Posts tagged as "Amour"

ប្រវត្តិ«ស្នេហាដំបូងដ៏ផ្អែមល្ហែម» របស់ កែម ឡី និងភរិយា

ប្រវត្តិ«ស្នេហាដំបូងដ៏ផ្អែមល្ហែម» របស់ កែម ឡី និងភរិយា

សូមជម្រាបថា ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែលលោក​បាន​បង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ​របស់លោក។ ទស្សនាវដ្ដីគ្រាន់តែកែ​កំហុសអក្ខរាវិរុទ្ធបន្តិចបន្តួច និង​ពាក្យ​ពេជន៍ខ្លះប៉ុណ្ណោះ។ ផ្ទុយទៅវិញ សំណេររបស់លោក ជុន ច័ន្ទបុត្រ បែរជាបានបង្ហាញថា ស្មេររូប​នេះ​ពិត​ជា​មាន​បេះដូង ជាអ្នក​ស្រឡាញ់​អក្សរសាស្ត្រជាតិម្នាក់ ដែលស័ក្ដិសមនឹងទទួលបាន ការកោតស្ងប់ស្ងែងមួយ ដ៏​ខ្ពង់​ខ្ពស់។

-------------

ថ្ងៃនេះខ្ញុំចង់ដកឃ្លា ពីនិយាយរឿងមរណភាព មករំលឹកពីជីវិត និងពីប្រវត្តិស្នេហាដ៏ផ្អែមល្ហែម និងពោរពេញ​ដោយការទទួលខុសត្រូវ របស់លោកបណ្ឌិត កែម ឡី និងភរិយារបស់លោក គឺអ្នកស្រី ប៊ូ រចនា វិញម្តង។ លោក កែម ឡី ផ្ទាល់បានរៀបរាប់រឿងរ៉ាវទំនាក់ទំនងស្នេហានេះ ប្រាប់ខ្ញុំ និងភរិយា ព្រមកូនរបស់ខ្ញុំ ពេល​ដែល​យើង​ជួបគ្នា ក្នុងពិធីញ៉ាំបាយល្ងាច ជាលក្ខណៈគ្រួសារមួយ៖

ថ្ងៃមួយកម្លោះ [...]

អ៊ឺរ៉ូ២០១៦៖ ជូន​ចិញ្ចៀន​សុំ​រៀបការ ក្នុង​ពេល​ទៅ​មើល​បាល់

អ៊ឺរ៉ូ២០១៦៖ ជូន​ចិញ្ចៀន​សុំ​រៀបការ ក្នុង​ពេល​ទៅ​មើល​បាល់

តាមពិតទៅ គូស្នេហ៍ទាំងពីរ មិនមែនជាជនជាតិអង់គ្លេសសុទ្ធនោះទេ៖ យុវជនជាជនជាតិ វៀល្ស៍ (Wales - តំបន់​មួយស្ថិតនៅភាគខាងលិច) ខណៈយុវតីវ័យក្មេង ទើបជាជនជាតិអង់គ្លេសពិតប្រាកដ។ អ្នកទាំងពីរបាន​មក​គាំទ្រ ក្រុមបាល់ទាត់ជម្រើសជាតិ​​តែរៀងខ្លួន។ ប៉ុន្តែសេចក្ដីស្នេហា មានទំហំធំ និងមានទម្ងន់ធ្ងន់​ជាង​បាល់​ទាត់។ មិនអញ្ចឹងទេឬ?

