រ៉ូស្ស៊ីផ្លោងកាំជ្រួចអន្តរទ្វីប១៨គ្រាប់ចេញពីនាវា សំដៅកំទេច ISIS
ប្រទេសរ៉ូស្ស៊ី បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ជាមួយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលប្រកាសយ៉ាងចំហរ ចង់«រករឿង» ក្រុមប្រទេសនៅលោកខាងលិច ជាពិសេសករណី បំផ្ទុះយន្ដហោះស៊ីវិលរ៉ូស្ស៊ី ក្នុងភាគខាងកើតនៃប្រទេសអេហ្សីព ធ្វើឲ្យមនុស្សជិះនៅលើយន្ដហោះ ២២៤នាក់ ស្លាប់ទាំងអស់។ ហើយនេះ ជាមេរៀនដ៏តូចមួយ...
កាំជ្រួចរយៈឆ្ងាយចំនួន១៨គ្រាប់ ត្រូវបានបាញ់ផ្លោងចេញ ពីនាវាចម្បាំងរ៉ូស្ស៊ី ដែលកំពុងមានវត្តមាន នៅកណ្ដាលមហាសមុទ្រ កាស្ពែន កាលពីថ្ងៃទី២០ ខែវិច្ឆិកានេះ សំដៅទៅកំទេចសម្បុក ចំនួន១១កន្លែង របស់ក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី។
ពីនាវាចម្បាំង ទៅកាន់ទីតាំង ដែលត្រូវកំទេចនោះ មានចំងាយយ៉ាងតិច ១៥០០គីឡូម៉ែត្រ ប៉ុន្តែកាំជ្រួចរយៈឆ្ងាយរបស់រ៉ូស្ស៊ី ដែលមានឈ្មោះ «Kalibr» ទាំងនេះ អាចធ្វើការហោះរំលង ទឹកដីព្រៃភ្នំ ដល់ទៅ២០០០គីឡូម៉ែត្រ។
[...]