All Articles of MONOROOM.info

២៣នាក់​របួស នៅ​ក្នុង​ការ​រត់​ជាន់​គ្នា​នៃ​បុណ្យ​ប៉មពើឡន (VDO)

២៣នាក់​របួស នៅ​ក្នុង​ការ​រត់​ជាន់​គ្នា​នៃ​បុណ្យ​ប៉មពើឡន (VDO)

ហេតុការណ៍បានកើតឡើងនៅពេលដែលមនុស្សរាប់រយនាក់ បានរត់អមជាមួយនឹងគោឡើងកទាំងនោះ មកដល់​មាត់​ច្រក​ចូលនៃព្រលានប្រជល់ ដែលកន្លងមកត្រូវបានចាត់ទុកថា ជាកន្លែងដែលមានគ្រោះថ្នាក់បំផុតនោះ។

មនុស្សបានប្រជ្រៀតគ្នាណែនណាំតាន់តាប់ រុញគ្នាចុះឡើងនៅទីនោះ ខណៈដែលគោឡើងក បានប្រញាប់​ប្រញាល​ហក់​ឡើងពីលើហ្វូងមនុស្សទាំងនោះ ដើម្បីរកច្រកចេញ។ មនុស្ស២៣នាក់រងរបួស និងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះ​យុវជន​ម្នាក់អាយុ១៩ឆ្នាំ រងគ្រោះនឹងភាពតក់ស្លុត កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ មនុស្សរបួសពីរនាក់ពីក្នុងនោះ មានម្នាក់ជា​ជន​ជាតិអាមេរិកាំង អាយុ៣៥ឆ្នាំ និងម្នាក់ទៀតជាជនជាតិអេស្ប៉ាញអាយុ១៨ឆ្នាំ បានទទួលប៉ុន្មានស្នែងស្រួចៗរបស់ហ្វូងគោ។

​ព្យុះ​ដ៏​កំណាច បោក​បក់​នៅ​តៃវ៉ាន់​បន្តមកដល់ចិន ធ្វើ​ឲ្យ​ស្លាប់​ម្នាក់ (VDO)

​ព្យុះ​ដ៏​កំណាច បោក​បក់​នៅ​តៃវ៉ាន់​បន្តមកដល់ចិន ធ្វើ​ឲ្យ​ស្លាប់​ម្នាក់ (VDO)

ខ្យល់ព្យុះដ៏កំណាចមួយ បានបោកបក់ទៅលើផ្នែកខាងជើងនៃកោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ទី១៣ខែកក្កដានេះ ធ្វើឲ្យមាន​មនុស្ស​ម្នាក់ស្លាប់យ៉ាងហោចណាស់ម្នាក់ និងមនុស្សជាច្រើនរយពាន់នាក់ ត្រូវបានជម្លៀសចេញពីតំបន់នៅជាប់នឹងមហាសមុទ្រ។ ខ្យល់ព្យុះបានបន្តដំណើររបស់ខ្លួន ទៅកាន់ផ្នែកអាគ្នេយ៍នៃប្រទេសចិនជាបន្តទៀត នៅរសៀលថ្ងៃដដែល។


ដើមឈើបាក់រលំលើរថយន្ដ និងការខូតខាតដទៃៗទៀតជាច្រើន នៅតៃវ៉ាន់។ (រូបថត MARK RALSTON. AFP)

ខ្យល់ព្យុះដែលមានឈ្មោះថា ស៊ូលីក (Soulik) បានបង្កឲ្យមានបញ្ហាដឹកជញ្ជូន និងការផ្លាស់ប្ដូរពាណិជ្ជកម្ម នៅកោះទាំង​មូល។ ក្រុមអ្នកជួយសង្គ្រោះបានរាយបណ្ដាក់គ្នានៅជុំវិញទីក្រុងតៃប៊ិ និងតំបន់ជាយក្រុង ដើម្បីតភ្ជាប់ចរន្ដអគ្គិសនី សម្រាប់​បណ្ដាជនជាង៥២០ពាន់នាក់ ដែលបានរស់នៅក្នុងភាពងងឹតកាលពីយប់កន្លងមក [...]