យុវជនបានដកចិញ្ចៀនចេញមក ហើយបានបង្ហាញជូន ទៅនារីកំពុងស្នេហ៍ ដោយពោលពាក្យ​ដ៏​អស្ចារ្យ​ដូច្នេះ​ថា៖ «បងសុំស្នើចិត្តអូន ដើម្បីរៀបការជាមួយបង»។ វីដេអូត្រូវបានយកមកបង្ហោះ នៅលើគេហទំព័រ «YouTube» តាំងពីច្រើនថ្ងៃមកហើយ ហើយមានមនុស្សចូលទៅទស្សនា ប្រមាណជិត៥ម៉ឺនដងហើយ។ នៅ​លើ​បណ្ដាញ​សង្គម​វិញ ក៏វីដេអូនេះ បានបង្កភាពជ្រួលជ្រើមមិនតិចដែរ។

កាយវិការ«លុតជង្គង់» របស់យុវជនជាគូស្នេហ៍ លើទីលានក្បែរតួអេហ្វែល (Tour Effel) នៃ​រដ្ឋធានី​ប៉ារីស បាន​ពញ្ញាក់អារម្មណ៍យុវតីឲ្យស្រឡាំងកាំង [...]

តណ្ហា​​ដល់​កំពូល​រហូត​រួមរ័ក្ស​ក្នុង​ស្ថានីយ៍​រថភ្លើង នៅ​មុខ​អ្នក​ដំណើរ

តណ្ហា​​ដល់​កំពូល​រហូត​រួមរ័ក្ស​ក្នុង​ស្ថានីយ៍​រថភ្លើង នៅ​មុខ​អ្នក​ដំណើរ

ហេតុការណ៍ដូច្នេះ មិនមែនទើបតែកើតឡើង ជាលើកទីមួយទេ នៅក្នុងក្រុងបាសឺឡូន (Barcelone) ប្រទេស​អេស្ប៉ាញ។ ប៉ុន្តែច្រើនដងពេក រហូតធ្វើឲ្យស្ត្រីម្ចាស់វីដេអូ ដែលជាអ្នករស់នៅក្នុងក្រុង អត់ទ្រាំមិន​ធ្វើ​ប្រតិកម្ម​មិនបាន។ នាងបានថ្លែងឡើងថា៖ «យើងអត់ទ្រាំលែងបានតទៅទៀត នឹងស្ថានភាពរបៀបនេះ។ អញ្ចឹង​ហើយ​បានជាយើងសម្រេចចិត្តថតវីដេអូនេះ ហើយយកមកផ្សាយ នៅលើអ៊ិនធើណែត ដើម្បីបង្ហាញ ពីការ​មិន​ពេញចិត្ត​របស់យើង។»

ហេតុការណ៍ដ៏ហួសចិត្ត បានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ កន្លងទៅនេះ នៅក្នុងស្ថានីយរថភ្លើងក្រោមដី ឈ្មោះ «Liceu» ដែលសម្បូរទៅដោយទេសចរណ៍ឆ្លងកាត់។ ស្ត្រីជាម្ចាស់វីដេអូ បានរៀបរាប់ប្រាប់​សារព័ត៌មាន​អង់គ្លេស «Mirror» ថា នាងនិងមិត្តភ័ក្តិស្រីម្នាក់ទៀត បានមកដល់ទីនោះ ស្រាប់តែ​នាង​ភ្ញាក់​ខ្លួន​ក្រញ៉ាង នឹងទិដ្ឋភាពរួមរ័ក្សដ៏ត្រេកត្រអាល របស់គូស្នេហ៍ពីរនាក់ នៅលើកៅអីរង់ចាំ របស់ស្ថានីយ៍​រថភ្លើង។

