Posts in ‘សង្គម’ Category

អ្នកវិភាគ​គាំទ្រ ចំពោះ​ការ​ចេញ​ប័ណ្ណ​ទទួល​ស្គាល់​ ជន​ជាតិ​វៀតណាម​ មក​រស់​នៅ​កម្ពុជា​ខុស​ច្បាប់

អ្នកវិភាគ​គាំទ្រ ចំពោះ​ការ​ចេញ​ប័ណ្ណ​ទទួល​ស្គាល់​ ជន​ជាតិ​វៀតណាម​ មក​រស់​នៅ​កម្ពុជា​ខុស​ច្បាប់

ខណៈពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងបន្តធ្វើប័ណ្ណប្រកាសជាក្រុម ឲ្យជនអន្តោប្រវេសន៍វៀតណាម ប្រជា​ពលរដ្ឋ មន្រ្តីសង្គមស៊ីវិល និងអ្នកវិភាគបានគាំទ្រទៅលើចំណាត់ការនេះ។ បើតាមមន្ត្រីអន្តោប្រវេសន៍​បញ្ជាក់ថា ជនជាតិវៀតណាម គ្រប់អាយុ ១៨ឆ្នាំទាំងអស់ដែលកំពុងរស់នៅក្នុងទឹកដីកម្ពុជា ត្រូវធ្វើ​ពាក្យស្នើ​សុំ​ជា​ជន​អន្តោប្រវេសន៍​ស្រប​ច្បាប់ ពីអាជ្ញាធរ កម្ពុជា ទាំងអស់គ្នា។ ប័ណ្ណនេះមានសុពលភាពរយៈពេល ២ឆ្នាំ និង​ត្រូវ​បង់​ប្រាក់ ២៥ម៉ឺនរៀល ហើយបើផុតពេលកំណត់ ត្រូវដាក់ពាក្យស្នើសុំសិទ្ធិរស់នៅបន្តទៀត ក្នុង​ករណី​ដែល​មិន​ទាន់​មាន​បំណង ចង់ចាកចេញពីប្រទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់បានឱ្យដឹងថា ផ្តល់ប័ណ្ណទទួលស្គាល់ជនអន្តោប្រវេសន៍​ដែលរស់នៅប្រទេសកម្ពុជា គឺដើម្បីងាយស្រួល ដល់ការគ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យនៅក្រោមច្បាប់ និង​អាចប្រមូលបានថវិកាខ្លះចូលរដ្ឋ។ លោកថា [...]

ឃីម សុខហេង៖ យុវជន​កម្ពុជា​មាន​សក្តានុពល​ខ្ពស់ ដើម្បី​ទី​ផ្សារ​ការងារ ក្នុង​សមាហរណកម្ម​អាស៊ាន

ឃីម សុខហេង៖ យុវជន​កម្ពុជា​មាន​សក្តានុពល​ខ្ពស់ ដើម្បី​ទី​ផ្សារ​ការងារ ក្នុង​សមាហរណកម្ម​អាស៊ាន

ស្របពេលដែលសមាហរណកម្ម អាស៊ាន កាន់តែខិតជិតចូលមកដល់ នាពេលខាងមុខនេះ យុវជននិងប្រជា​ពលរដ្ឋ​ភាគច្រើន សុទ្ធតែសម្តែងការព្រួយបារម្ភ ខ្លាចត្រូវបានគេដណ្តើមការងារល្អៗ។ ការព្រួយបារម្ភនេះ ខណៈពេលដែលមានមតិភាគច្រើន បានលើកឡើងថា ដោយសារតែប្រព័ន្ធអប់រំនៅកម្ពុជានៅមានកំរិត ការយល់ដឹងរបស់យុវជនខ្សោយ ជាពិសេសនោះគឺភាសា ដែលជាកត្តាធ្វើឱ្យសិស្សនិស្សិតកម្ពុជា ពិបាក​នឹង​ប្រកួតប្រជែងឱកាសការងារល្អ ពីនិស្សិតរបស់ប្រទេស ដែលជាសមាជិកអាស៊ានផ្សេងទៀត។

ឆ្លើយតប និងបញ្ហានៃការលើកឡើងខាងលើនេះ លោកឃីម សុខហេង នាយកនៃវិទ្យាស្ថានសិក្សា​ដើម្បី​ជោគ​ជ័យ បានបញ្ជាក់អះអាងថា និស្សិតកម្ពុជា មានសក្តានុពលខ្ពស់ ដែលអាចប្រកួតប្រជែងបាន ជាមួយ​និស្សិត នៃប្រទេសដែលជាសមាជិកអាស៊ាន។ លោកបន្តថា៖ «ជាឧទាហរណ៍ដែលយើងមើលឃើញ ការ​ប្រជុំ​សន្និសិទយុវជនថ្នាក់ដឹកនាំវ័យក្មេងរបស់អាស៊ាន ឃើញថា កម្ពុជាយើងមានសកម្មភាពជាច្រើន ដែល​យើងឈានមុខគេ។ ជាបទពិសោធន៍ [...]

ការ​ប្រឡង​បាក់​ឌុប​ទី២៖ ជា​ការ​ចម្រាញ់​ទឹក១០ យក​ទឹក​១ ឬ​ដើម្បី​ចំណេញ​នយោបាយ?

ការ​ប្រឡង​បាក់​ឌុប​ទី២៖ ជា​ការ​ចម្រាញ់​ទឹក១០ យក​ទឹក​១ ឬ​ដើម្បី​ចំណេញ​នយោបាយ?

