ឆេះគំនរឈើក្នុងសណ្ឋាគារ ហូលីវូដ ផ្អើលទាំងយប់
ផ្សែងហុយ និងអណ្តាតភ្លើង បានកើតចេញពីបន្ទប់លេខ ៣១២ នៃសណ្ឋាគារ និងខារាអូខេហូលីវូធ និងបានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្មករ និងសន្តិសុខ បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ និងទឹកមកជះពន្លត់។ នេះបើតាមប្រភព នៅនឹងកន្លែង ដែលបានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។
ប្រភពនោះ បានបន្ថែមទៀតថា ចំណែកអ្នកខ្លះទៀត បានហៅទៅសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយធ្វើ អន្តរាគមន៍។
ករណីអគ្គីភ័យឆាបឆេះនេះ បានកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង២១ និង១៥នាទី នៅតាមបណ្តោយ ផ្លូវលេខ ៤៧ ក្នុងសណ្ឋាគារ និងខារាអូខេហូលីវូធ ជាប់របងមន្ទីពេទ្យព្រះកេតុ មាលា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពដដែល បានឲ្យដឹងទៀតថា មានរថយន្តពន្លត់អគ្គីភ័យ របស់អគ្គស្នងកានគរបាលជាតិ ចំនួន ៣គ្រឿង បានទៅដល់កន្លែងកើតហេតុ តែមិនប្រើទេ ព្រោះកម្មករ និងសន្តិសុខនៅទីនោះ បានប្រើទឹក [...]