Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

អូស​តំណាង​រាស្ត្រ​ពីរ​រូប​ចេញ​ពី​ឡាន មក​ទាត់​ធាក់​រហូត​បែក​ឈាម

អូស​តំណាង​រាស្ត្រ​ពីរ​រូប​ចេញ​ពី​ឡាន មក​ទាត់​ធាក់​រហូត​បែក​ឈាម

បន្ទាប់ពីចេញ ពីប្រជុំនៅរដ្ឋសភា លោក គង់ សភា តំណាងរាស្រ្តមណ្ឌលស្វាយរៀង និងលោក ញ៉យ ចំរើន តំណាងរាស្រ្តមណ្ឌលកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានក្រុមបាតុករច្រើននាក់ វាយដំទាត់ធាក់  រហូតរងរបួសជាទំងន់។

តាមរូបភាពជាវីដេអូ ដែលថតដោយអ្នកសារព័ត៌មាន នៅនឹងកន្លែងកើតហេតុ បានបង្ហាញថា ក្រុមបាតុករបាន បើកទ្វារថយន្ត ហើយចូលទៅចាប់អូល អ្នកតំណាងរាស្ត្រម្នាក់ ពីក្នុងចំណោមអ្នកទាំងពីរ ទម្លាក់ពីក្នុង​រថយន្ត ហើយបាននាំគ្នាព្រួតវាយ យ៉ាងចាស់ដៃ។ ហេតុការណ៍បានកើតឡើង បន្ទាប់ពីអ្នកតំណាងរាស្ត្រទាំងពីររូប បាន​ជិះ​រថយន្ដ​ចេញ មកដល់​មាត់​របងច្រកចេញ នៃរដ្ឋសភាជាតិ នាវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា​នេះ។

លោក ញ៉យ ចំរើន បានរងគ្រោះរហូតដល់សន្លប់ ដេកដួលនៅលើថ្នល់ ដោយគ្មានក្រុមមន្ត្រីសមត្ថកិច្ចណាម្នាក់ បានចូលជួយអន្តរាគមន៍ឡើយ ខណៈក្រុមបាតុករដៃដល់ បានរត់គេចខ្លួនអស់ ដោយសុវត្ថិភាព។

បន្ទាប់ពីហេតុការណ៍នេះ [...]

គេចម៉ូតូទៅបុករថយន្តដឹកកម្មករ ស្លាប់និងរបួស​ច្រើននាក់

គេចម៉ូតូទៅបុករថយន្តដឹកកម្មករ ស្លាប់និងរបួស​ច្រើននាក់

ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍មួយ រវាងរថយន្តកុងតឺន័រ និងរថយន្តដឹកកម្មករ ដែលបានកើតឡើង នៅ​ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ០៦និង ២០នាទី នៅមុខមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្ត​កំពង់ស្ពឺ ស្ថិតក្នុងសង្កាត់ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៣១នាក់។ នេះបើ​តាមការផ្សាយ របស់ទំព័រហ្វេសប៊ុក ដាក់ឈ្មោះ «បេឡាជាតិ​របប​សន្តិសុខ​សង្គម (បសស)» របស់ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

មូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់​ចរាចរណ៍​នេះកើត​មាន គឺដោយសារតែរថយន្តកុងតឺន័រ បាន​ព្យាយាម​បើកគេចពីម៉ូតូ តែជាអកុសល ក៏ជ្រុលចង្កូត ទៅបុកជាមួយរថយន្ត ដឹកកម្មករកម្មការនី បណ្តាលឱ្យស្លាប់ និង​រងរបួសធ្ងន់ស្រាលតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន០៦នាក់, គ្លីនិក អ៊ុំ សារ៉ន ១២នាក់ និងគ្លីនិក សុខ ណា ១៣នាក់។

[...]
ឥណ្ឌា៖  ​កុមារី​​អាយុ​២ឆ្នាំ និង​៥ឆ្នាំ ​ត្រូវ​បាន​រំលោភ​«ទៀត»

ឥណ្ឌា៖ ​កុមារី​​អាយុ​២ឆ្នាំ និង​៥ឆ្នាំ ​ត្រូវ​បាន​រំលោភ​«ទៀត»

ហេតុការណ៍ដ៏តក់ស្លុតថ្មី ចំនួនពីរដាច់ដោយឡែកពីគ្នា បានបន្ថែមចំនួន ទៅក្នុងបញ្ជីនៃការចាប់រំលោភ​សេព​សន្ធវៈ ដែលកើតមានជាហូរហែរ នៅក្នុងប្រទេសឥណ្ឌា។ កុមារីពីរនាក់ ម្នាក់អាយុទើបនឹងបាន ២ឆ្នាំកន្លះ និង​ម្នាក់ទៀតអាយុ៥ឆ្នាំ ត្រូវបានចាប់រំលោភ នៅកណ្ដាលរដ្ឋធានី ញ៉ូដេលី កាលពីយប់ថ្ងៃសុក្រ ចូលមកថ្ងៃ​សៅរ៍ បង្កឲ្យមានការតក់ស្លុត និងរលកខឹកសម្បារមួយ ផ្ទុះឡើងពីសំណាក់បណ្ដាជន។

ម្នាក់ ក្នុងចំណោមកុមារីទាំងពីរ ត្រូវបានរំលោភបូក (ជាក្រុម)...

