Posts tagged as "Euro 2016"

អ៊ឺរ៉ូ២០១៦៖ ប៉ូឡូញ បើក​ឆាក​ក្រុម C យក​ឈ្នះ​អៀរឡង់​ខាង​ជើង

អ៊ឺរ៉ូ២០១៦៖ ប៉ូឡូញ បើក​ឆាក​ក្រុម C យក​ឈ្នះ​អៀរឡង់​ខាង​ជើង

ការប្រកួតបានប្រព្រឹត្តិទៅ នៅវេលាម៉ោង ១៨ នាកីឡាដ្ឋាន «Allianz Riviera» នៃក្រុង«Nice» ភាគខាងត្បូង​ប្រទេស​បារាំង។

នរណាៗក៏ទន្ទឹងរង់ចាំយ៉ាងខ្លាំងក្លា ពីថ្វីជើងរបស់កំពូល​កីឡាករ​ខ្សែប្រយុទ្ធ របស់ក្រុមបាយ៉ឺនមូនិក ឈ្មោះ «Robert Lewandowski» នោះដែរ។ តែប្រសិនជាក្រុមជម្រើសជាតិប៉ូឡូញ បានបើកឆាកក្រុម C នៃការ​ប្រកួត​អ៊ឺរ៉ូ២០១៦នេះ ជាមួយនឹងជ័យជំនះនោះ គឺដោយសារកីឡាករប៉ូឡូញដទៃទៀត មានបច្ចេកទេសលេងល្អ និង​ចេញ​ផ្គុំគ្នាលេង ពិបាកនឹងធ្វើឲ្យក្រុម អៀរឡង់ខាងជើង អាចរកចន្លោះ ឬការវាយលុកបានណាស់។

ហើយគ្រាប់បាល់ ដែលធ្វើឲ្យក្រុមប៉ូឡូញឈ្នះនេះ បានមកដោយសារកីឡាករ «Arkadiusz Milik» នៅនាទី​ទី៥១។

រីឯការប្រកួតមួយទៀត រវាងក្រុមអាល្លឺម៉ង់ ជាមួយនឹងក្រុមអ៊ុយក្រែន នៅម៉ោង២១ខាងមុខ នឹងប្រាប់​យើង​ឲ្យ​ដឹង​ពីពិន្ទុចុងក្រោយ នៃជុំទីមួយ ក្នុងវគ្គជម្រុះ របស់ក្រុម C ខណៈនៅពេលនេះ ក្រុមប៉ូឡូញ ទទួលបាន៣ពិន្ទុ [...]

អ៊ឺរ៉ូ២០១៦៖ ក្រូអាស៊ី បើកឆាកយកឈ្នះ ទួរគី

អ៊ឺរ៉ូ២០១៦៖ ក្រូអាស៊ី បើកឆាកយកឈ្នះ ទួរគី

អាចនិយាយថា ជោគជ័យរបស់ក្រុមជម្រើសជាតិ ក្រូអាស៊ី ពិតជាស័ក្ដិសមហើយ។ ជាមួយនឹងថ្វីជើង នៃ​កីឡាករ​ល្បីៗ ដូចជា «Modric» និង«Ivan Rakitic» ដែលសុទ្ធតែទាត់ នៅក្នុងក្រុមធំៗ នៅទ្វីប​អ៊ឺរ៉ុប​ខាង​លិច​នោះ ក្រុមក្រូអាស៊ី បានធ្វើឲ្យប្រកួតបើកឆាក សម្រាប់ក្រុម D ពោរពេញទៅដោយភាពមានប្រៀប ដោយ​សង្កត់​ពី​លើ​ក្រុម​ទួរគីសឹងតែទាំងស្រុង។

រីឯក្រុមទួរគី វិញ លេងមិនសូវស្រុះគ្នា ប្រើកម្លាំងខ្លាំងជ្រុល ហើយតែបោះបាល់ឲ្យគ្នា ឬទាត់បាល់បញ្ចូលទី ច្រើន​តែខុសទិសដៅ។

ប៉ុន្តែក្រុមទួរគី ក៏មិនជាអន់ណាស់ណានោះដែរ ដោយហេតុថា នៅវគ្គពាក់កណ្ដាលម៉ោងទីពីរ ក្រុម​នេះ​បាន​បើក​ការវាយប្រហារ ត្រឡប់ទៅវិញ បើទោះជាត្រូវជួប​នឹងខ្សែការពារដ៏រឹងមាំ របស់ក្រុមក្រូអាស៊ីក៏ដោយ ហើយ​ជាពិសេស ក្រុមទួរគី ក៏បានធ្វើការរការពារយ៉ាងខ្លាំងក្លាដែរ នៅចំពោះការវាយលុក របស់​ក្រុមគូប្រជែង​របស់​ខ្លួន។

សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖

[...]
អ៊ឺរ៉ូ២០១៦៖ គ្រីស្ទៀណូ រ៉ូណាល់ដូ លង់​សម្រស់​របស់​យុវតី​បង្ហាញ​ម៉ូដ​ម្នាក់

អ៊ឺរ៉ូ២០១៦៖ គ្រីស្ទៀណូ រ៉ូណាល់ដូ លង់​សម្រស់​របស់​យុវតី​បង្ហាញ​ម៉ូដ​ម្នាក់

តើមានអ្វី ដែលអាចបំបែកអារម្មណ៍ របស់កីឡាករល្បីឈ្មោះ និងជាម្ចាស់បាល់មាសបីជំនាន់ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បាន? គឺសម្រស់របស់យុវតីមួយរូប ដែលជាអ្នកបង្ហាញម៉ូដ បម្រើការ​ឲ្យ​ការ​ផ្សាយ​​​ពាណិជ្ជកម្ម ​​របស់​ក្រុមហ៊ុន​អាកាសចរណ៍ «Turkish Airlines»។

