All Articles of MONOROOM.info

CCHR៖ ក្រសួង​ព័ត៌មាន ផ្តល់​អាជ្ញាប័ណ្ណ​ផ្សព្វផ្សាយ ផ្អែក​លើ​នយោបាយ​ជៀស​ជាង​តម្លាភាព

CCHR៖ ក្រសួង​ព័ត៌មាន ផ្តល់​អាជ្ញាប័ណ្ណ​ផ្សព្វផ្សាយ ផ្អែក​លើ​នយោបាយ​ជៀស​ជាង​តម្លាភាព

មជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា (CCHR) បានលើកឡើងថា ក្រសួងព័ត៌មានសម្រេចផ្តល់អាជ្ញាប័ណ្ណផ្សព្វផ្សាយ ដោយ​ផ្អែកលើការស្រុះស្រួលផ្នែកនយោបាយ ជាជាងផ្តោតសំខាន់ទៅលើ គោលការណ៍តម្លាភាព និងភាពចម្រុះ។


រូបភាពកាត់ត រវាងរូបភាព និងនិមិត្តសញ្ញារបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ (រូបថត Mekhea)

វិស័យព័ត៌មាន - ក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីនិយតកម្មប្រព័ន្ធ​ផ្សព្វ​ផ្សាយ និងសេរីភាពបញ្ចេញមតិ មជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា(CCHR) បានអត្ថាធិប្បាយថា ក្រសួងព័ត៌មានបាន​ប្រើ​ប្រាស់សិទ្ធិរបស់ខ្លួន ដោយសេរី ក្នុងការសម្រេចថា គួរផ្តល់ ឬបដិសេធ ចំពោះការទាមទារអាជ្ញាប័ណ្ណផ្សព្វផ្សាយ។

បើតាមរបាយការណ៍ការដដែលនោះ ការសម្រេចថាគួរផ្តល់ឲ្យ ឬបដិសេធ [...]

អ្នកបូរីកីឡា ស្នើ​ឲ្យ​សាលា​រាជធានី​បន្តរ​សង់​អាគារ តាម​ការ​សន្យា (P)

អ្នកបូរីកីឡា ស្នើ​ឲ្យ​សាលា​រាជធានី​បន្តរ​សង់​អាគារ តាម​ការ​សន្យា (P)

«យើងមិនត្រូវការនូវជម្រកបណ្តោះអាសន្នទេ អ្វីដែលយើងត្រូវការគឺជាជំរករស់នៅយ៉ាងពិតប្រាកដ។ (...) តើជំរឿន​ឯកសារអ្វីទៀត តើឲ្យពួកខ្ញុំជំរឿនប៉ុន្មានដងទៀត ជាងពីរឆ្នាំមកហើយនេះ។ យើងត្រូវការឲ្យសង់អាគារ​ទីប្រាំបួន ទីដប់ មិនអាចបន្តររស់នៅលើគំនរសម្រាមតទៅទៀតបានទេ។» នេះជាការលើកឡើងរបស់ប្រជារងគ្រោះខាងដីធ្លី អ្នកស្រី ញឹម សុឃៀង បន្ទាប់ពីមានការសម្រុកចូលវាស់វែងដី ដោយគ្មានការជូនដំណឹងរបស់ក្រុមហ៊ុន ដែលដឹកនាំ​ដោយ​អាជ្ញាធរមូលដ្ឋាន​ថ្នាក់ក្រោម និងក្រោយពីពួកគាត់សម្រុកចូលក្នុងអាគារទីប្រាំបួន កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ​នេះ។


ជ្រុងមួយនៅតំបន់បូរីកីឡា។ (រូបថត ឯកសារ)

សិទ្ធិ និងលំនៅដ្ឋាន - ក្រោយពីមានការចុះវាស់វែង [...]

មេ​បញ្ជាការ​បឹង​ប្រាំ ថ្លែង​ពី​ដើម​ទង​នៃ​ជម្លោះ​ដីធ្លី​ក្រោយ​សមាហរណកម្ម

មេ​បញ្ជាការ​បឹង​ប្រាំ ថ្លែង​ពី​ដើម​ទង​នៃ​ជម្លោះ​ដីធ្លី​ក្រោយ​សមាហរណកម្ម

ដោយភាពចម្រូងចម្រាស់នៃបញ្ហាដីធ្លីក្នុងឃុំបឹងប្រាំ ក្នុងឆ្នាំ២០០៥ បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតនូវឃុំថ្មីមួយនេះ។ ជាមួយនឹងការបែងចែកដីសម្បទានសង្គមកិច្ច ទៅដល់ប្រជាពលរដ្ឋមួយចំនួនផ្សេងទៀតនោះ ក៏បានធ្វើឲ្យមាន​ប្រជាពលរដ្ឋចំណូលស្រុកជាច្រើន សម្រុកចូលកាន់កាប់ដី ដែលមានម្ចាស់កម្មសិទ្ធិ និងគ្រប់គ្រងតាំងពីឆ្នាំ១៩៩៨​មក។


