អាមេរិក-បាញ់សម្លាប់នៅញ៉ូថោន៖ ឃាតករជាកូនគ្រូក្នុងសាលា - អូបាម៉ាអំពាវនាវអោយរួបរួម
យុវជនដែលជាជនដៃដល់ សម្លាប់មនុស្ស រហូតដល់ ២៧នាក់ ក្នុងនោះ២០នាក់ជាកុមារតូចៗ អាយុពី៥ទៅ៦ឆ្នាំ។ ឪពុក និងម្ដាយរបស់យុវជននោះ ជាគ្រូបង្ហាត់បង្ហាញនៅក្នុងសាលានេះ ក៏ត្រូវបានបាញ់សម្លាប់ក្នុងហេតុការណ៍នេះដែរ។ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ស្ថិតក្នុងស្ថានភាពស្លុតចិត្ត បានអំពាវនាវអោយប្រជាជនអាមេរិក មកពីគ្រប់និន្នាការ រួបរួមគ្នា។
កុមារដែលត្រូវបានរំដោះ ចេញមកក្រៅអាគារសិក្សា។
ជាហេតុការណ៍យ៉ាងអាណោចអាធមថ្មីមួយទៀត នៃការបាញ់សម្លាប់ដ៏រង្គាល នៅក្នុងសាលាបឋមសិក្សរបស់អាមេរិកមួយ ក្នុងរដ្ឋកូណេចទីខត (Connecticut)។ ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានរកឃើញពីអត្តសញ្ញាណ របស់ជនដៃដល់ ដែលជាយុវជនម្នាក់ ដែលបានសម្លាប់មនុស្សចំនួន ២៧នាក់ [...]