បើនិយាយឲ្យស៊ីជម្រៅទៅ កីឡាករដ៏ល្បី របស់ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់រូបនេះ មិនបានជួយឲ្យក្រុម​​របស់​ខ្លួន បានទទួលជ័យជំនះឡើយ ដោយសារក្រុមព័រទុយហ្គាល់ ទទួលបានលទ្ធផលស្មើរ (១-១) ជាមួយ​នឹង​ក្រុម អាយឡេន នៅ​ក្នុង​ការជួប​ប្រកួតជុំទីមួយ នៃវគ្គជម្រុះនេះ។ ផ្ទុយទៅវិញ កីឡាករខ្សែប្រយុទ្ធរបស់ក្រុម វៀល​ម៉ាឌ្រីត (Real Madrid) បានធ្វើឲ្យបណ្ដាសារព័ត៌មាននានា នៅអ៊ឺរ៉ូប ជាពិសេសនៅតាមបណ្ដាញសង្គម និយាយ​ពី​​ខ្លួន​​មិន​ឈប់​ឈរ ទាក់នឹងការតាមសម្លឹង មិនដាក់ភ្នែក ទៅលើយុវតី​ដ៏ស្រស់ស្អាតម្នាក់ នៅពេល​ខ្លួន​ដើរ​ចូល មកក្នុង​ទីលាន​ប្រកួត នៃ​​កីឡាដ្ឋាន «Geoffroy [...]

រង់ចាំ​តាំង​ពី៥៨ឆ្នាំ តែ​ដល់​ពេល​មក​មើល​ការ​ប្រកួត... ដេក​លក់​រហូត!

រង់ចាំ​តាំង​ពី៥៨ឆ្នាំ តែ​ដល់​ពេល​មក​មើល​ការ​ប្រកួត... ដេក​លក់​រហូត!

បានមកទស្សនាផ្ទាល់ នូវការប្រកួតរបស់ក្រុមជម្រើសជាតិ ដែលខ្លួនគាំទ្រ និងដែលខានបានចូលប្រកួត ជា​លក្ខណៈអន្តរជាតិរបៀបនេះ តាំងពីជិត៦០ឆ្នាំមកនោះ គឺពិតជាសុបិន្តមួយដ៏អស្ចារ្យ និងមិន​ត្រូវឲ្យ​ខក​ខាន​សោះ​ឡើយ។ តែបុរសម្នាក់នេះ បានចូលមកទស្សនា-គាំទ្រ ក្រុមបាល់ទាត់ វែល (Wales) ដែលត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ស្លូវ៉ាគី (Slovaquie) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ដោយដេកលក់រហូត។

ដេកលក់ ព្រោះបាន«ដកមេ»មុនការប្រកួត បណ្ដាលឲ្យបុរសស្រវឹងងោកងុយ មិនខ្វល់មិនឮ ទោះជាសម្រែក​ជ័យឃោស ពីសំណាក់ជនរួមជាតិខ្លួន បានបន្ទរឡើងយ៉ាងខ្ញៀវខ្ញារ បន្ទាប់ពីក្រុមវែល បានប្រកួតឈ្នះ ក្រុម​ស្លូវ៉ាគី ២ទល់នឹង១យ៉ាងណាក៏ដោយ។

សារព័ត៌មានអង់គ្លេស ប្រចាំតំបន់វែល ឈ្មោះ «Wales Online» បានរាយការណ៍ថា បើសូម្បីតែមិត្តភ័ក្រ​របស់​បុរស​ម្នាក់នេះ គឺលោក «Shane Williams» ដែលជាអតីតកីឡាករបាល់អោប (Rugby) អន្តរជាតិមួយរូប ក៏​មិន​អាច​អង្រួន [...]

អ៊ឺរ៉ូ២០១៦៖ រ៉ូស្ស៊ី​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត បើ​ផ្ទុះ​ហិង្សា​ជា​ថ្មី

អ៊ឺរ៉ូ២០១៦៖ រ៉ូស្ស៊ី​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត បើ​ផ្ទុះ​ហិង្សា​ជា​ថ្មី

នៅក្នុងពិភពបាល់ទាត់ បើអ្នកគាំទ្រធ្វើផ្ដេសផ្ដាស នៅក្នុងរយៈពេល ឬនៅក្នុងរង្វង់​ទីកន្លែង នៃការប្រកួតនោះ គឺ​សហព័ន្ធ ឬ​ក្លិបម្ចាស់ក្រុមបាល់ទាត់នោះ ជាអ្នករងការពិន័យ។ ហើយនេះជាករណីថ្មីបំផុតមួយ សម្រាប់​សហព័ន្ធ​បាល់ទាត់រ៉ូស្ស៊ី ដែលត្រូវបានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ហៅកាត់ថា «UEFA» សម្រេចដាក់ពិន័យ នៅថ្ងៃ​អង្គារ​ ទី១៤ ខែមិថុនានេះ ទាក់ទងនឹងអំពើហិង្សា របស់ក្រុមអ្នកគាំទ្ររ៉ូស្ស៊ី នៅក្នុងកីឡាដ្ឋាន «Vélodrome» នៃ​ក្រុង​ម៉ារសីយ៍ (Marseille) ភាគខាងត្បូងប្រទេសបារាំង បន្ទាប់ពីការជួបប្រកួត រវាងក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​​រ៉ូស្ស៊ី កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន។

សេចក្ដីសម្រេច របស់«UEFA»នោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...