Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

បាតុករ៖ កឹម សុខា អើយ ចុះ​ចេញ​ពី​អនុ​ប្រធាន​រដ្ឋសភា​ទៅ!

បាតុករ៖ កឹម សុខា អើយ ចុះ​ចេញ​ពី​អនុ​ប្រធាន​រដ្ឋសភា​ទៅ!

ខណៈរដ្ឋសភាជាតិកំពុង បើកសម័យប្រជុំពិភាក្សា អនុម័តនូវសេចក្តីព្រាងច្បាប់ មួយចំនួន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នោះ ប្រជាពលរដ្ឋ និងយុវជនប្រមាណរាប់រយនាក់ ត្រូវបានក្រុមសមត្ថកិច្ចចម្រុះកម្ពុជា អនុញ្ញាត​ឲ្យចូល ពេញទីធ្លាផ្លូវភ្លោះ មុខវិមានរដ្ឋសភា ដោយមិនមានការ ដាក់រនាំងដែកហាមឃាត់ ដូច​ក្រុម​បាតុករមុនៗឡើយ។

ក្រុមបាតុករទាំងនោះ បានស្នើដាក់ញត្តិតវ៉ារបស់ខ្លួន ទាមទារអោយប្រធានរដ្ឋសភា ធ្វើការដកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចេញពីតំណែងអនុប្រធានទីមួយ នៃរដ្ឋសភា ឲ្យបានកាន់តែឆាប់ កាន់តែ​ប្រសើរ។ ញតិ្តរបស់ប្រជាពលរដ្ឋទាំងនោះ ត្រូវបានទទួលយក ដោយអ្នកស្រី ឡោក ខេង តំណាងរាស្ត្រ​គណបក្ស​ប្រជាជនកម្ពុជា និងលោក ជា ប៉ូច តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។

ញត្តិដែលចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ មានស្នាមមេដៃអ្នកតំណាង រួមមាន លោកប្រាក់ ហាក់ លោក វ៉ាត ម៉ានី និងលោក ទិត្យ ត្រៃវេទ។ តាមខ្លឹមសានៃញតិ្តនោះ [...]

ប្រធានាធិបតី​បារាំងស្នើ ហ៊ុន សែន ​ឲ្យ​ថែរក្សា​«វប្បធម៌​សន្ទនា»

ប្រធានាធិបតី​បារាំងស្នើ ហ៊ុន សែន ​ឲ្យ​ថែរក្សា​«វប្បធម៌​សន្ទនា»

ប្រធានធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ បានលើកឡើងពីសារៈសំខាន់ ដែលវប្បធម៌សន្ទនា ត្រូវបន្តធ្វើ​ទៅ​ទៀត នៅក្របខណ្ឌ​ដើម្បីកាត់បន្ថយ​កំដៅនយោបាយ រវាងក្រុមអ្នកនយោបាយនានា បន្ទាប់ពីកិច្ចព្រមព្រៀង​នយោបាយ កាលពីខែកក្កដា ឆ្នាំ២០១៤។ នេះជាអ្វីដែលគេអាចអានបាន នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញ​ផ្សាយពីខុទកាល័យប្រធានាធិបតីបារាំង បន្ទាប់ពីជំនួប រវាងប្រមុខរដ្ឋបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន។

សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរឲ្យដឹងទៀតថា លោកប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ បានបង្ហាញ​ពីបំណងរបស់ប្រទេសបារាំង ក្នុងការជួយកម្ពុជា ឲ្យដើរនៅលើផ្លូវ នៃការអភិវឌ្ឍន៍ និងលិទ្ធិប្រជាធិបតេយ្យ ដោយត្រូវគោរពសិទ្ធិមនុស្ស យ៉ាងខ្ជាប់ខ្ជួន។

កំដៅនយោបាយកម្ពុជា បានកើនឡើង នៅក្នុងរយៈពេលចុងក្រោយនេះ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​បីទសវត្សន៍របស់កម្ពុជា បានបង្ហាញសាច់ដុំរបស់ខ្លួន [...]

អូស​តំណាង​រាស្ត្រ​ពីរ​រូប​ចេញ​ពី​ឡាន មក​ទាត់​ធាក់​រហូត​បែក​ឈាម

អូស​តំណាង​រាស្ត្រ​ពីរ​រូប​ចេញ​ពី​ឡាន មក​ទាត់​ធាក់​រហូត​បែក​ឈាម

បន្ទាប់ពីចេញ ពីប្រជុំនៅរដ្ឋសភា លោក គង់ សភា តំណាងរាស្រ្តមណ្ឌលស្វាយរៀង និងលោក ញ៉យ ចំរើន តំណាងរាស្រ្តមណ្ឌលកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានក្រុមបាតុករច្រើននាក់ វាយដំទាត់ធាក់  រហូតរងរបួសជាទំងន់។

តាមរូបភាពជាវីដេអូ ដែលថតដោយអ្នកសារព័ត៌មាន នៅនឹងកន្លែងកើតហេតុ បានបង្ហាញថា ក្រុមបាតុករបាន បើកទ្វារថយន្ត ហើយចូលទៅចាប់អូល អ្នកតំណាងរាស្ត្រម្នាក់ ពីក្នុងចំណោមអ្នកទាំងពីរ ទម្លាក់ពីក្នុង​រថយន្ត ហើយបាននាំគ្នាព្រួតវាយ យ៉ាងចាស់ដៃ។ ហេតុការណ៍បានកើតឡើង បន្ទាប់ពីអ្នកតំណាងរាស្ត្រទាំងពីររូប បាន​ជិះ​រថយន្ដ​ចេញ មកដល់​មាត់​របងច្រកចេញ នៃរដ្ឋសភាជាតិ នាវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា​នេះ។

