កម្ពុជា៖ កម្មករនិងសហជីប ទាមទារឲ្យតុលាការខេត្តកំពង់ស្ពឺដោះលែងតំណាងពួកគេ
កំពង់ស្ពឺ៖ កម្មករ កម្មការិនី ប្រមាណជា១០០០នាក់ មកពីរោងចក្រ សាប៊្រីណា (Sabrina) បានមកឈរទាមទារនៅខាងមុខសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមតំណក់ទឹកភ្លៀង ដើម្បីស្នើរសុំឲ្យមន្ត្រីតុលាការខេត្ត ធ្វើការដោះលែងតំណាង៨នាក់របស់ពួកគេ ដែលឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកម្មករ និងមន្ត្រីសមត្ថកិច្ច ហើយត្រូវបានតុលាការធ្វើការចោទប្រកាន់ចំនួនពីរបទល្មើស។
ក្រុមកម្មករ កម្មការិនី កំពុងឈរនៅហាលភ្លៀង ដើម្បីរងចាំដំណោះស្រាយ នៅខាងមុខតុលាការខេត្តកំពង់ស្អឺ។ (រូបថត REUTERS/Samrang-Pring)
បើទោះបីជាមានភ្លៀងធ្លាក់ យ៉ាងខ្លាំងក៏ដោយ ក៏កម្មការិនីទាំងនោះបន្តឈរនៅខាងមុខសាលាដំបូង ក្រោមដំណក់ទឹកភ្លៀងដោយឈរកាន់បដាព៌ណស ដែលសសេរដោយប៊ិចព៌ណខ្មៅ ដែលមានន័យថា [...]