៩ចំណុច ដើម្បីធ្វើឲ្យជីវិតរបស់អ្នករស់នៅបានយូរអង្វែង
តាមការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា ឥរិយាបថមិនល្អ៤យ៉ាង៖ ការជក់បារី ទទួលទានសារធាតុស្រវឹង មិនបានហាត់ប្រាណ និងការញ៉ាំបន្លែផ្លែឈឺមិនគ្រប់គ្រាន់ អាចធ្វើឲ្យអ្នកឆាប់ស្លាប់ និងអាចកាត់បន្ថយ អាយុអ្នកដល់ទៅ១២ឆ្នាំ។ ដូច្នេះ អ្នកគ្រាន់តែធ្វើការផ្លាស់ប្តូរ ក្នុងការរស់នៅរបស់អ្នកបន្តិចបន្តួចប៉ុណ្ណោះ នោះវានឹងអាចជួយអ្នក ឲ្យរស់នៅបានយូរអង្វែង។
អ្នកអាចធ្វើអ្វីៗ ដើម្បីជៀសវាងរឿងទាំងនេះ និងកែលំអរ ឥរិយាបថមិនល្អរបស់អ្នកបាន។ អនុវត្តន៏តាមទម្លាប់ទាំង៩នេះ ដើម្បីឲ្យរាង្គកាយរបស់អ្នកស្អាត អ្នកមានអារម្មណ៏ថាក្មេង និងជួយអ្នកឲ្យរស់នៅបានយូរ។
១. កុំទទួលទានលើសកំរិត៖
បើអ្នកចង់រស់នៅបាន ១០០ឆ្នាំ អ្នកគួរតែកាត់បន្ថយអាហារនៅលើចានរបស់អ្នកខ្លះៗ ជារឿងល្អ។ តាមការសិក្សាបង្ហាញថា [...]