ទិវាពលកម្មអន្តរជាតិ៖ ត្រូវធានាការរស់នៅសមរម្យ ដល់កម្មករនិយោជិក និងមន្ត្រីរាជការ
ក្រុមកម្មករ កម្មការិនី ប្រមាណជិតមួយម៉ឺននាក់ បានមកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីហែក្បួន យកញត្តិទៅរដ្ឋសភា។ ក្រុមកម្មករទាំងនោះបានដើរដោយថ្មើរជើង លើកបដានានា ព្រមទាំងស្រែកទាមទាតមឃោសនសព្ទ័ ឲ្យមានការដំឡើងប្រាក់ខែដល់កម្មករ និងមន្ត្រីរាជការ។ នៅក្នុងការជួបជុំនាព្រឹកថ្ងៃទី១ ខែឧសភាឆ្នាំ២០១៣នេះ គេសង្កេតឃើញមាន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងក្រុមរ៉ឺម៉កកង់បី គ្រូបង្រៀន និងកម្មករសំណង់មួយចំនួនក៏បានចូលរួមដែរ។
ក្បួនដង្ហែបាតុកម្ម នៅថ្ងៃទី១ខែឧសភា ឆ្នាំ២០១៣នេះ ឆ្ពោះទៅកាន់រដ្ឋសភា។ (រូបថត O. Vary/ MONOROOM.info)
ក្នុងឱកាសទិវាពលកម្មអន្តរជាតិខួបលើកទី១២៧ នេះក្រុមសហជីពដែលបានដឹកនាំសមាជិករបស់ខ្លួន ជិត១៦ម៉ឺននាក់ ដង្ហែរជាក្បួនចេញពីទីលានប្រជាធិបតេយ្យ [...]