​ដក​មន្ត្រី​ណា ដែល​មិន​អនុវត្តន៍​តាម​បញ្ជា

នៅព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដកមន្ត្រី ដែលជាប់ពាក់ព័ន្ធទាំងឡាយណា ដែលមិនចាត់វិធានការ ចាប់ទុកនូវរថយន្ដកែឆ្នៃ (ឬហៅម្យ៉ាងទៀត ថារថយន្ដត) ដែលនៅតែមានវត្តមាន ធ្វើចរាចរណ៍​នៅលើទ្រូងថ្នល់ រហូតមកដល់សព្វថ្ងៃ។ វិធានការខាងលើនេះ ទើបនឹងត្រូវបានលោកនាយករដ្ឋមន្ត្រី ដាក់ចេញ នៅថ្ងៃនេះដដែល។

បុរសខ្លាំងកម្ពុជា បានសរសេរ​នៅលើទំព័រហ្វេសប៊ុក​របស់លោកថា៖ «ចាប់ពី០ ម៉ោងយប់នេះ ថ្ងៃទី ៩ ខែ កុម្ភះ ឆ្នាំ ២០១៨ ចំពោះរថយន្តត (កាត់តកែឆ្នៃ) ទាំងអស់ បើឃើញ​មានបើកបរ នៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។»។

លោកបានគម្រាមថា៖ «បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។ ព្រោះឡានកែឆ្នៃកាត់តទាំងនេះ គឺអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្កការគ្រោះថ្នាក់ [...]

បុក​ពី​ក្រោយ​រួច ចុះពី​ឡាន​ទៅវាយធាក់​យុវតី​ជិះ​ម៉ូតូ​រហូតដួល

បុក​ពី​ក្រោយ​រួច ចុះពី​ឡាន​ទៅវាយធាក់​យុវតី​ជិះ​ម៉ូតូ​រហូតដួល

រឿងរ៉ាវបានកើតឡើង តាំងពីរសៀលម៉ោងជាង៥ ក្នុងថ្ងៃទី២៣ ខែធ្នូនេះ ស្ថិតនៅតាមដងផ្លូវ២០០៤ សង្កាត់កាកាប រាជធានីភ្នំពេញ។ ពាក្យបណ្ដឹងរបស់យុវតីម្ចាស់ម៉ូតូ ដែលមានឈ្មោះ ឆែ សុផល អាយុ២៧ឆ្នាំ បានសរសេរឲ្យដឹងថា ដំបូងឡើយ នាងកំពុងបើកម៉ូតូចេញពីកន្លែងធ្វើការ ដែលស្ថិតក្នុងម្ដុំទួលគោក មកដល់ផ្លូវ២០០៤ ត្រង់ស្ថានីយ៍ប្រេងតូតាល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែជនសង្ស័យទាំង២នាក់ បើករថយន្តម៉ាកកូរ៉ូឡា អេស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2Q-4653 មកបុកនាងពីក្រោយ។

ដោយសារការក្ដៅចិត្ត ត្បិតរថយន្ដបង្កមួយនេះ មិនព្រមឈប់ដើម្បីដោះស្រាយ នៅនឹងកន្លែង និងថែមទាំងបើកគេចចេញទៀតនោះ យុវតី ឆែ សុផល បានជិះម៉ូតូទៅតាមសួររកហេតុផល។ ប៉ុន្តែនាងបែរជាទទួលបានលទ្ធផល ខុសពីការំពឹងទុកទៅវិញ។

យុវតីបានសរសេរថា៖ «ពេលជិះមកដល់ស្ដុបអង្គតាម៉ិញ មនុស្សប្រុសចុះពីលើឡានមក វ៉ៃក្បាលនាងខ្ញុំចំនួនពីរដៃខាងក្រោយ រួច[បន្ត]ជិះឡាន [...]

បណ្ដេញ​ចេញ​ពី​ការងារ បន្ទាប់​ពី​ហុច​ម្រាម​ដៃ​ឲ្យ ត្រាំ

បណ្ដេញ​ចេញ​ពី​ការងារ បន្ទាប់​ពី​ហុច​ម្រាម​ដៃ​ឲ្យ ត្រាំ

បង្ហាញម្រាមដៃកណ្ដាល ដាក់ប្រធានាធិបតី ជាកាយវិការដែលត្រូវហាមឃាត់ឬ នៅសហរដ្ឋអាមេរិក? មិនមែនទេ! តែគឺរូបថតពីសកម្មភាពនេះ ដែលត្រូវបានម្ចាស់ខ្លួន យកទៅបង្ហោះផ្សព្វផ្សាយ នៅលើបណ្ដាញសង្គមនោះទៅវិញទេ ដែលធ្វើឲ្យអ្នកស្រី ជូលី ប្រ៊ីសក្មាន់ (Juli Briskman) អាយុ៥០ឆ្នាំ ត្រូវបានបណ្ដេញចេញពីការងារ។

ស្ត្រីអាមេរិកាំងរូបនេះ បានអះអាងដូច្នេះដោយខ្លួនឯង ដោយបានពន្យល់ថា នៅក្នុងកិច្ចសន្យាការងាររបស់អ្នកស្រី មានសរសេរកំណត់ មិនឲ្យអ្នកស្រី ចែករំលែករូបភាពអ្នកស្រី ដែលអាចប៉ះពាល់​ដល់ក្រុមហ៊ុន ដែលអ្នកស្រីធ្វើការឲ្យ។ នៅមុននេះ អ្នកស្រីគឺជាទីប្រឹក្សាផ្នែកទីផ្សារ របស់ក្រុមហ៊ុន «Akima LLC» ហើយអ្នកស្រីបានធ្វើការ នៅក្នុងតំណែងនេះ តាំងពី៦ខែមកហើយ។

អ្នកស្រីបានរៀបរាប់ ពីហេតុការណ៍នៅពេលនោះ ប្រាប់សារព័ត៌មាន «Huffington Post» ប្រចាំអាមេរិកថា នៅពេលក្បួនរថយន្ដប្រធានាធិបតី បើកឆ្លងកាត់តាមនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...