បាល់ទាត់កម្ពុជា៖ បឹងកេត បំបាក់ ភ្នំពេញក្រោន ៣-១
ក្រុមម្ចាស់ជើងឯកចំការកៅស៊ូបឹងកេត នៅតែបន្តជ័យជំនះរបស់ខ្លួន និងនៅតែឈរលើកំពូលតារាងខេមបូឌានលីក បន្ទាប់ពីបានយកឈ្នះក្រុមភ្នំពេញក្រោន ដែលសល់គ្នាត្រឹមតែ ១០នាក់ ដោយលទ្ធផល ៣-១ កាលពីរសៀលថ្ងៃពុធ ម្សិលមិញ នាកីឡាដ្ឋានអូឡាំពិក។
ការប្រកួតរវាងក្រុមបឹងកេត ជាមួយភ្នំពេញក្រោន។
ក្រុមជើងខ្លាំងចំការកៅស៊ូបឹងកេត ដែលមានមូលដ្ឋាននៅខេត្តកំពង់ចាម ពិតជាមិនធ្វើឲ្យទស្សនិកជនរបស់ខ្លួនខកចិត្តឡើយ ដោយបានលេងគ្របដណ្តប់ក្រុមភ្នំពេញក្រោនយ៉ាងខ្លាំង។ ខ្សែបម្រើ ម៉ូម៉ូ ដេកេល ស្ស៊ូមីឡា (Momoh Degaile Sumila) បានធ្វើឲ្យក្រុមចំការកៅស៊ូ ធ្វើការនាំមុខមុន តាមរយះការរកគ្រាប់បាល់បញ្ចូលទី បានសម្រេចនៅនាទី ទី១៦ ដែលជាការទាត់បាល់ពីចង្ងាយ។
ក្រុមភ្នំពេញក្រោន ដែលកំពុងតែត្រូវគេនាំមុខហើយនោះ បែរជាសល់គ្នាត្រឹមតែ១០ [...]