លោក ញ៉យ ចំរើន បានរងគ្រោះរហូតដល់សន្លប់ ដេកដួលនៅលើថ្នល់ ដោយគ្មានក្រុមមន្ត្រីសមត្ថកិច្ចណាម្នាក់ បានចូលជួយអន្តរាគមន៍ឡើយ ខណៈក្រុមបាតុករដៃដល់ បានរត់គេចខ្លួនអស់ ដោយសុវត្ថិភាព។

បន្ទាប់ពីហេតុការណ៍នេះ [...]

សហគមន៍​រង​គ្រោះ សិទ្ធិ​លំនៅ​ដ្ឋាន និង​ដីធ្លី បន្ត​ការ​ទាមទារ

សហគមន៍​រង​គ្រោះ សិទ្ធិ​លំនៅ​ដ្ឋាន និង​ដីធ្លី បន្ត​ការ​ទាមទារ

ស្ថិតក្រោមការឃ្លាំមើល តែគ្មានការរារាំង និងហាមឃាត់ ពីសំណាក់ក្រុមសមត្ថកិច្ចនោះ ប្រជាពលរដ្ឋមកពី​សហគមន៍ទំនាស់ដីធ្លី ក្នុងតំបន់បឹងកក់ បុរីកីឡា និងថ្មគោលជាដើម បានបន្តការតវ៉ាទាមទារ សិទ្ធិលំនៅដ្ឋាន​របស់ពួកគេ មកកាន់សាលារាជធានីភ្នំពេញទៀត នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ។

នៅចំណុចខាងមុខស្ថានទូតអាមេរិក ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ ប្រជាសហគមន៍​ទំនាស់ដីធ្លី ប្រមាណ​ជាង៥០នាក់ បានមកជួបជុំគ្នាធ្វើការតវ៉ា នៅមុខសាលារាជធានីភ្នំពេញ ស្ពាននាគបណ្តោយផ្លូវ ព្រះ​នរោត្តម និង​មុខស្ថានទូតអាមេរិកជាដើម។ សហគមន៍ទាំងនោះ មានមកពីតំបន់បឹងកក់ ដឹកនាំដោយ អ្នកស្រី អ៊ឹម ស្រីទូច និងអ្នកស្រី ស៊ា ណារ៉េត - ខាងបុរីកីឡា ដឹកនាំដោយអ្នកស្រី ជុំ ង៉ាន់ និងខាងថ្មគោល ដឹកនាំ​ដោយ​អ្នកស្រី ច្រាយ នីម។

តាម«បដា» និងការស្រែកតាមឃោសនស័ព្ទ ប្រជាពលរដ្ឋទាំងនេះ បានបន្ត និងធ្វើការទាមទារសំណង​បន្ថែម [...]

យុវជន​មួយ​ក្រុម​ទាមទារ​ឲ្យ កឹម សុខា ចុះ​ពី​តំណែង​អនុ​ប្រធាន​ទី១​រដ្ឋសភា

យុវជន​មួយ​ក្រុម​ទាមទារ​ឲ្យ កឹម សុខា ចុះ​ពី​តំណែង​អនុ​ប្រធាន​ទី១​រដ្ឋសភា

ក្រុមយុវជន ដែលដឹកនាំដោយ «សម្ព័ន្ធសេនានាគ» ប្រចាំខណ្ឌដូចពេញ ខណ្ដទួលគោក ខណ្ឌ៧មករា និង​ខណ្ឌ​មួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ រួមទាំងមកពីបណ្តាខេត្តនានាផង បានមកជួបជុំគ្នា នៅមុខរដ្ឋសភា​នា​ព្រឹកថ្ងៃទី២៦ ខែតុលានេះ ដើម្បីធ្វើការទាមទារ ទម្លាក់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ចេញពី​តំណែង ​អនុ​ប្រធាន​ទីមួយនៃរដ្ឋសភា។

ការទាមទាររបស់ក្រុមយុវជន ត្រូវបានតំណាងរាស្រ្តប្រាំពីររូប មកពីគណបក្សប្រជាជនកម្ពុជា ចេញមកធ្វើការ​គាំទ្រ និងស្វាគមន៍។ នេះជាករណីដ៏កម្រមួយ ដែលតំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា បានចេញ​«មុខមកគាំទ្រ» ដល់ក្រុមបាតុករ។ ក្នុងចំណោមតំណាងរាស្រ្តទាំងនោះ ក៏មានតំណាងរាស្រ្ត មណ្ឌល​ខេត្ត​កំពង់ស្ពឺ​មួយរូប គឺលោក ហ៊ុន ម៉ានិត ដែលត្រូវជាកូនប្រុស របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះដែរ។

គេសង្កេតឃើញថា បាតុកម្មរបស់ក្រុមយុវជន ដែលដឹកនាំដោយក្រុម «សម្ព័ន្ធសេនានាគ» មិនមានការ​ឃាត់​ឃាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...