Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

អូបាម៉ា លែងនៅស្ងៀម និងអំពាវនាវឲ្យធ្វើបាតុកម្ម

អូបាម៉ា លែងនៅស្ងៀម និងអំពាវនាវឲ្យធ្វើបាតុកម្ម

បន្ទាប់ពីបានចាកចេញពីសេតវិមាន អស់រយៈពេល១០ថ្ងៃ លោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីត​ប្រធានា​ធិបតី​អាមេរិក បាន​បញ្ចេញ​​សម្លេង​​របស់​លោក ជាលើកទីមួយ ដើម្បីសំដែងសមានចិត្ត ទៅ​កាន់​ពលរដ្ឋ​អាមេរិកាំង ដែលបាន និងមានបំណងចុះដើរ នៅ​តាម​ដងផ្លូវ ដើម្បី​«​អនុវត្តន៍​​សិទ្ធិ​​ជា​ពលរដ្ឋ» របស់​ពួក​គេ។

តាមរយៈសេចក្ដីប្រកាស​ព័ត៌មាន​មួយ លោក «Kevin Lewis» អ្នកនាំពាក្យរបស់អតីត​ប្រធានាធិបតី បាន​បញ្ជាក់​ថា៖ «ការ​ប្រើប្រាស់សិទ្ធិ របស់ពលរដ្ឋ ដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញ ក្នុងការជួបប្រជុំគ្នា ការ​ធ្វើ​បាតុកម្ម ​និង​ដើម្បី​ឲ្យ​អ្នក​តំណាង ស្ដាប់ឮនូវបំណងរបស់ខ្លួន មានលក្ខណៈសមស្របទាំងស្រុង ទៅនឹងអ្វី​ដែល​ចង់​ឃើញ នៅ​ខណៈ​ពេល​ដែល​តម្លៃ នៃ​ប្រជាជាតិ​អាមេរិក កំពុងរងផលប៉ះពាល់»។

ការលើកឡើងនេះ បានធ្វើឡើងស្របពេល នឹងបាតុកម្មជាច្រើន នៅពាសពេញសហរដ្ឋអាមេរិក បាន​កើត​ឡើង​យ៉ាង​ខ្លាំងក្លា [...]

ហ៊ុន សែន ឲ្យស៊ើរើច្បាប់​ហាម សម រង្ស៊ី-កឹម សុខា ដឹកនាំ​គណបក្ស

ហ៊ុន សែន ឲ្យស៊ើរើច្បាប់​ហាម សម រង្ស៊ី-កឹម សុខា ដឹកនាំ​គណបក្ស

ល្បែងនយោបាយ របស់លោក ហ៊ុន សែន កំពុងបន្តមានទៅមុខ មិនចេះអស់។ នេះ បើតាមការអះអាង ដោយផ្ទាល់មាត់ ចេញពីបបូរមាត់​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈឧឃោសនស័ព្ទរដ្ឋសភា នៅក្នុងអង្គប្រជុំមួយ ដើម្បីដកតំណែងលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ចេញពី «ប្រធានក្រុមមតិភាគតិច» នៃរដ្ឋសភា កាលពីព្រឹកថ្ងៃអង្គារនេះ។

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានព្រមានជាថ្មីថា លោក​សំណូមពរ ឲ្យស្វែង​រក​នីតិវិធី​មួយ​ចំនួន​ ក្នុងការឈាន ទៅ​ធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដើម្បីខារខាំងបុគ្គល ជាអ្នកនយោបាយណាក៏ដោយ ដែលមានទោសជាប់ខ្លួន ឡើងមកដឹកនាំគណបក្ស។

ក្នុងកាយវិការ ដៃម្ខាងចង្អុលទៅមុខ និងដៃម្ខាងទៀតកាន់ទូរស័ព្ទ លោក ហ៊ុន សែន បាននិយាយឡើងថា៖ «ធ្វើវិសោធនកម្មច្បាប់ ស្ដីពីបក្សនយោបាយ ក៏ត្រូវតែធ្វើ។ វិសោធនកម្ម ៥០បូក១ ទេតើ។ ដាក់ថែម អ្នកដែលមានទោស [...]

ហ៊ុន​ សែន​ ព្រមាន​រឹប​អូស​ទ្រព្យ​សម្បត្តិ សម រង្ស៊ី បើ​លោក​ឈ្នះក្ដី

ហ៊ុន​ សែន​ ព្រមាន​រឹប​អូស​ទ្រព្យ​សម្បត្តិ សម រង្ស៊ី បើ​លោក​ឈ្នះក្ដី

ស្ថានការណ៍នយោបាយកម្ពុជា បានឈានមកដល់របត់ថ្មីមួយទៀត គឺការប្រកាសរឹបអូសទ្រព្យសម្បត្តិ របស់​គណបក្ស​ប្រឆាំង ជាចំហរ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈឧគ្ឃោសនា​សព្ទ នៃ​រដ្ឋសភា​ជាតិ នៅ​ព្រឹក​ថ្ងៃ​អង្គារនេះ។ ក្នុងកិច្ចប្រជុំរដ្ឋសភា ដើម្បីដកតំណែងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីប្រធានក្រុមមតិភាគតិច នៃរដ្ឋសភា លោក ហ៊ុន សែន បានថ្លែងព្រមានដូច្នេះ ក្នុង​ករណី​ដែល​លោក បាន​ឈ្នះ​ក្ដី​នៅ​ឯតុលាការ ទាក់ទងនឹងបណ្ដឹងបរិហាកេរ្ដិ៍ ដែលលោកបានប្ដឹងលោក សម រង្ស៊ី ទារ​ឲ្យ​សង​ជំងឺ​ចិត្ត នូវទឹកប្រាក់ ១លានដុល្លារ។

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានថ្លែងឡើងថា លោករង់ចាំឲ្យតែសាលក្រម ចូល​ជា​ស្ថាពរ ​នឹង​អាល​ឲ្យ​មេធាវី​​របស់​លោក ស្នើរទៅតុលាការ ដើម្បីចេញដីការក្សាការពារទ្រព្យសម្បត្តិ ​នៅក្នុង​ប្រទេស​ទាំង​ប៉ុន្មាន របស់​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី រួមទាំងទីស្នាក់ការកណ្ដាល [...]

