All Articles of MONOROOM.info

បំបែក​ឯកត្តកម្ម​៖ រៀល​ម៉ាឌ្រីដ ដេញ​ថ្លៃ​៨៥​លាន​ផោន​សម្រាប់ ហ្គារែត ប៊េល

បំបែក​ឯកត្តកម្ម​៖ រៀល​ម៉ាឌ្រីដ ដេញ​ថ្លៃ​៨៥​លាន​ផោន​សម្រាប់ ហ្គារែត ប៊េល

កាសែតស្កាយស្ពត (Sky Sports) បានរាយការណ៏ថា ក្លិបរៀលម៉ាឌ្រីដ (Real Madrid) បានធ្វើការដេញថ្លៃមួយ ក្នុងតម្លៃ​បំបែក​កំណត់ត្រាពិភពលោក ៨៥លានផោន សម្រាប់ខ្សែបម្រើប្រយុទ្ធក្រុមទតិនហេម (Tottenham) ហ្គារែត ប៊េល (Gareth Bale)។ ហើយការដេញថ្លៃនេះ គ្មានការដោះដូរកីឡាកររៀលម៉ាឌ្រីដ រូបណាមួយនោះទេ ពោលគឺជាកញ្ចប់ ទឹក​ប្រាក់សុទ្ធសាធ។


កីឡាករ ហ្គារែត ប៊េល ពេលនៅទាត់ឲ្យក្រុមទតិនហេម។

ម្ចាស់ក្លិបទតិនហេម បច្ចុប្បន្នកំពុងតែនៅក្នុងទីក្រុងម៉ៃអាមី (Miami) ហើយគាត់បានប្រាប់មកពីចម្ងាយថា កីឡាករ​អន្តរជាតិវ៊ែល របស់គាត់ មិនមែនសម្រាប់លក់នោះទេ ហើយគាត់ក៏ពុំផ្លាស់ប្តូរចិត្តនោះដែរ។

រីឯប៊េល នៅតែរក្សារភាពស្ងៀមស្ងាត់ជាបន្ត ដោយគាត់ពុំដែលនិយាយជាសាធារណៈថា គាត់ចង់ចេញ ឬក៏ចង់នៅ​បន្ត​នោះទេ។ ក្រុមទតិនហេម [...]

ពានរង្វានបាល់​ទាត់​អន្តរជាតិ៖ អេវើតុន បំបាក់​ជើង​ឯក​អ៊ីតាលី ជូវីនទូស នៅ​អាមេរិក

ពានរង្វានបាល់​ទាត់​អន្តរជាតិ៖ អេវើតុន បំបាក់​ជើង​ឯក​អ៊ីតាលី ជូវីនទូស នៅ​អាមេរិក

ក្រុមទូកក្តោង អេវើតុន (Everton) បានប្រកួតឈ្នះក្រុមម្ចាស់ជើងឯកអ៊ីតាលី ជូវីនទូស (Juventus) ដោយបាល់​ប៉េណាល់ទី ៦-៥ ក្នុងការប្រកួតមិត្តភាពពានរង្វានអន្តរជាតិ (International Champions Cup) បន្ទាប់ពីប្រកួតគ្នានៅ​ម៉ោងធម្មតាបញ្ចប់ត្រឹម ១-១ កាលពីព្រឹកមិញ។


ការប្រកួតរវាង ក្រុមទូកក្ដោង អេវើតុន និងក្រុមជើងឯកអ៊ីតាលី ជូវើទូស។ (រូបថត liverpoolecho.co.uk)

វីរបុរសរបស់ក្រុមសេះបង្កង់ជូវីនទូស អេនដ្រេ ប៉ឺឡូ (Andrea Pirlo) បានទាត់បាល់ខុសបង្គោលទី ខណៈដែលជាគ្រាប់​បាល់ដែលត្រូវទទួលជ័យជំនះថែមទៀត។ រីឯអ្នកចាំទីក្រុមអេវើតុន ធីម ហូវ៉ាដ (Tim Howard) ជួយសង្គ្រោះ​បាល់បាន​១គ្រាប់ ដែលទាត់ដោយកីឡាករ ហ្វេដឺរីកូ ប៉េលូស៊ូ (Federico Peluso) ហើយបានជួយឲ្យក្រុមលោក រ៉ូបឺតូ ម៉ាទីណែស (Roberto [...]

