ស ខេង ព្រមាន១១គណបក្ស និងប្ដឹងរំលាយ៩គណបក្ស
គណបក្សទាំង១១នោះ ដែលរងការព្រមាន ពីសំណាក់ក្រសួងមហាផ្ទៃនោះ រួមមានគណបក្ស សម រង្ស៊ី - គណបក្សហ្វ៊ុនស៊ិនប៉ិច - គណបក្សអំណាចខ្មែរ - គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ - គណបក្សខ្មែរអង្គរ - គណបក្សប្រជាធិបតេយ្យខ្មែរ - គណបក្សសង្គមប្រជាធិបតេយ្យ - គណបក្សមហានគរ - គណបក្សរណសិរ្សសង្គមជាតិនិយម - គណបក្សកសាងជាតិ និងគណបក្សប្រជាធិបតេយ្យសេរីសង្គ្រោះជាតិ។
លិខិតក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៩ ខែសីហា ដែលផ្ញើរទៅគណបក្សទាំងនោះផ្សេងៗគ្នា និងដែលចុះហត្ថលេខាដោយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានតម្រូវឲ្យគណបក្សខាងលើ ត្រូវបំពេញកាតព្វកិច្ច ឲ្យស្របទៅនឹងច្បាប់ថ្មី ស្ដីពីគណបក្សនយោបាយ។ កាតព្វកិច្ចទាំងនោះ មានដូចជា តម្រូវឲ្យគណបក្ស សម រង្ស៊ី ត្រូវផ្តូរឈ្មោះចេញ - គណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវផ្លាស់ប្តូរសញ្ញាសម្គាល់ (LOGO) [...]



