All Articles of MONOROOM.info

អតីត​​អគ្គ​លេខា​ធិការ​​អាស៊ាន ស៊ូរិន ពិតសុវណ្ណ ទទួល​មរណភាព

អតីត​​អគ្គ​លេខា​ធិការ​​អាស៊ាន ស៊ូរិន ពិតសុវណ្ណ ទទួល​មរណភាព

សារព័ត៌មានបាងកកប៉ុស្ដ៍ បានរាយការណ៍ថា លោក ស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) បានដួល នៅមុនពេលលោកឡើងថ្លែង ក្នុងពិធី «Thailand Halal Assembly» ដែលប្រព្រឹត្តិទៅ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៃសង្កាត់ «Bang Na» កណ្ដាលរាជធានីបាងកក។ លោកត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ «Ramkhamhaeng» និងបានទទួលមរណភាព នៅវេលាម៉ោង ១៥ និង០៧នាទី រសៀល។

លោក ស៊ូរិន ជាអ្នកនយោបាយ មកពីគណបក្សប្រជាធិបតេយ្យថៃ និងបានឡើងធ្វើជារដ្ឋមន្ត្រីការបរទេស នៃប្រទេសថៃ នៅរវាងឆ្នាំ ១៩៩៧ ដល់ឆ្នាំ២០០១ បន្ទាប់ពីលោកបានកាន់តំណែង ជាអនុរដ្ឋមន្ត្រីការបរទេស ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៥។ កេរ្តិ៍ឈ្មោះលោក ស៊ូរិន មានភាពល្បីល្បាញខ្លាំង នៅពេលលោកបានក្លាយជាអគ្គលេខាធិការ អាស៊ាន ចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ ២០១២។

លោកបានផ្តល់សន្ទរកថាមួយ កាលពីពីរសប្ដាហ៍មុន នៅក្នុងសន្និសីទអាស៊ាន ដើម្បីជាការរំលឹកខួប៥០ឆ្នាំ នៃសមាគមប្រជាជាតិមួយនេះ។

[...]

អតីត​មន្ត្រីហ្វីលីពីន​ហៅ ហ៊ុន សែន ជា​«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា»

អតីត​មន្ត្រីហ្វីលីពីន​ហៅ ហ៊ុន សែន ជា​«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា»

«នៅថ្ងៃនេះ លោក ហ៊ុន សែន គ្រប់គ្រងប្រទេសកម្ពុជា បានទាំងស្រុង។ លោកត្រូវបានគេជឿថា បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន ដ៏គួរឲ្យកត់សម្គាល់ ប៉ុន្តែទំនងជាធ្វើឡើង ដោយមិនខ្វល់ពីសេរីភាព សិទ្ធិ និងច្បាប់ទម្លាប់ជាច្រើន។ (...) ហើយលោក ហ៊ុន សែន ទំនងជានៅអង្គុយក្នុងតំណែង ជាបន្តទៅទៀត បន្ទាប់ពីការបោះឆ្នោតជាតិ លើកក្រោយ។»

ឃ្លាខាងលើ ជាការដកស្រង់​ចេញពី​អត្ថបទមួយ របស់សារព័ត៌មានដ៏ធំឈ្មោះ «The Philippine Daily Inquirer» ផ្សាយចេញជាភាសាអង់គ្លេស របស់ប្រទេសហ្វីលីពីន ដែលឧទ្ទិសទាំងស្រុង ជូននាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលសារព័ត៌មានបានហៅ នៅត្រង់ចំណងជើងធំៗថា «Cambodia’s one-eyed strongman» ឬបកប្រែជាខេមរភាសា «បុរសខ្លាំងភ្នែកទោលកម្ពុជា»។

[...]

ម៉េង កែវពេជ្ជតា លត់ ចន ច័ន្ទលក្ខិណា រឿង​«ផ្អែម​ក្រៅ​ដំបៅ​ក្នុង»

ម៉េង កែវពេជ្ជតា លត់ ចន ច័ន្ទលក្ខិណា រឿង​«ផ្អែម​ក្រៅ​ដំបៅ​ក្នុង»

នៅពេលដែលការបញ្ចេញមតិ ក្នុងនាមជាពលរដ្ឋ របស់តារាចម្រៀងម្នាក់ បានប្រែក្លាយជាសង្គ្រាមសំដី ដែលត្រូវបានយកទៅបកស្រាយ ទៅតាមនិន្នាការនយោបាយ តែរៀងខ្លួន ខណៈអ្នកមាននិន្នាការកណ្ដាល បានជួយពន្យល់ទៅវិញថា អ្នកដែលរងការរិះគន់ គប្បីបើកចិត្តឲ្យទូលាយ និងតោងពិនិត្យមើលការរិះគន់នោះ ដើម្បីកែលំអទៅថ្ងៃក្រោយ។

