តែ១៥០ម៉ែត្រប៉ុណ្ណោះ !
ក្រោយពេលដែលកប៉ាលដឹកអ្នកទេសចរណ៍ ទីតានិក Titanic បានទៅបុកនឹងដុំផ្ទាំងទឹកកក ហើយធ្វើអោយមាន ការខូចខាត តូកប៉ាលដ៏ធ្ងន់ធ្ងររួចមក កប៉ាលស្នេហារបស់ លោក Jack និងនាង Rose មួយនេះ កំពុងតែបន្ទាបខ្លួនយ៉ាងសន្សឹមៗ លិចទៅក្នុងទឹក។ អ្នកដំណើរទាំងឡាយឆ្លេឆ្លា មិនដឹងថារត់ទៅឯណា បើមើលទៅឃើញតែមេឃងងឹតសូន្យឈឹង។ មានអ្នកដំណើរម្នាក់រត់ទៅរក មេបញ្ជាការដែលឈរកំសត់តែម្នាក់ឯង ក្នុងបន្ទប់កាច់ចង្កូតកប៉ាល ហើយសួរ ៖
- អ្នកដំណើរ ៖ លោកមេបញ្ជាការ តើលោកអាចប្រាប់ខ្ញុំបានទេ ពីកប៉ាលទៅដីគោក មានចំងាយប៉ុន្មាន ដែលជិតជាងគេបំផុត ?
- មេបញ្ជាការ ៖ តែ១៥០មែត្រប៉ុណ្ណោះ !
- អ្នកដំណើរ ៖ អូ៎ ល្អប្រពៃណាស់ ! ហើយលោកអាចបា្រប់ខ្ញុំបានទៀតទេថា នៅទិសខាងណា លិច កើត ជើង ឬត្បូង ?
- មេបញ្ជាការ ៖ នៅខាងក្រោម !
- អ្នកដំណើរ ៖ ... ???!!!