Posts tagged as "Shinzo Abe"

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ក្រោម​ក្រសែ​ភ្នែក​អង្គការ​សិទ្ធិ​មនុស្ស

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ក្រោម​ក្រសែ​ភ្នែក​អង្គការ​សិទ្ធិ​មនុស្ស

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) បានមកដល់រាជធានីភ្នំពេញប្រទេសកម្ពុជា កាលពីរសៀល​ថ្ងៃ​សៅរ៍ទី១៦ខែវិច្ឆិកា ដើម្បីដំណើរទស្សនកិច្ចផ្លូវរដ្ឋ ក្នុងទិសដៅដើម្បីរឹតចំណង កិច្ចសហប្រតិបត្តិការវាងរប្រទេសទាំងពីរ ជប៉ុន-កម្ពុជា។ ខណៈមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចនៅទ្វីបអាស៊ីរូបនេះ ត្រូវបានទទួលស្វាគមន៍ ដោយមេដឹកនាំជាន់​ខ្ពស់​នៅក្នុងប្រទេសកម្ពុជានោះ តែក៏ត្រូវរងនូវការរិះគន់យ៉ាងចាស់ដៃផងដែរ ពីសំណាក់ក្រុមអ្នកឃ្លាំ​មើលខាងផ្នែកសិទ្ធិ​មនុស្ស​។


លោក ស៊ីនហ្សូ អាប៊េ នាយករដ្ឋមន្ត្រីជប៉ុន។ (រូបថត AFP/Getty Images/Yoshikazu Tsuno)

ការទូត - មេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចទីពីរ នៅទ្វីបអាស៊ីរូបនេះ ត្រូវបានទទួលស្វាគមន៍ ដោយរដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា លោកខៀវ កាញារិទ្ធ [...]

ជប៉ុន៖ មាន​«ខ្មោច​លង»​នៅ​ក្នុង​វិមាន​សំណាក់​របស់​នាយក​រដ្ឋមន្ត្រី?

ជប៉ុន៖ មាន​«ខ្មោច​លង»​នៅ​ក្នុង​វិមាន​សំណាក់​របស់​នាយក​រដ្ឋមន្ត្រី?

តាំងពីលោកនាយករដ្ឋមន្ត្រី ចូលមកកាន់មុខតំណែងរបស់លោកឡើងវិញ នៅខែធ្នូឆ្នាំ២០១២កន្លងមក លោកអាប៊េមិន​បានរើមករស់នៅ ក្នុងគ្រឹស្ថានដែលមានវ័យចំណាស់តាំងពី៨៤ឆ្នាំនេះទេ។ បើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅជប៉ុន វាជាលើកទីមួយហើយ ដែលនាយករដ្ឋមន្ត្រីបដិសេធ មិនចូលទៅរស់នៅក្នុងទីកន្លែងនោះ ជាមួយការអូសបន្លាយ​ពេល​យូយ៉ាងដូច្នេះ។

ប៉ុន្តែរឿងដែលគិតថាមិនលេងសើចនោះ មានអ្នកតំណាងរាស្ត្រមួយរូប នៃគណបក្សប្រឆាំងរបស់ជប៉ុន បានបង្ហាញ​កង្វល់​របស់ខ្លួន ដោយបានសរសេរថា ជម្រើសរបស់នាយករដ្ឋមន្ត្រី ដែលមិនបានចូលទៅស្នាក់នៅ ក្នុងការិយាល័យផ្លូវការ​នៃ​នាយករដ្ឋមន្ត្រី អាចធ្វើឲ្យបារម្ភ ក្នុងការមានប្រតិកម្មការងារជាតិយឺតយ៉ាវ ប្រសិនមានរឿងហេតុបន្ទាន់ណាមួយ ត្រូវដោះ​ស្រាយជាប្រញាប់។

តំណាងរាស្ត្ររូបនោះ បានចោទជាសំនួរថា «វាធ្លាប់មានរួចហើយ ពាក្យចចាមអារាមដែលថា វិមានសំណាក់របស់នាយក​រដ្ឋមន្ត្រីនោះ មានខ្មោចលង។ តើវាពិតទេ?» [...]

