បាល់ទាត់ពិភពលោក៖ បារាំងលត់អាហ្សង់ទីន៤-៣ ឡើងទៅ១ភាគ៤
ចប់ជាស្ថាពរហើយ សម្រាប់ក្រុមជម្រើសជាតិ អាហ្សង់ទីន របស់កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi)។ ចប់រួចរាល់ ព្រោះខ្សែការពារ របស់ក្រុម អាហ្សង់ទីន មិនអាចទ្រាំទ្របាន ទល់នឹងល្បឿនរត់ដូចរន្ទះ របស់កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) ខ្សែប្រយុទ្ធមកពីក្រុម ប៉ារីស ដែលរកគ្រាប់បាល់បានពីរគ្រាប់តែឯង (នៅនាទីទី ៦៤ និង៦៨) និងថ្វីជើងដ៏ចំណាន របស់កីឡាករបារាំងផ្សេងទៀត មានកីឡាករ អង់ទ័ន គ្រីស្មាន (Antoine GRIEZMANN) រកគ្រាប់បាល់បាន នៅនាទីទី ១៣ និងកីឡាករ បេនចាម៉ាំង ប៉ាវ៉ា (Benjamin PAVARD) នៅនាទីទី ៥៧ ដោយគ្រាប់បាល់លឿន ដូចកាំជ្រួច។
ក្រុម អាហ្សង់ទីន បានខិតខំងើបមកវិញ ដើម្បីរកគ្រាប់បាល់ដែរ ដូចជាគ្រាប់បាល់ស្មើ (១-១) របស់កីឡាករ អង់ហែល ឌីម៉ារីយ៉ា (Angel DI MARIA) នៅនាទីទី ៤១ មុននឹងអាហ្សង់ទីន នាំមុខបារាំងវិញ នៅនាទីទី ៤៨ ដោយកីឡាករ «Gabriel MERCADO» ដោយសារគ្រាប់បាល់មួយ ដែលដំបូងឡើយ [...]