
ថៃព្រមានបិតហ្វេសប៊ុក ជុំវិញរូបភាពអាស្រូវរបស់ស្ដេចខ្លួន
ឃ្លីបវីដេអូដ៏ខ្លី តែបង្កភាពអាស្រូវ ដល់រាជវង្សថៃ រហូតដល់ថ្នាក់អាជ្ញាធររបស់ប្រទេសនេះ ព្រមានប្រើច្បាប់«លិតព្រះបាទា» ដើម្បីបិតហ្វេសប៊ុក (Facebook) ឲ្យលែងមានដំណើរការ នៅទូទាំងប្រទេស។ ឃ្លីបវីដេអូនោះ បានបង្ហាញឲ្យឃើញ ព្រះមហាក្សត្រថៃ ព្រះបាទ ម៉ាហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ទ្រង់អាវខ្លីពណ៌លឿង កំពុងយាងកម្សាន្ដ ជាមួយស្ត្រីម្នាក់ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង។
សារព័ត៌មានថៃ «BangKok Post» បានរាយការណ៍ថា ហ្វេសប៊ុក បណ្ដាញសង្គមធំជាងគេ នៅលើលោក នឹងលែងមានដំណើរការ នៅក្នុងប្រទេសថៃ ប្រសិនជាវីដេអូខាងលើនេះ នៅតែមានវត្តមាន នៅលើប្រព័ន្ធរបស់ខ្លួន។ អាជ្ញាធរថៃ បានឲ្យវេលា ទៅហ្វេសប៊ុក នៅត្រឹមវេលាម៉ោង១០ ព្រឹកថ្ងៃអង្គារនេះ។
លោក «Takorn Tantasith» មន្ត្រីជាន់ខ្ពស់ម្នាក់ ទទួលបន្ទុកផ្នែកការផ្សព្វផ្សាយ និងទូរគមនាគមន៍ របស់ប្រទេសថៃ បានថ្លែងឡើងថា៖ «បើទំព័រហ្វេសប៊ុកណាមួយ នៅមានវីដេអូនេះ [...]