រនាំងដាក់ឃាំងផ្លូវលំ និងមានរោងទាហានយាម (ខាងឆ្វេងដៃ) នៅឃុំបឹងប្រាំ ស្រុក បវេល ខេត្តបាត់ដំបង។ (រូបថត ឯកសារ)

សម្ភាស - ជិតដប់ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋមួយចំនួនធំត្រូវបានរស់នៅដោយភាពរងារ (គ្មានកម្មសិទ្ធិដី) ដោយ​ការលំបាក(ភាពក្រ) ព្រោះតែអាជ្ញាធរ រឹបអូសដីយកលក់ទៅឲ្យពលរដ្ឋចំណូលស្រុកថ្មី ជាមួយនឹងការផ្តល់កម្មសិទ្ធិ​ដល់​ពួកគាត់(អ្នកថ្មី)ទៀតផង។ [...]

តុង សុប្រាជ្ញ៖ នៅ​ថ្ងៃ​ទី​១៤​កុម្ភះ យុវជន​មិន​សូវ​គិត​ពី​ការ​រួម​ភេទ​ទៀត​ទេ

តុង សុប្រាជ្ញ៖ នៅ​ថ្ងៃ​ទី​១៤​កុម្ភះ យុវជន​មិន​សូវ​គិត​ពី​ការ​រួម​ភេទ​ទៀត​ទេ

ទិវានៃក្តីស្រលាញ់កាន់តែខិតចូលមកដល់ ធ្វើអោយមនុស្សមួយចំនួន ​ដែលមានគួកំណាន់ចិត្ត​ត្រៀមរៀបចំកាដូ​ឬ​កម្មវិធីពិសេសសំរាប់អ្នកជាទីស្រលាញ់។ តែអ្នកដែលមិនទាន់មានគូរ ប្រហែលជាកណ្តោចកណ្តែងបន្តិចនៅថ្ងៃនោះ។ លោក តុង សុប្រាជ្ញ អ្នកវិភាគសង្គមម្នាក់ប្រចាំសារព័ត៌មានធំមួយ ក្នុងប្រទេសកម្ពុជា បានចែករំលែកនូវ​ការ​ស្រាវជ្រាវ​អស់រយៈពេលជិត៥ឆ្នាំរបស់លោក ទៅលើក្ដីស្រឡាញ់របស់គូស្នេហ៍វ័យក្មេងទាំងឡាយ។


កន្លែងលក់ផ្កា ឬវត្ថុអនុស្សាវរីយ៍ នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១១កន្លងទៅ។ (រូបថត ឯកសារ)

ក្ដីស្រលាញ់ - ស្ថិតក្នុងការចែករំលែកបែបសាមញ្ញ ជាមួយនិងនិស្សិតចូលរូមត្រឹមតែ២០នាក់ នៅសកលវិទ្យាល័យ​ខេមរៈ កាលពីចុងសប្ដាហ៍មុន លោក តុងសុប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវផ្នែកសុខភាពឯករាជ្យ [...]

អត្ថាធិប្បាយ​ច្បាប់៖ អ្វី​ទៅ​ជា​សន្ធិសញ្ញា​អន្តរជាតិ?

អត្ថាធិប្បាយ​ច្បាប់៖ អ្វី​ទៅ​ជា​សន្ធិសញ្ញា​អន្តរជាតិ?

នៅក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ ប្រទេសនានាតែងតែប្រតិបត្តិ តាមបទដ្ឋានអន្តរជាតិដែលខ្លួនជា រដ្ឋហត្ថលេខី ឬ​ជាសមាជិក។ ដោយសារតែលិខិតបទដ្ឋានអន្តជាតិមានច្រើនប្រភេទ នៅពេលនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ​ សូម​នាំប្រិយមិត្ត​អ្នកអានឲ្យដឹងថា អ្វីទៅជាសន្ធិសញ្ញាអន្តរជាតិ (International Treaty)។


រូបចំលាក់ឧទ្ទិសទៅសន្ធិសញ្ញាអន្តរជាតិមួយ បញ្ឈប់ការរត់ពន្ធអាវុធ និងអំពើហិង្សា នៅខាងក្រៅបរិវេណអង្គការ​សហប្រជាជាតិ នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ (រូបថត ឯកសារ)

ច្បាប់អន្តរជាតិ - នៅក្នុងអនុសញ្ញាទីក្រុងវីយ៉េន ស្តីពីច្បាប់សន្ធិសញ្ញាឆ្នាំ១៩៦៩ បានឲ្យនិយមន័យថា៖ «សន្ធិសញ្ញា គឺជាកិច្ចសន្យាអន្តរជាតិដែលធ្វើឡើងរវាងរដ្ឋ និងរដ្ឋនៅក្នុងទំរង់ជាលាយលក្ខអក្សរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...