Posts tagged as "Phnom Penh"

ក្ដៅ​ចាប់​ចោរ​មិន​បាន ប៉ង​ដុត​ម៉ូតូ​ចោរ​ចោល​នៅ​នឹង​កន្លែង

ក្ដៅ​ចាប់​ចោរ​មិន​បាន ប៉ង​ដុត​ម៉ូតូ​ចោរ​ចោល​នៅ​នឹង​កន្លែង

នេះជាសារព្រមានមួយ ដើម្បី​ប្រាប់​ទៅ​ក្រុម​ចោរ​ឆក់​ចោរ​ប្លន់ ថា​មិន​មែន​ឲ្យ​តែ​ផ្លូវ​ស្ងាត់ ក្រុម​ខ្លួន​អាច​ប្រព្រឹត្តិ​ល្មើស បាន​ស្រេច​តែ​នឹង​ចិត្ត ប្រកប​ដោយ​សុវត្ថិភាព​នោះ​ទេ ព្រោះ​ចៃដន្យ​ជន​រង​គ្រោះ និង​ពលរដ្ឋ​ព្រួត​ដៃ​គ្នា ... មាន​អី ក្រុម​ជន​ល្មើស​រត់​បាទ​ជើង​សរ​ព្រាត។

នេះជាករណី នៅ​លើ​កំណាត់​ផ្លូវ​បឹង​កក់​ថ្មី សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ នៅ​វេលា​រសៀល​ថ្ងៃ​ទី០៤ ខែ​ធ្នូ ឆ្នាំ​២០១៤នេះ ដែល​ក្រុម​ចោរ​ឆក់ បាន​ឆ្លៀត​ឱកាស​ផ្លូវ​ដែល​ទើប​នឹង​សាងសង់ នៅ​មិន​ទាន់​មាន​មនុស្ស​ធ្វើ​ដំណើរ​ច្រើន​នោះ ដើម្បី​ធ្វើ​សកម្មភាព​ឆក់​កាបូប ដោយ​ស្រស់ៗ​មួយ។​ ប៉ុន្តែ​នៅ​ទី​បំផុត ធ្វើ​សកម្មភាព​មិន​សម្រេច​ហើយ បែរ​ជា​ត្រូវ​ជន​រងគ្រោះ និង​ពលរដ្ឋ​ដេញ ធ្វើ​ឲ្យ​ជន​ល្មើស​រត់​ចោល​ម៉ូតូ បាត់​ស្រមោល​ឈឹង។

សាក្សីដែលនៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា មានក្រុមសិស្សមួយក្រុម [...]

អ្វី​ដែល​គេ​បាន​ដឹង ពី​ឃាតកម្ម​​លើ អ៊ឹង ម៉េងជឺ៖ មនុស្ស​​ជាង១០​​នាក់ ត្រូវ​​បាន​​ឃាត់​​ខ្លួន

អ្វី​ដែល​គេ​បាន​ដឹង ពី​ឃាតកម្ម​​លើ អ៊ឹង ម៉េងជឺ៖ មនុស្ស​​ជាង១០​​នាក់ ត្រូវ​​បាន​​ឃាត់​​ខ្លួន

ការឡោមព័ទ្ធភូមិគ្រឹះលោក ថោង សារ៉ាត នៅ​សង្កាត់​ចាក់​អង្រែ​លើ កាល​ពី​ថ្ងៃ​ទី០៣ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ទី​បួន​ឈ្មោះ លី សៅ (ហៅវី) នា​សៀល​ថ្ងៃ​ដដែល។ ឈ្មោះ លី សៅ ត្រូវ​បាន​សង្ស័យ​ថា ជា​អ្នក​បើក​ម៉ូតូ​ដឹក​ជន​ដៃ​ដល់ ដែល​ទៅ​បាញ់​សម្លាប់​លោក អ៊ឹង ម៉េងជឺ។