[...]
ស្វាមី​របស់​កំពូល​តារា​ចម្រៀង សេលីន ឌីយ៉ុង លា​ចាក​លោក​

ស្វាមី​របស់​កំពូល​តារា​ចម្រៀង សេលីន ឌីយ៉ុង លា​ចាក​លោក​

«ជាមួយនឹងភាពក្ដុកក្តួល ដ៏ជ្រាលជ្រៅជាទីបំផុត ដែលយើងសូមប្រកាសថា លោក រ៉ឺណេ អង់ជឺលីល (René Angélil) បានធ្វើមរណភាពហើយ នៅក្នុងលំនៅដ្ឋានរបស់លោក នាក្រុង ឡាស វ៉េហ្គាស (រដ្ឋ «Nevada» ភាគ​ខាងលិច នៃសហរដ្ឋអាមេរិក)» នេះជាការបញ្ជាក់អះអាង នៅក្នុងសារមួយ ដែលបង្ហោះ នៅលើ​គេហទំព័រ​ផ្លូវ​ការ និងនៅលើគណនីទ្វីសធើរផ្លូវការ របស់កំពូលតារាចម្រៀង នាង សេលីន ឌីយ៉ុង (Céline Dion) ក្នុង​ថ្ងៃ​ទី១៤ ខែមករា ឆ្នាំ២០១៦។

ស្ថានភាពជំងឺមហារីកបំពង់ក របស់លោក រ៉េណេ អាយុ៧៣ឆ្នាំ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ បាន​ធ្វើ​ឲ្យ​នាង សេលីន លប់ចោលជាបន្តបន្ទាប់ នូវការចេញសម្ដែង និងការប្រគុំតន្ត្រីជាច្រើនរបស់នាង ទាំងនៅ​ទ្វីប​អាមេរិក ទាំងនៅ​ទ្វីប​អឺរ៉ុប។ កំពូលតារាចម្រៀងរបស់ពិភពលោក បានថ្លែងថា នាងចង់យកពេលវេលា ដែល​នៅ​សេស​សល់​​ចុង​ក្រោយ​នេះ ដើម្បីមើលថែរក្សា និងជាពិសេសនៅជាមួយស្វាមីរបស់នាង ឲ្យបាន​ច្រើន​បំផុត។

[...]
អង់គ្លេស៖ នាង​ទៅ​កំដរ​កូន​ក្រមុំ តែ​ត្រូវ​កូន​កម្លោះ​វាយ​ប៉ោង​ភ្នែក

អង់គ្លេស៖ នាង​ទៅ​កំដរ​កូន​ក្រមុំ តែ​ត្រូវ​កូន​កម្លោះ​វាយ​ប៉ោង​ភ្នែក

អាពាហ៍ពិពាហ៍ ជាព្រឹត្តិការណ៍មួយ ដែលមានសុភមង្គលជាងគេ នៅក្នុងជីវិតឬ? មិនពិតជាអញ្ចឹងទេ ជា​ពិសេស​សម្រាប់នាង នីកូឡា កំប៊ែល (Nicola Campbell) ដែលរស់នៅក្នុងក្រុង «Macclesfield» ភាគ​កណ្ដាល​នៃចក្រភពអង់គ្លេស។ ហេតុការណ៍ ត្រូវបានសារព័ត៌មាន «The Daily Mirror» យក​មក​ធ្វើ​ជា​សេចក្ដី​រាយការណ៍ ពីករណីដែលស្វាមីរបស់នាង នីកូឡា បានប្រើកម្លាំងបាយ វាយតប់ទៅលើ​មនុស្សស្រី​ពីរ​នាក់ ដែល​មាន​វត្តមាន​ក្នុងពិធីមង្គលការ ដើម្បីតែសុភមង្គលរបស់នាង និងស្វាមី។

រឿងហេតុ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំទៅម៉ិញ នៅក្នុងពិធីរៀបមង្គលការ របស់យុវជន ចន​ផូល កំប៊ែល (John Paul Campbell) ជាមួយនឹងនាង នីកូឡា ដៃគូម្ចាស់ស្នេហ៍ ដ៏យូរខែឆ្នាំរបស់លោក។ ក្នុង​ពេល​នោះ នៅកណ្ដាលទីលានចតរថយន្ដ លោក កំប៊ែល បានវាយដោយកណ្ដាប់ដៃធ្ងន់ៗ ទៅលើ​ស្ត្រី​អ្នក​កំដរ​​កូនក្រមុំរបស់ខ្លួន ចំនួនពីរនាក់ ក្នុងនោះមានម្នាក់ នាង សាមនថា ឌីវ៉ារ (Samantha Dewar) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...