ទូរទស្សន៍​ថៃ​អង្កេត​ពី​វិទ្យុ ABC របស់​អាចារ្យ A នាំ​ចូល​ផលិត​ផល​«ខុស​ច្បាប់»

ទូរទស្សន៍​ថៃ​អង្កេត​ពី​វិទ្យុ ABC របស់​អាចារ្យ A នាំ​ចូល​ផលិត​ផល​«ខុស​ច្បាប់»

រឿងរ៉ាវថ្មីមួយទៀត របស់វិទ្យុសម្លេង «ABC» របស់លោក សេង ប៊ុនវ៉េង ហៅអាចារ្យ «A» ត្រូវបាន​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​មួយរូប ទម្លាយឲ្យដឹង កាលពីប៉ុន្មានម៉ោងមុន តាមរយៈ​​ការបង្ហោះ នៅលើបណ្ដាញ​សង្គម នូវ​​វីដេអូ​នៃ​បទ​​យក​​ការណ៍​​អង្កេត​​មួយ របស់ទូរទស្សន៍ថៃ ឈ្មោះ «Thai PBS (Thai Public Broadcasting Service)» ស្ដី​ពី​ការ​នាំ​ចូលផលិតផល «ទឹកដោះគោ» ម្យ៉ាង ចូលមក​ធ្វើ​ចរាចរណ៍​លក់ដូរ នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលដាក់​ឈ្មោះ​ខ្លួន ជាភាសាថៃ «คุณชาย โอ้» បាន​សរសេរ អមនឹង​ការបង្ហោះ​វីដេអូ​នោះ​ថា៖ «ក្រុមការងារ​របស់ "Thai PBS" ប្រចាំប្រទេសថៃ បានចុះទៅ​ស្រាវជ្រាវ គ្រប់​ប៉ុស្ដិ៍​វិទ្យុ "ABC" ក្នុង​ខេត្ត​ក្រុង​នានា នៅទូទាំងប្រទេសកម្ពុជា»។

លោក «คุณชาย โอ้» បានសរសរ​ពីការរកឃើញ របស់ក្រុមការងារ​របស់ទូរទស្សន៍ថៃថា ទឹក​ដោះ​គោ​ម្យ៉ាង ​(ហៅ​ជា​ភាសា​ថៃ "นมโรงเรียน") [...]

អតីត​ប្រមុខ​រដ្ឋ​សូវៀត ព្រមាន​ពី​សង្គ្រាម​លោក​ទី៣ កំពុង​ហៀប​ផ្ទុះ

អតីត​ប្រមុខ​រដ្ឋ​សូវៀត ព្រមាន​ពី​សង្គ្រាម​លោក​ទី៣ កំពុង​ហៀប​ផ្ទុះ

លោក មីខាអ៊ីល ហ្គោរបាឆូវ (Mikhaïl Gorbatchev) អតីតប្រមុខរដ្ឋចុងក្រោយ​ នៃអតីតសហភាពសូវៀត ដែល​ធ្លាប់​ជា​​មហា​អំណាច​កុម្មុយនីស​ធំជាងគេ បានសំដែងក្ដីបារម្ភរបស់លោក នៅចំពោះសភាពការណ៍​បច្ចុបន្ន ដោយ​បាន​ថ្លែង​ឡើងថា៖ «វាកាន់​តែ​ច្បាស់​ហើយ ថាពិភពលោកយើងសព្វថ្ងៃ កំពុងត្រៀមខ្លួន ដើម្បី​ធ្វើស​ង្គ្រាម​លោក​​ជា​ថ្មី​ទៀត»។

លោក ហ្គោរបាឆូវ បាន​ថ្លែងដូច្នេះ កាលពីថ្ងៃទី២៦ ខែមករានេះ នៅលើទំព័រអត្ថបទមួយ របស់ទស្សនាវដ្ដី «Time» អាមេរិក។ លោក​បាន​សង្កត់​ធ្ងន់​ថា៖ «បច្ចុប្បន្ន ពិភពលោកបានពេញប្រៀប ទៅដោយបញ្ហា (...) ហើយរាល់​អ្នក​នយោបាយ ទំនងជាលែង​មាន​​ទិសដៅ​​ពិត​ប្រាកដ និង​កំពុង​​វង្វេង​វង្វាន់»។

អតីមេដឹកនាំដ៏មានឥទ្ធិពល ដែលសព្វថ្ងៃមានអាយុ ៨៥ឆ្នាំនោះ បាន​ថ្លែងស្នើទៅ មេដឹកនាំ​នៅលើ​ពិភពលោក​ទាំង​អស់ ឲ្យធ្វើការ​ថ្កោល​ទោស «យោធានីយកម្ម នៅក្នុងការធ្វើនយោបាយ និងការប្រឡងប្រណាំង ផ្នែក​សព្វាវុធ» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...