អូស្ត្រាលី៖ យុវតី​ជាតិ​ហូឡង់​ម្នាក់ រង​ទារុណកម្ម​និង​ការ​រំលោភ​យ៉ាង​ព្រៃផ្សៃ

អូស្ត្រាលី៖ យុវតី​ជាតិ​ហូឡង់​ម្នាក់ រង​ទារុណកម្ម​និង​ការ​រំលោភ​យ៉ាង​ព្រៃផ្សៃ

យុវតីវ័យ២១ឆ្នាំមួយរូប ជាជនជាតិហូឡង់ បានរស់នៅរងកម្មអស់រយៈពេល៦សប្ដាហ៍ ជាមួយនឹងទារុណកម្មយ៉ាងព្រៃផ្សៃ ពីសំណាក់ប្ដីប្រពន្ធពីរនាក់ នៅចំកណ្ដាលរដ្ឋធានីនៃប្រទេសអូស្ត្រាលី។


រូបជំនួស បង្ហាញពីយុវតីម្នាក់ដ៏កំសត់។ (រូបថត shutterstock)

ជាអំពើអមនុស្សធម៌មួយ ហួសនិស្ស័យនឹងបរិយាយ។ សារព័ត៌មានចេញផ្សាយនៅទីក្រុងម៉ែលប៊ន (Melbourne) ដែលមាន​វត្តមាននៅក្នុងសវនាការនៃសំនុំរឿងនេះ បានធ្វើសេចក្ដីរាយការណ៍ថា យុវតីជនជាតិហូឡង់ជាទេសចរណ៍រូបនេះ ត្រូវរងនូវ​ការរំលោភសេពសន្ធវះមិនតិចជាង៦០ដងឡើយ ហើយថែមទាំងរងនូវទារុណកម្មយ៉ាងខ្លោចផ្សារ ជាមួយនឹងកំណាត់ឈើ​ធ្វើនំ ឬជាមួយនឹងម៉ាស៊ីនបូមដី នៅក្នុងរយៈពេល៦សប្ដាហ៍ នៅប្រទេសអូស្ត្រាលី។

តុលាការទីក្រុងមែលប៊ន បានយកសំនុំរឿងនេះមកជំនុះជម្រះ [...]

បឹងកេត និងស្វាយរៀង ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

បឹងកេត និងស្វាយរៀង ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ

ក្រុមម្ចាស់ជើងឯកចំការកៅស៊ូបឹងកេត បានយកឈ្នះក្រុមបៀលប្រាយទាំងត្រដាប់ត្រដួស ដោយលទ្ធផល ១-០ ក្នុងការ​ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីក បន្ទាប់ពីការប្រកួតត្រូវអូសបន្លាយ​ដល់ម៉ោងបន្ថែម​២ដង ខណៈដែលក្រុមស្វាយរៀង បានទម្លា ក់ម្ចាស់ជើងឯក៤សម័យកាល ភ្នំពេញក្រោន ដោយលទ្ធផល ៤-៣ ត្រឹមការ​ប្រកួតចប់៩០នាទី ។


ជំនួបនៃការប្រកួតរវាងស្វាយរៀង (អាវក្រហម) និងភ្នំពេញក្រោន (អាវខៀវ)។ (រូបថត កឹម សូវណ្ណា)

បៀលប្រាយ បានគ្រប់គ្រងបាល់យ៉ាងច្រើននៅក្នុងវគ្គទី១ និងមានឱកាសរកគ្រាប់បាល់បញ្ចូលទីជាច្រើនលើកផងដែរ ប៉ុន្តែ​ធ្វើមិនបានសម្រេច។ នៅវគ្គទី២ បឹងកេតបានដូរទម្រង់លេងថ្មី ធ្វើឲ្យក្រុមទាំង២ មានឱកាសស្មើគ្នា [...]

កែម ឡី៖ ហេតុផល​សំខាន់ៗ​ទាំង​៥ ដែល​នាំ​ឲ្យ​មាន​ការ​លើក​លែង​ទោស សម រង្ស៊ី

កែម ឡី៖ ហេតុផល​សំខាន់ៗ​ទាំង​៥ ដែល​នាំ​ឲ្យ​មាន​ការ​លើក​លែង​ទោស សម រង្ស៊ី

លោក សម រង្ស៊ី ដែលជាប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា នឹងមកដល់ព្រលានយន្តហោះអន្តរជាតិក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង៩ និង៥នាទីព្រឹក តាមរយៈជើងហោះហើរថៃអ៊ែរវេ (Thai Airway) នេះបើ​យោងលើសារ ដែលបានសរសេរនៅលើទំព័រផ្លូវការ របស់លោក សម រង្ស៊ី នៅលើបណ្ដាញហ្វេសបុក (Facebook)។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) ចាប់ដៃមដឹកនាំគណបក្សប្រឆាំងលោក សម រង្សី នៅមុខរដ្ឋសភា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៦។ (រូបថត AFP/PhnomoPenh Post)

ការវិលត្រឡប់នេះ បន្ទាប់ពីមាន ព្ររាជក្រិត្យលើកលែងទោស ឡាយព្រះហសដោយព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្រោយពីការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...