នាយករដ្ឋមន្រ្តីជប៉ុន៖ ទីក្រុង​តូក្យូ «គួរ​ជា​ម្ចាស់​ផ្ទះ» កីឡា​អូឡាំពិក​ឆ្នាំ​២០២០

នាយករដ្ឋមន្រ្តីជប៉ុន៖ ទីក្រុង​តូក្យូ «គួរ​ជា​ម្ចាស់​ផ្ទះ» កីឡា​អូឡាំពិក​ឆ្នាំ​២០២០

នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនលោក ស្ស៊ីនស្ស៊ូ អាបេ (Shinzo Abe) បាននិយាយថា ទីក្រុងតូក្យូ (Tokyo) គួរតែត្រូវបាន​ត្រៀមទទួលភ្ញៀវ កីឡាអូឡាំពិកឆ្នាំ ២០២០។ ដូច្នេះពួកគេអាចបង្ហាញពិភពលោក ឲ្យឃើញពីទិដ្ឋភាព នៃការស្ថាបនា​ឡើងវិញរបស់ប្រទេសនេះ ដែលទើបតែរួចផុតពីការរញ្ជួយដីនៅឆ្នាំ ២០១១ ព្យុះស៊ូណាមី (tsunami) និងបញ្ហានុយក្លេអ៊ែ ក្នុងពេលថ្មីៗនេះ។


លោក ស្ស៊ីនស្ស៊ូ អាបេ (ខាងស្ដាំ) ពេលប្រកាសជាផ្លូវការបេក្ខភាព របស់ទីក្រុងតូក្យូ។

ក្នុងឱកាសទទួលទានអាហារពេលល្ងាច ជាមួយនឹងគណះកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ ដែលក្នុងបំណងធ្វើ​កិច្ច​ពិភាក្សា និងវាយតម្លៃទៅលើទីក្រុងតូក្យូ ដើម្បីធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាអូឡាំពិក នាឆ្នាំ ២០២០នោះ លោក អាបេ បាននិយាយថា «តូក្យូជាទីក្រុងដ៏ស្រស់ស្អាត [...]

ជប៉ុន៖ អនាគត​នាយក​រដ្ឋមន្ត្រី​អាប៊េ ប្រាប់​ចិន​ថា​«ទេ» ជុំ​វិញ​កោះ​សេនកាគូ

ជប៉ុន៖ អនាគត​នាយក​រដ្ឋមន្ត្រី​អាប៊េ ប្រាប់​ចិន​ថា​«ទេ» ជុំ​វិញ​កោះ​សេនកាគូ

អនាគតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ មិនបានទុកអោយខាតពេល ក្នុងការអះអាងពីជំហរបស់លោក ខាងវិស័យ​ការទូតនិយមតឹងមួយនោះទេ។ បន្ទាប់ពីបានឈ្នះឆ្នោតបានមួយថ្ងៃ លោកបានប្រឆាំងរួចជាស្រេចថា មិនទទួលយកបានទេ នូវ​ការទាមទារទឹកដីរបស់ចិន ទៅលើប្រជុំកោះ សេនកាគូ ដែលចិនហៅថា ដីអាវយូ។


លោក ស៊ីនហ្សូ អាប៊េ អនាគតនាយករដ្ឋមន្ត្រីជប៉ុន ថតនៅថ្ងៃអាទិត្យទី១៦ធ្នូឆ្នាំ២០១២។ រូបថត៖ AP/ Koji Sasahara។

លោកស៊ីនហ្សូ អាប៊េ (Shinzo Abe) ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី២៦ធ្នូខាងមុខ បានបញ្ជាក់នៅថ្ងៃច័ន្ទទី១៧ធ្នូនេះ ថាអធិបតេយ្យភាពរបស់ជប៉ុន នៅលើប្រជុំកោះទាំងនេះ ដែលចិនទាមទារថាជារបស់ខ្លួននោះ «មិនអាចចរចារ»បានឡើយ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...