មន្ត្រីនិងសកម្មជនបក្សប្រឆាំងទាំង១៤នាក់ បានចេញពីពន្ធនាគារហើយ!
ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជូនដំណឹង កាលពីយប់ម៉ិញរួចហើយថា មន្ត្រីនិងសកម្មជន គណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួន ដាក់ឃុំតាំងពីបីឆ្នាំមកនោះ ទទួលបានការលើកលែងទោស ដោយព្រះរាជក្រិត្យ របស់ព្រះមហាក្សត្រ តាមសំណើរ របស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ក្នុងល្ងាចថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។
ប៉ុន្តែលោក មាជ សុវណ្ណារ៉ា និងសកម្មជនទាំង១៣នាក់ ត្រូវរង់ចាំរហូតដល់យប់ រំលងអាធ្រាត ថ្ងៃចន្ទទី២៧ ឆ្លងចូលមកព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា
ឆ្នាំ២០១៨ នេះ ទើបទទួលបានការដោះលែង និងទទួលបានសេរីភាពពេញលេញ។
មន្ត្រី និងសកម្មជនបក្សប្រឆាំង ទាំង១៤នាក់ រួមមាន៖
១) លោក មាជ សុវណ្ណារ៉ា
២) លោក អឿ ណារិត
៣) លោក ឃិន រឿន ហៅ ឃិន ជំរឿន
៤) លោក នាង សុឃុន
៥) លោក សាន [...]