រសៀលថ្ងៃទី៣ ខែធ្នូនេះ ប្ដី​ប្រពន្ធ​ដែល​មាន​ដើម​កំណើត​ជា​ជន​ជាតិ​វៀតណាម​ពីរ​​នាក់ និង​ជា​ឪពុក​ម្តាយ​លោក ថោង សារ៉ាត បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដែរ ដោយ​ចេញ​មុខ​ការពារ​កូន​របស់​ខ្លួន ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​សម្លាប់​លោក អ៊ឹង ម៉េងជឺ បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​អង្គរក្ស​ទី​បួន របស់​លោក ថោង សារ៉ាត។

អ្នកស្រី កែវ សារី (ហៅចែហាយ) ឋានរន្ដស័ក្ដិជាវរសេនីយ៍ទោ នៅក្រសួងការពារជាតិ និងជាអតីតទីប្រឹក្សា ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា រួមនឹងលោក តាំង សុខ ហៅ ថោង ចំរើន [...]

ជន​សង្ស័យ​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​បាន​បញ្ចូន​ឡើង​តុលាការ

ជន​សង្ស័យ​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​បាន​បញ្ចូន​ឡើង​តុលាការ

តាមប្រភពព័ត៌មាន របស់នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ជន​សង្ស័យ​ទាំង​បួន​នាក់ ត្រូវ​បាន​បញ្ជូន​ខ្លួន ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី៤ ខែ​ធ្នូ​នេះ។ ការ​បញ្ជូន​ជន​សង្ស័យ​ទាំង​បួន​នាក់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​នីតិវិធី​ច្បាប់ ដើម្បី​បន្ត​ការ​ចោទ​សួរ​ជា​ថ្មី នៅ​ចំពោះ​មុខ​តំណាង​អយ្យការ។ ហើយ​ក្រោយ​ការ​សួ​នាំ​ជន​ទាំង​បួន​នាក់ អាច​ឈាន​ទៅ​ដល់​ការ​ចោទ​ប្រកាន់ ពី​បទ​ធ្វើ​ឃាតកម្ម​លោក អ៊ឹង ម៉េងជឺ កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិការ ដោយ​គ្រោង​ទុក។

សូមបញ្ជាក់ថា ជន​ជាប់​ចោទ​ទាំង​បួន​នាក់​នោះ មាន​បី​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន ពេល​កំពុង​ជិះ​ម៉ូតូ​អម​ការពារ​លោក ថោង សារ៉ាត់ នៅ​មុខ​មន្ទីរ​ពេទ្យ​រុស្សី កាល​ពី​ថ្ងៃ​ទី០១ ខែ​ធ្នូ ឆ្នាំ​២០១៤ វេលា​ម៉ោង​ប្រមាណ​ជា​១១​ព្រឹក។ ឯ​ជន​សង្ស័យ​ម្នាក់​ទៀត [...]

ប្រធាន​ផ្សារ​ដើម​គ​ដេញ​អាជីវករ​ចេញ យក​កន្លែង​ជួល​ឲ្យ​អ្នក​ដ៏ទៃ?

ប្រធាន​ផ្សារ​ដើម​គ​ដេញ​អាជីវករ​ចេញ យក​កន្លែង​ជួល​ឲ្យ​អ្នក​ដ៏ទៃ?

ដំណឹងបានធ្លាក់មកជាបន្តបន្ទាប់ ពី​គៀន​កោះ​នៃ​បញ្ហា ដែល​បង្ក​ការ​ក្ដៅ​ក្រហាយ ដល់​ក្រុម​អាជីវករ​នៅ​ផ្សារ​ដើម​គ ដែល​ធ្លាប់​លក់​ដូរ​នៅ​មុខ​ទី​ស្នាក់​ការ​គណៈ​គ្រប់​គ្រង​ផ្សារ តែ​បែ​ជា​ត្រូវ​ប្រធាន​ផ្សារ​បញ្ជា ឲ្យ​រើ​ចេញ​ពី​កន្លែង​នោះ។ បើ​គ្រាន់​តែ​រើ​ចេញ ព្រោះ​ហេតុផល​«រៀបចំ​សណ្ដាប់​ធ្នាប់» ប្រហែល​ការ​រិះ​គន់ និង​ការ​ក្ដៅ​ក្រហាយ​មិន​កើត​មាន​ប៉ុន្មាន​ដែរ តែ​ផ្ទុយ​ទៅ​វិញ នៅ​មុខ​ទី​ស្នាក់ការ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បែ​ជា​គេ​ឃើញ​មាន​ការ​គំន​របា​វ​អំបិល និង​មាន​រថយន្ដ​ចត​ពី​មុខ​ទៅ​វិញ។