រឿងរ៉ាវ បានចាប់ផ្ដើមនៅថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់ពីអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះមតិរិះគន់មួយ ចំពោះក្រដាសប្រាក់ខ្មែរ ដែលមានតម្លៃទឹកប្រាក់ដូចគ្នា តែបែរជាមានការតុបតែង-ដាក់ពណ៌-ទំហំ (Design) ខុសគ្នា បង្កឲ្យមានការភ័ន្ដច្រឡំ សម្រាប់អ្នកចាយ។ តារាចម្រៀងជើងចាស់ ដ៏ល្បីឈ្មោះ បានសរសេរថា៖ «និយាយពីរឿង រូបិយប័ណ្ណ (លុយ) នៅស្រុកខ្ញុំ ម្តេចក៍មានច្រើនរូប ច្រើនបែបម្ល៉េះ? ចំនួនទឹកប្រាក់តែមួយ ប៉ុន្តែមានរូបរាង ព៌ណ រូបភាព ទំហំផ្សេងៗគ្នា ធ្វើអោយអ្នកចាយ មានការវង្វេងវង្វាន់ភ័ន្ដច្រលំ។»។

[...]

បារាំង​បន្តឹង​សម្លេង​ដាក់​កម្ពុជា នៅ​មុន​ទណ្ឌកម្ម​អ៊ឺរ៉ុប​ធ្លាក់​ចុះ

បារាំង​បន្តឹង​សម្លេង​ដាក់​កម្ពុជា នៅ​មុន​ទណ្ឌកម្ម​អ៊ឺរ៉ុប​ធ្លាក់​ចុះ

នេះ ជាប្រតិកម្មផ្លូវការជាថ្មីទៀត របស់ប្រទេសបារាំង នៅចំពោះវិបត្តិនយោបាយ នៅក្នុងប្រទេសកម្ពុជា។ ហើយជាប្រតិកម្ម នៅក្នុងបំណងមួយ ដែលប្រទេសបារាំង អះអាងតាមបែបការទូត ថាចង់ឃើញប្រទេសកម្ពុជា មានដំណើរការប្រជាធិបតេយ្យ ដើរទៅមុខជាបន្តទៀត បន្ទាប់ពីបានដើរបាន​២៥ឆ្នាំ បើគេរាប់ចាប់ថ្ងៃចុះកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នោះមក។ ប៉ុន្តែសម្រាប់អ្នកឃ្លាំមើលបញ្ហាកម្ពុជាវិញ បានពន្យល់ថា ទង្វើម្ដងហើយម្ដងទៀត របស់បារាំង គឺចង់ជួយបញ្ជៀសប្រទេសដ៏ក្រីក្រមួយនេះ ឲ្យរួចផុតពីទណ្ឌកម្ម ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសពីសំណាក់សហភាពអ៊ឺរ៉ុប ដែលជាលំហទីផ្សារនាំចេញ ដែលធំជាងគេបង្អស់របស់កម្ពុជា។

ប្រតិកម្មជាថ្មីទៀត របស់ប្រទេសមហាអំណាច បានធ្វើឡើងតាមរយៈលោក ទីជែរី ម៉ាធូ (Thierry MATHOU) ប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងទទួលបន្ទុកកិច្ចការអ៊ឺរ៉ុប និងការបរទេសបារាំង។ [...]

អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ព្រមាន​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា

អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ព្រមាន​ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា

នៅក្នុងឃ្លាចុងក្រោយ នៃសេចក្ដីថ្លែងការណ៍ របស់អង្គការអ្នកយកព័ត៌មាន​គ្មានព្រំដែន (ហៅជាភាសាអង់គ្លេស «Reporters Without Borders » និងបារាំង «Reporters sans Frontières») បានសរសេរអះអាងថា៖ «ប្រទេសកម្ពុជា ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៣២ ពីក្នុងចំណោម១៨០ប្រទេស សម្រាប់ឆ្នាំ២០១៧នេះ នឹងច្បាស់ជាទទួលបានចំណាត់ថ្នាក់ ធ្លាក់ដាំក្បាលចុះច្រើនទៀត សម្រាប់ឆ្នាំក្រោយ»។

សេចក្ដីថ្លែងការណ៍ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលមានស្នាក់ការកណ្ដាល នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង បានចេញផ្សាយ បន្ទាប់ពីអតីតអ្នកសារព័ត៌មានពីរនាក់ របស់វិទ្យុអាស៊ីសេរី «RFA» ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា មុននឹងអ្នកទាំងពីរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...