Posts tagged as "Pen Sovan"

ប៉ែន សុវណ្ណ និង​ថាច់ សេដ្ឋា ត្រូវ​​បាន​ហាម​មិន​​ឲ្យ​​ចូល​​ទឹក​​ដី​​អាមេរិក

ប៉ែន សុវណ្ណ និង​ថាច់ សេដ្ឋា ត្រូវ​​បាន​ហាម​មិន​​ឲ្យ​​ចូល​​ទឹក​​ដី​​អាមេរិក

បើទោះ​បី​ជា​អ្នក​ទាំង​ពីរ មាន​លិខិត​ឆ្លង​ដែន​ជា​លក្ខណៈ​ការ​ទូត ក្នុង​ឋានៈ​ជា​សមាជិក​សភា ឫ​ព្រឹទ្ធ​សភា តែ​លោក ប៉ែន សុវណ្ណ តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​លោក ថាច់ សេដ្ឋា ​សមាជិក​​គណៈកម្មាធិការ​​អចិន្រៃ្តយ៍ របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ជាន់​ដី​សហរដ្ឋ​អាមេរិក​បាន​ឡើយ ក្នុង​ពេល​នេះ។ មន្ត្រី​ជាន់​ខ្ពស់​ទាំង​ពីរ​រូប​របស់​គណបក្ស​ប្រឆាំង ត្រូវ​បាន​សហរដ្ឋ​អាមេរិក ចាត់​ឈ្មោះ​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​បាន​ហាម​ប្រាម មិន​ឲ្យ​ជាន់​ទឹកដី​អាមេរិក​ឡើយ។

លោក ប៉ែន សុវណ្ណ បាន​ថ្លែង​អះ​អាង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ការ​ដាក់​ឈ្មោះ​លោក នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក វា​ជា​រឿង​ពិត។ លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​អាមេរិក​បាន​ចោទ​ប្រកាន់​លោក ពី​បទ​រត់​ពន្ធ​មនុស្ស។ ប៉ុន្តែ​លោក​ថា វា​មិន​មែន​ដូច​អ្វី​ដែល​គេ​ចោទ​ប្រកាន់​លោក​នោះ​ទេ [...]

«មូលនិធិ ប៉ែន សុវណ្ណ ខុស​ពី​កាកបាទ​ក្រហម»

«មូលនិធិ ប៉ែន សុវណ្ណ ខុស​ពី​កាកបាទ​ក្រហម»

មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​ក្នុង​លក្ខណៈ​ជា​គ្រូសារ ឬ​បុគ្គល​ក្រីក្រ កាន់​​តែ​ច្រើន​ឡើង ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​កិច្ច​អភិវឌ្ឍន៍ និង​ឈាន​ក្នុង​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥​នេះ។ ទន្ទឹម​នឹង​នោះ នៅ​កម្ពុជា «អ្នក​មាន​ក៏​មា​ន​ដាច់» ឯ​«អ្នក​ក្រ​ក៏​ក្រ​ដាច់» និង​គ្មាន​ទី​ពឹង ទី​ពំនាក់។ ហើយ​ពួក​គាត់ ហាក់​បី​ដូច​ជា​គ្មាន​ការ​អើ​ពើ ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​រដ្ឋាភិបាល​ឡើយ ពិសេស​ពី​កាកបាទ​ក្រហម​កម្ពុជា ក្នុង​ការ​ជួយ​ពួក​គាត់​ជា​លក្ខណៈ​បុគ្គល​នេះ។

ឃ្លា​​ទាំង​ប៉ុន្មាន​ខាង​​លើ​នេះ ជា​ការ​ថ្លែង​ចាប់​ផ្ដើម​របស់​លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​សម្ភាស ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ បន្ទាប់​ពី​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី០៦ ខែ​មករា ឆ្នាំ​២០១៥ ពី​ការ​បង្កើត​មូលនិធិ ប៉ែន សុវណ្ណ [...]

ប៉ែន សុវណ្ណ គ្រោង​ប្តឹង​វៀតណាម និង​អ្នក​ពាក់​ព័ន្ធ​ទៅ ICC រឿង​បំភ្លៃ​ថ្ងៃ ៧​មករា

ប៉ែន សុវណ្ណ គ្រោង​ប្តឹង​វៀតណាម និង​អ្នក​ពាក់​ព័ន្ធ​ទៅ ICC រឿង​បំភ្លៃ​ថ្ងៃ ៧​មករា

ថ្ងៃ ៧ មករា ពិត​ជា​ថ្ងៃ​ដែល​នាំ​ឲ្យ​ខ្មែរ​គ្រប់​រូប ចាក​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត។ នេះ​ជា​ការ​លើក​ឡើង​ខ្លី​ដំបូង របស់​អតីត​នាយក​រដ្ឋមន្រ្តី ឆ្នាំ១៩៧៩ លោក ប៉ែន សុវណ្ណ នៅ​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ក្នុង​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៥​នេះ។ លោក ប៉ែន សុវណ្ណ បាន​ថ្លែង​​ថា ការ​គេច​ផុត​ពី​របប​ខ្មែរ​ក្រហម​នេះ ជា​ស្នាដៃ​របស់​រូប​លោក ដែល​បាន​ផ្តួច​ផ្តើម និង​បង្កើត​ឲ្យ​មាន​ឡើង នូវ​អង្គការ​នយោបាយ ២ធ្នូ ឆ្នាំ​១៩៧៨។ ហើយ​ខ្មែរ​ក្រហម ដែល​ត្រូវ​បាន​ផ្ដួល​រលំ​ក្នុង​ថ្ងៃ៧ មករា ១៩៧៩នោះ ជា​មោទនភាព​មួយ​របស់​លោក ដែល​បាន​ជួយ​ប្រជាជន​កម្ពុជា។

ប៉ុន្តែ​ស្នាដៃ​នេះ មិន​មែន​ជា​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​នេះ​ឡើយ។ អតីត​នាយក​ដ្ឋមន្រ្តី ស្ថិត​ក្នុង​វ័យ ៧៨ឆ្នាំ បាន​បញ្ជាក់​ថា ពួក​គេ​ទាំង​នេះ​បាន​បិទ​បាំង​នូវ​ការ​ពិតនៃ​អ្នក​បង្កើត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...