ក្នុងកិច្ច​សម្ភាស​ផ្ទាល់​ជា​មួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ លោក សុខ លី ដែល​ជា​ជំនួយ​ការ របស់​គណៈកម្មការ​ផ្សារ​នេះ មិន​បាន​បញ្ជាក់​ច្បាស់​លាស់ ពី​ហេតុផល​ដំណើរ​ដើម​ទង​ទេ ដោយ​គ្រាន់​តែ​និយាយ​ថា លោក​ក៏​មិន​យល់​ដែរ ដោយ​នេះ គឺ​ជា​បញ្ជា​របស់​ថ្នាក់​លើ។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​យល់​ដែរ [...]

អាជីករ​រង​គ្រោះ​នៅ​ផ្សារ​ចាស់ ត្អូញ​ត្អែរ​គ្មាន​អាជ្ញាធរ​ណា​ជួយ​ខ្លួន

អាជីករ​រង​គ្រោះ​នៅ​ផ្សារ​ចាស់ ត្អូញ​ត្អែរ​គ្មាន​អាជ្ញាធរ​ណា​ជួយ​ខ្លួន

ព្រះអគ្គិបានឆេះកម្ទេចតូប និងទ្រព្យ​សម្បត្តិ​របស់​អាជីវករ នៅ​ផ្សារ​ចាស់ កណ្ដាល​រាជធានី​ភ្នំពេញ ស្ទើ​តែ​ទាំង​អស់​។ ក្រុម​អាជីវករ​មួយ​ចំនួន បាន​ត្អូញ​ត្អែរ​ថា នោះ​ជា​ទ្រព្យ​សម្បត្តិ ដែល​ពួក​គាត់​ខំ​ស្វែង​រក​ជិត​ពាក់​កណ្តាល​ជីវិត​ទៅ​ហើយ តែ​​នៅ​ទី​បំផុត ត្រូវ​បាន​អគ្គិភ័យ​ដ៏​កំណាច ឆាប​យក​អស់​គ្មាន​សល់។ អាជីវករ​មួយ​ចំនួន​បាន​សម្រេច​ចិត្ត​ទៅ​ខ្ចី​ប្រាក់​គេ ដើម្បី​យក​មក​សាង​សង់​តូប​សំរាប់​លក់​ដូរ​ឡើង​វិញ។ ក្រុម​អាជីវករ​ខ្លះ បាន​ថ្លែង​ថា បើ​រង​ចាំ​​ត​ទៅ​ទៀត ពួក​គាត់​នឹង​ខាត​ពេល​វេលា​រក​ទទួល​ទានកាន់​តែ​ច្រើន  ព្រោះ​គ្រួសារ​ពួក​គាត់​ទាំង​នោះ ពឹង​ផ្អែក​តែ​ទៅ​លើការ​ប្រកប​របរ​លក់​ដូរ​នៅ​ផ្សារ​នេះ តែ​មួយ​មុខ​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយចុះ ក្រុមអាជីវករ​ទាំងនោះ នៅ​តែ​បាន​ធ្វើការ​អំពាវនាវឲ្យអាជ្ញាធរ រកដំណោះស្រាយ​ជួយ​ពួក​ខ្លួន ខណៈ​ដែលលោកអភិបាលរងរាជធានី​ភ្នំពេញ លោក ឃួង ស្រេង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...