Posts in ‘សង្គម’ Category

ប្រធានាធិបតី​ហ្វីលីពីន​ចាប់​មនុស្ស​ញាត់​គុក រហូត​ធ្លាយ​គុក

ប្រធានាធិបតី​ហ្វីលីពីន​ចាប់​មនុស្ស​ញាត់​គុក រហូត​ធ្លាយ​គុក

អ្នកទោស និងអ្នកជាប់ឃុំ ជាច្រើនសិបនាក់ ត្រូវបានអាជ្ញាធរហ្វីលីពីន ចាប់ដាក់ឃុំនៅក្នុងបន្ទប់តែមួយ នៅ​នឹង​ជណ្ដើរអាគារ ឬនៅកណ្ដាលវាល ក្រោមសីតុណ្ហភាពដ៏ក្ដៅហែង។ ពួកគេជាច្រើននាក់ បានប្រជ្រៀតគ្នា នៅ​ក្នុង​កន្លែង​ឃុំខ្លួននោះ ​រហូតដល់ថ្នាក់ដេកគ​រជាន់ជើង ដូចអន្សមស្ងោរក្នុងឆ្នាំង។ ទាំងនេះ ជារូបភាពថ្មីៗ ដែល​ក្រុម​អ្នក​ឃ្លាំមើលសិទ្ធិមនុស្ស បានថតយកមកផ្សាយ បង្ហាញពីភាពហួសចំណុះ នៃពន្ធនាគារជាច្រើន នៅ​ក្នុង​ប្រទេសហ្វីលីពីន បន្ទាប់ពីយុទ្ធនាការបង្ក្រាបយ៉ាងចាស់ដៃ ប្រឆាំងការរត់ពន្ធ និងការសេពគ្រឿងញៀន របស់​លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីជាប់ឆ្នោតថ្មី​របស់ប្រជុំកោះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights [...]

អ្នក​លេង​ហ្វេសប៊ុក​រិះគន់ មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន

អ្នក​លេង​ហ្វេសប៊ុក​រិះគន់ មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន

«នេះហើយស្រុករំដួល» ពាក្យដ៏ពេញ​និយម​មួយ​ឃ្លា​នេះ ត្រូវបានសង្ខេបចេញ ពីការផ្ដល់ជាមតិយោបល់ ប្រមាណ​ជាង២០០០មតិយោបល់ ទៅលើរូបថតមួយសន្លឹក (រូបខាងក្រោម) ដែលបង្ហាញពីការទម្រេតខ្លួន របស់​មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន​មួយរូប ហើយយកទូរស័ព្ទមកចុចលេង នៅពីមុខពលរដ្ឋជាច្រើននាក់ ដែលកំពុង​ឈរ​តម្រង់​ជួរគ្នា រង់ចាំវេនខ្លួន ដើម្បីចូលមកធ្វើលិខិតឆ្លងដែន។​​​ រូបភាពនេះ ទើបនឹងយកមកបង្ហោះ នៅ​១៥ម៉ោង​មុន​នេះប៉ុណ្ណោះ តែមានអ្នកចែករំលែក ដល់ទៅជាង ២៧ ០០០ដងហើយ។

ឪពុក​ស្គាល់​តាម​ហ្វេសប៊ុក ថា​ស្ត្រី​មនុស្ស​ព្រៃ​រូប​នេះ​ជា​កូន​ខ្លួន នៅ​១០ឆ្នាំ​ក្រោយ

ឪពុក​ស្គាល់​តាម​ហ្វេសប៊ុក ថា​ស្ត្រី​មនុស្ស​ព្រៃ​រូប​នេះ​ជា​កូន​ខ្លួន នៅ​១០ឆ្នាំ​ក្រោយ

រឿងរ៉ាវបានកើតឡើង នៅឆ្នាំ២០០៧ នៅពេលដែលស្ត្រី វ័យជាង២០ឆ្នាំម្នាក់ ត្រូវបានពលរដ្ឋខ្មែររកឃើញ មាន​ខ្លួនប្រាណប្រឡាក់ប្រឡូក គ្មានសម្លៀកបំពាក់ និងបានដើរចេញពីតំបន់ព្រៃភ្នំមួយ ចូលមកលួចចំណីអាហារ របស់​អ្នក​ស្រុក​ក្នុងខេត្តរតនគិរី ភាគខាងជើងនៃប្រទេសកម្ពុជា។

ស្ត្រីវ័យក្មេងរូបនេះ ត្រូវបានបណ្ដាជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ហៅនាងថា ជា«ស្ត្រីមនុស្សព្រៃ»។ គ្រួសារ​លោក សល់ លូ នៅក្នុងតំបន់ បានអះអាងនៅពេលនោះ ថាស្ត្រីមនុស្សព្រៃរូបនេះ ជាកូនស្រី​របស់​ខ្លួន​ឈ្មោះ «រចំ ភ្ញៀង» ដែលបានបាត់ខ្លួនទៅ តាំងពី១៨ឆ្នាំមុន ខណៈនាងបានចេញ ទៅឃ្វាលក្របី។ នាង «រចំ ភ្ញៀង» នៅ​តែ​បន្ត​រស់នៅ​ជាមួយគ្រួសារនោះ រហូតមកដល់សព្វថ្ងៃ។

តែកាលពីសប្ដាហ៍មុន ក្រុមគ្រួសារវៀតណាមមួយ មានសមាជិកប្រមាណជា១០នាក់ បានមកដល់ផ្ទះ​របស់​លោក សល់ លូ (ស្លាប់តាំងពីប៉ុន្មានឆ្នាំមុន) និងបានអះអាងថា នាង «រចំ ភ្ញៀង» ជាកូនស្រីរបស់ពួកគេ [...]