ស្នាមញញឹមរបស់សិស្សសាលា នៅកម្ពុជា។ (រូបថត ឯកសារ)

បន្ទាប់ពីលទ្ធផលប្រឡងសញ្ញាប័ត្រទុតិយភូមិ ត្រូវបានប្រកាសរួចមក គេបានសង្កេតឃើញថា អត្រានៃ​ចំនួន​សិស្សធ្លាក់ មានច្រើនគួឲ្យកត់សម្គាល់។ នោះ គឺដោយសារការប្រឡងលើកទី១នាឆ្នាំនេះ មានការតឹងរឹង​ខុស​ពីឆ្នាំមុនៗ ហើយលទ្ធផលដែលទទួលបាននោះ មានគុណភាពពិតៗ ដោយសារកំណែរទម្រង់ថ្មី​របស់​រដ្ឋាភិបាល។

សម្រាប់អ្នកដែលបានធ្លាក់ ពីការប្រលងលើកទីមួយនេះ នឹងត្រូវរងចាំឱកាស ដើម្បីប្រឡងជាថ្មីម្តងទៀត នា​ថ្ងៃទី១៣ ខែតុលាខាងមុខ។

កាលពីចុងខែសីហានេះដែរ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានអំពាវនាវឲ្យសិស្ស ដែលត្រូវប្រឡង​បាក់ឌុបលើកទី២ ត្រូវប្រឹងប្រែងរៀនសូត្រ ឫត្រូវបំប៉នបន្ថែម ក្នុងរយៈពេលជាង ១ខែនេះ ដើម្បីការប្រឡង​របស់ពួកគេទទួលបានជោគជ័យ។ លោកបានសង្កត់ធ្ងន់ទៀតថា [...]

គ្រាន់តែ ទៅ​គាំទ្រ​សម្តី​របស់​នាយករដ្ឋមន្រ្តី​សោះ ក៏​ខុស​ដែរ!

គ្រាន់តែ ទៅ​គាំទ្រ​សម្តី​របស់​នាយករដ្ឋមន្រ្តី​សោះ ក៏​ខុស​ដែរ!

នៅថ្ងៃទី២២ សីហា ឆ្នាំ២០១៤នេះ អ្នកមានជម្លោះដីធ្លី បានប៉ះទង្គិចគ្នាជាថ្មីទៀត ជាមួយកងសន្តិសុខ​ខណ្ឌ និងក្រុមសមត្ថកិច្ច ខណៈពេលដែលក្រុមអ្នកតវ៉ាទាំងនោះ បានព្យាយាមយកញត្តិទៅដាក់នៅ ទីស្តីការ​គណៈរដ្ឋមន្ត្រី ដើម្បីឱ្យដល់ដៃលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសារតែលោក ហ៊ុន សែន អះអាងថា លោកនឹងដោះស្រាយបញ្ហាដីធ្លីឱ្យប្រជាពលរដ្ឋ និងបញ្ជាក់ថាលោកមិនដែលបានទទួលញត្តិ ពីអ្នកមាន​ជម្លោះ​ដីធ្លីនោះទេនាពេលកន្លងមក។ ការប៉ះទង្គិចគ្នានោះ បានបណ្តាលឱ្យ ស្ត្រីបីនាក់សន្លប់។

ការរារាំងក្បួនដង្ហែញត្តិរបស់ប្រជាពលរដ្ឋនេះ ក្រុមអ្នកតវ៉ាបានលើកឡើងថា ក្រុមសមត្ថកិច្ចទាំងនោះ បាន​ល្មើសនឹងបទបញ្ជារបស់លោក ហ៊ុន សែន។

កញ្ញា សុង ស្រីលាភ សកម្មជនតវ៉ាដីធ្លីនៃសហគមន៍បឹងកក់ បានប្រាប់យ៉ាងដូច្នេះថា៖ «នៅពេលដែលពួកខ្ញុំ លឺប្រសាសន៍របស់នាយករដ្ឋមន្រ្តី ពួកខ្ញុំមានអារម្មណ៍សប្បាយរំភើបមែនទែន [...]

ហ៊ុន សែន ព្រលះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​រិះគន់​លោក ជុំ​វិញ​វិបត្តិ​ដី​ធ្លី

ហ៊ុន សែន ព្រលះ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​រិះគន់​លោក ជុំ​វិញ​វិបត្តិ​ដី​ធ្លី

លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មជាថ្មីកាលពីថ្ងៃទី២១ ខែសីហាម្សិលម៉ិញនេះ ក្នុងពិធីចែក​សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយ«ព្រមាន»ធ្ងន់ៗមិនចំពោះ សំដៅទៅកាន់អង្គការ​សង្គមស៊ីវិលទាំងនោះ ថាត្រូវចេះរៀបចំឥរិយាបថឲ្យបានសមរម្យ មុននឹងនិយាយ។

ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី បន្ទាប់ពីការថ្លែងរបស់លោក កាលថ្ងៃទី១៨ ខែសីហា សប្តាហ៍មុន  បន្ទោស​មន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលមិនបានបញ្ជូនញត្តិប្រជាពលរដ្ឋ មានទំនាស់ដីធ្លីទៅមកឲ្យដល់ដៃ​របស់លោក។ ក្នុងឱកាសនោះ លោកក៏បានចេញបញ្ជាសារជាថ្មីមួយ ឲ្យអាជ្ញាធរខេត្តដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋជាបន្ទាន់។

បើទោះជាការលើកឡើងទាំងឡាយខាងលើ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានរងនូវការរិះគន់ផង និង​គាំទ្រ​ផងពីបណ្តាសង្គមស៊ីវិលមួយចំនួនធំៗ នោះក៏ដោយ តែសង្គមស៊ីវិលទាំងនោះ នៅមិនទាន់មានជំនឿ​ជឿ​ជាក់ទាំងស្រុង ពីចំណាត់ការរឿងដីធ្លី តាមបទបញ្ជា«ថ្មី»នេះនៅឡើយ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...