កុមារីដែលក្មេងជាងគេ ត្រូវបានចាប់ពង្រត់ចេញទៅ ដោយជនពីរនាក់ នៅក្នុងកម្មវិធីសាសនាមួយ ប្រព្រឹត្តិ​ទៅ​នាភាគខាងលិច នៃរដ្ឋធានី កាលពីយប់ថ្ងៃសុក្រ។ នាងតូចត្រូវបានរំលោភ យ៉ាងព្រៃផ្សៃ មុននឹងនាងត្រូវ​គេ​បោះ​បង់ចោល នៅក្នុងសួនឧទ្យានមួយ។ នេះបើតាមការអះអាង របស់នគរបាល និងញាតិមិត្តរបស់កុមារី។ នាយ​នគរបាលប្រចាំតំបន់ បាននិយាយថា កុមារីត្រូវបានរកឃើញ ស្ថិតក្នុងថ្លុកឈាម [...]

សុំ​នគរបាល ដើម្បី​រួមរ័ក្ស​៦ម៉ោង​សិន សឹម​ប្រគល់​ខ្លួន​ឲ្យ​ចាប់

សុំ​នគរបាល ដើម្បី​រួមរ័ក្ស​៦ម៉ោង​សិន សឹម​ប្រគល់​ខ្លួន​ឲ្យ​ចាប់

ជាដៃគូរួមរ័ក្សលុះក្ស័យ សូម្បីតែមួយនាទី ចុងក្រោយក៏ដោយ ព្រោះវាពិតជាមានន័យណាស់។ ទាំងនេះ ជា​អ្វី​ដែលក្រុមនគរបាលអាមេរិក បានលាន់មាត់ នៅពេលចូលទៅរកចាប់ខ្លួន លោក រ៉ៃអាន ប៉ាទ្រីក បូទីស្តា (Ryan Patrick Bautista) និងនាង លីអាន ហ៊ន (Leanne Hunn) ពីបទចោទ ទាក់ទងនឹងអំពើល្មើសជាច្រើន ជា​ពិសេស​ការប្លន់ប្រដាប់អាវុធ។

សារព័ត៌មានអាមេរិកជាច្រើន បានរាយការណ៍ថា លោក បូទីស្តា អាយុ៣៤ឆ្នាំ បានគេចខ្លួន ពីនគរបាលជាប្រចាំ និងបានមករស់នៅ ក្នុងជំរកបណ្ដោះអាសន្ន ដ៏តូចមួយ ក្នុងសង្កាត់ភាគខាងលិច នៃក្រុង «Jacksonville»។ ប៉ុន្តែទោះជាស្ថិត ក្នុងសភាពគេចខ្លួនក៏ដោយ លោកមិនបានភ្លេច ពីរឿងសប្បាយនៅក្នុងគ្រួសារ ជាមួយ​នឹង​គូ​ស្នេហ៍ នាង លីអាន ហ៊ន ឡើយ។ អ្នកទាំងពីរថែមទាំងបានអញ្ជើញ អ្នករាប់អានជាស្ត្រីពីរនាក់ ឲ្យមក​ធ្វើ​បុណ្យ​ខួបកំណើតមួយ នៅក្នុងជំរកដ៏តូចនោះទៀតផង។ ប៉ុន្តែ ខណៈពេលពិធីបុណ្យ កំពុងប្រព្រឹត្តិទៅនោះ កង​កម្លាំង​ពិសេស [...]

បត់​រថយន្ដ​មិន​ដាក់​ភ្លើង​សញ្ញា ត្រូវ​ម៉ូតូ​បុក

បត់​រថយន្ដ​មិន​ដាក់​ភ្លើង​សញ្ញា ត្រូវ​ម៉ូតូ​បុក

ករណីម៉ូតូបើកបុករថយន្ត ហៃឡែនឌឺ នេះបានកើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នាវេលា ម៉ោង៩ និង៥០ នាទីព្រឹក ត្រង់ចំណុចស្តុបផ្លូវលេខ ២៦១ កែង ១៨២ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតថ្ពាល់រថយន្តខាងមុខ។

តាមសម្តីរបស់ម្ចាស់ម៉ូតូ បានឲ្យដឹងថា គាត់ជិះម៉ូតូប្រភេទ កុបជ្រុងពណ៍ខៀវ មានស្លាក់លេខ ភ្នំពេញ 1K 6089 បានបុកជាមួយ រថយន្តហៃឡែនឌឺ ពាក់ស្លាក់លេខភ្នំពេញ 2AP 0896 នៅពេលដែលរថយន្តនោះ បត់ត្រឡប់មិនបានស៊ីញ៉ូ ធ្វើខូចខាតរថយន្តផ្នែកខាងមុខ។

ក្រោយពេលកើតហេតុ ភាគីទាំងពីរ បានជជែកគ្នាយ៉ាងតឹងសរសៃករ ដើម្បីយកឈ្នះ តែរាងៗខ្លួន។ ប៉ុន្តែ​នៅ​ពេលនោះ ក្រុមមន្ត្រីសមត្ថកិច្ចបានចុះ មកជួយសម្របសម្រួលភាគីទាំងសងខាង កុំមានរឿងវែងជាងនេះ។ ចំណែកខាងម្ចាស់ម៉ូតូ សុខចិត្តយករថយន្តនោះ ទៅជួសជុលដើម្បីបញ្ចាប់រឿង ព្រោះខ្លួនជាជាង ខាង​រថយន្ត​ស្រាប់៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...