កើតកូន​​នៅ​កណ្ដាល​សមុទ្រ បន្ទាប់​ពី​ឪពុក​ម្ដាយ​ត្រូវ​បាន​ជួយ​សង្គ្រោះ ជា​មួយ​ជន​ភៀស​ខ្លួន​រាប់ពាន់

កើតកូន​​នៅ​កណ្ដាល​សមុទ្រ បន្ទាប់​ពី​ឪពុក​ម្ដាយ​ត្រូវ​បាន​ជួយ​សង្គ្រោះ ជា​មួយ​ជន​ភៀស​ខ្លួន​រាប់ពាន់

នាវាកងទ័ព និងនាវាផ្នែកមនុស្សធម៌ ជាច្រើន បានជួយសង្គ្រោះជនភៀសខ្លួនតាមកាណូត ច្រើនជាង​៣​៤០០ នាក់ កាលពីថ្ងៃសុក្រនេះ ពីកណ្ដាលសមុទ្រមេឌីទែរ៉ាណេ។ ប៉ុន្តែនៅយប់ថ្ងៃសុក្រ ចូលមកថ្ងៃសៅរ៍ ជន​ភៀស​ខ្លួន​ទាំងនោះ បានបន្ថែមសមាជិក​ដ៏តូចមួយរូបទៀត មានឈ្មោះ «Joy Aurora»។ នេះ បើតាម​អ្វី​ដែល​គេ​បាន​ដឹង ពីការអះអាងរបស់កងរក្សាសមុទ្រ របស់ប្រទេសអ៊ីតាលី កាលពីថ្ងៃសៅរ៍។

ឪពុកម្ដាយរបស់ទារិកា ដែលមានសញ្ជាតិកុងហ្គោ (ប្រទេសមួយ ក្នុងទ្វីបអាហ្វ្រិកកណ្ដាល) ត្រូវបាន​ជួយ​សង្គ្រោះ ជាមួយនឹងជនភៀសខ្លួនដទៃទៀត ដោយនាវាសង្គ្រោះមួយ របស់ប្រទេសអៀឡង់ ដែលកំពុង​ដើរ​ល្បាត នៅក្នុងតំបន់នោះ។ ប៉ុន្តែឪពុកម្ដាយរូបនោះ ត្រូវបានបញ្ជូនជាបន្ត ទៅកាន់នាវា «Bettica (នាវា​សង្គ្រោះ​ផ្នែក​សុខភាព របស់ប្រទេសអ៊ីតាលី)» មួយផ្សេងទៀត បន្ទាប់ពីស្ត្រីជាម្ដាយ បានឲ្យសញ្ញាថា ចង់ឈឺពោះ​ជិត​«ឆ្លង​ទន្លេ»។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឲ្យដឹងថា ទារិកា «Joy [...]

នាយកវិទ្យុ RFI បង្ហោះសារតប សម រង្ស៊ី ជាខេមរភាសា

នាយកវិទ្យុ RFI បង្ហោះសារតប សម រង្ស៊ី ជាខេមរភាសា

នៅមិនទាន់ចប់នៅឡើយ ការឆ្លើយតបទៅលោក សម រង្ស៊ី ជុំវិញប្រតិកម្ម​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ទៅនឹងការចេញផ្សាយ ដ៏ប្រទាំងប្រទើសមួយ របស់វិទ្យុបារាំងអន្តរជាតិ ដែលមានចំណងជើងថា «លោក ​សម រង្ស៊ី ​ប្រាប់​អឺរ៉ុប​ឲ្យ​​បិទ​​ទីផ្សារ​ នាំ​ចេញ​​សម្លៀក​បំពាក់ ​ហើយ​បើក​វិញ​​​ជា​មួយ​លក្ខខណ្ឌ​»។ នៅ​លើក​នេះ លោក ហ្សង់-ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) នាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ (RFI) ផ្សាយជា​ខេមរភាសា បានបង្ហោះការឆ្លើយតប របស់លោកជាលើកទីពីរ ដោយបានបកប្រែសារនោះ ជាខេមរភាសា និង​អម​បន្ថែម​​ដោយការពន្យល់ខ្លះនោះទៀត។

កាលពីល្ងាចម្សិលម៉ិញ លោកនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ បានបង្ហោះសារនេះ​ជាភាសាបារាំង​ម្ដង​ហើយ ដើម្បីជាការឆ្លើយតបភ្លាមៗ ទៅនឹងប្រតិកម្មរបស់លោក សម រង្ស៊ី ដែលលោកបានសរសេរ ជា​លក្ខណៈ​ដាក់​«មតិ​យោបល់» នៅខាងក្រោមវីដេអូមួយ ស្ដីពីកិច្ចពិភាក្សារបស់លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...