បារ៉ាក់ អូបាម៉ា សរសើរភូមា តែរិះគន់កម្ពុជា
ដំណើរទស្សនកិច្ច លឿនដូចផ្លេកបន្ទោររបស់ ប្រធានាធិបតីអាមេរិកាំង នៅតំបន់អាស៊ីអាគ្នេយ៍ បានអនុញ្ញាត អោយគេដឹងពី ជំហររបស់អាមេរិក ចំពោះប្រទេសចំនួនពីរ «កម្ពុជា» និង«ភូមា» ក្នុងសំនុំរឿងហឹង្សានយោបាយ ភាពក្រីក្រ និងការគាបសង្កត់។
នៅចំពោះមុខការទទួល យ៉ាងខ្លាំងក្លា ពីសំណាក់បណ្ដាជនភូមា លោក បារ៉ាក់ អូបាម៉ា () បានហុច «ដៃនៃមិត្តភាព» ដើម្បីអបអរសារទរប្រទេសមួយនេះ ក្នុងដំណើរកែទម្រង់ ទៅរកលទ្ធិប្រជាធិបតេយ្យ បើទោះជា ត្រូវប្រើរយៈពេលយូរ យ៉ាងណាក៏ដោយ។ តែនៅប៉ុន្មានម៉ោងក្រោយមក លោកបានមកដល់កម្ពុជា ជាមួយនឹងការរិះគន់ លើបញ្ហាសិទ្ធិមនុស្ស ដែលកើតមាន ក្នុងប្រទេសប្រធានផ្លាស់វេន របស់អាស៊ានមួយនេះ ក្នុងជំនួបជាលក្ខណៈឯកជន ជាមួយនាយករដ្ឋមន្ត្រីខ្មែរ។
លោកប្រធានាធិបតីអាមរិក ចង់អោយក្ដីសង្ឃឹម ទៅប្រជាជននៃប្រទេសមួយចំនួនក្នុងលោក ជាពិសេស គឺប្រជាជនកម្ពុជា។ នេះ បើតាមការអះអាង [...]