អាមេរិកនិងអឺរ៉ុប អះអាងបន្តបើកទីផ្សារ និងបង្កើនការបញ្ជាទិញ
ក្នុងជំនួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ម្សិលម៉ិញ លោក វីល្លៀម ហេត (William Heidt) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក ហ្សក អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានអះអាងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងបន្តបើកទីផ្សាររបស់ខ្លួន ដល់កម្ពុជា និងបង្កើនការបញ្ជាទិញទំនិញ ពីកម្ពុជា ហើយនឹងមិនភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគោរពលក្ខខណ្ឌការងារ ទៅនឹងភាពតានតឹង ផ្នែកផ្សេងទៀតឡើយ។
ជំនួបខាងលើ ដែលប្រព្រឹត្តិទៅក្នុងអាគារក្រសួងការងារ បានធ្វើឡើងមួយថ្ងៃ ក្រោយពីគណៈកម្មការប្រឹក្សាការងារ បានប្រកាសកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ តម្លើងប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ រហូតដល់១៧០ដុល្លារ (១៦៥+៥ដុល្លារ) ចាប់ពីឆ្នាំ២០១៨តទៅ។ [...]