បោះ​ឆ្នោត​សកល​២០១៣៖ សង្គ្រាម​តួ​លេខ​ឈ្នះ​កៅអី នៅ​តែ​បន្ត

បោះ​ឆ្នោត​សកល​២០១៣៖ សង្គ្រាម​តួ​លេខ​ឈ្នះ​កៅអី នៅ​តែ​បន្ត

ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានក្នុងថ្ងៃទី១ ខែសីហា នេះដោយអះអាងថាទទួលបាន​កៅអី​យ៉ាងតិច៦៣។ ការអះអាងនោះ ដោយយោងតាមការបូកសរុបលទ្ធផល នៃការបោះឆ្នោតពីគ្រប់ឃុំសង្កាត់ទូទាំង​ប្រទេស ហើយមិនគិតពីភាពមិនប្រក្រតីកើតមានមុន និងអំឡុងថ្ងៃបោះឆ្នោតនោះទេ។


នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)

តាមតួលេខដែលបានផ្សាយចេញ ដោយគណបក្សសង្គ្រោះជាតិ មានចំនួន៦៣អាសនៈនេះ បញ្ច្រាសគ្នានឹងតួលេខ​ដែល​លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរក្នុងទំព័រហ្វេសប៊ូក របស់លោកកាលពីយប់ថ្ងៃទី២៨ ខែ​កក្កដាថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ [...]

ម៉ែនស៊ីធី ឡើង​ទៅ​ផ្តាច់​ព្រ័ត្រ​ប៉ះ​បាយឺនម៉ូនិជ ក្រោយ​ឈ្នះ​អេស៊ី មីឡាន (VDO)

ម៉ែនស៊ីធី ឡើង​ទៅ​ផ្តាច់​ព្រ័ត្រ​ប៉ះ​បាយឺនម៉ូនិជ ក្រោយ​ឈ្នះ​អេស៊ី មីឡាន (VDO)

ក្រុមជើងឯករងរបស់អង់គ្លេស ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានបំបាក់ក្រុមយក្សអ៊ីតាលី អេស៊ី មីឡាន (AC Milan) ៥-៣ ក្នុងការប្រកួតដណ្តើមពានរង្វាន់មិត្តភាព អូឌីខាប់ (Audi Cup) ហើយពួកគេនឹងត្រូវឡើងទៅប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រប៉ះក្រុមជើងឯកអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) ដែលបានយកឈ្នះក្រុមប្រេស៊ីល សៅប៉ូឡូ (Sao Paulo) ២-០ កាលពីយប់ថ្ងៃពុធដូចគ្នា។


កីឡាករ ហ្វែណងឌីនញ៉ូ និងប៊ូតឹង។ (រូបថត AFP)

មេឃខៀវ ម៉ែនស៊ីបើកការវាយលុកត្រឹមតែ ៣៦នាទី អាចទទួលបានគ្រាប់បាល់ ៥គ្រាប់ ប៉ុន្តែក៏ត្រូវក្រុមអេស៊ី តាមពី​ក្រោយវិញ៣គ្រាប់វិញដែរ ខណៈដែលការទាត់បញ្ចូលទីរវាងក្រុមទាំង២ កើតឡើងត្រឹមតែវគ្គទី១។

គ្រាប់បាល់៥គ្រាប់ រកបានដោយកីឡាករ ខ្សែបម្រើអេស្ប៉ាញ ដេវីដ ស៊ីលវ៉ា (David Silva) [...]

កម្ពុជា៖ ភាព​វិជ្ជមាន​បួន​ចំនុច នៅ​ពេល​ដែល​គណបក្ស​ធំ​ពីរ​ហុច​ដៃ​ដាក់​គ្នា

កម្ពុជា៖ ភាព​វិជ្ជមាន​បួន​ចំនុច នៅ​ពេល​ដែល​គណបក្ស​ធំ​ពីរ​ហុច​ដៃ​ដាក់​គ្នា

បន្ទាប់ពីមានភាពតានតឹង ក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្ន នៅពេលនេះគេសង្កេតឃើញថា គណបក្ស​នយោបាយធំទាំងពីរហាក់បានបន្ទន់ឥរិយាបថដាក់គ្នា ដោយបើកផ្លូវចរចារដើម្បីសម្របសម្រួល ភាពទាល់ច្រកផ្នែក​នយោបាយ។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច​បានបង្ហាញគោលចំហរ​សម្រប​សម្រួលជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង។

ក្នុងដំណើរត្រួតពិនិត្យការដ្ឋានស្ពានអាកាសស្ទឹងមានជ័យ កាលពីម្សិលមិញលោក ហ៊ុន សែន បានថ្លែងទៅកាន់​អ្នក​សារព័ត៌មានថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងព្រះសង្ឃបន្តរក្សាភាពស្ងៀមស្ងាត់ រង់ចាំយន្តការ​នៃការបោះឆ្នោត និងការសម្របសម្រួលផ្នែកនយោបាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...