Posts in ‘នយោបាយ’ Category

ហ៊ុន ជា ក្មួយ​ប្រុស​នាយក​រដ្ឋ​មន្ត្រី ឡើង​«ផ្កាយ​បី»

ហ៊ុន ជា ក្មួយ​ប្រុស​នាយក​រដ្ឋ​មន្ត្រី ឡើង​«ផ្កាយ​បី»

ក្រុមគ្រួសារសែស្រឡាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឡើងស័ក្ដិទៀត នៅថ្ងៃនេះ។ បន្ទាប់ពីកូនប្រុសបង្កើត ដែលត្រូវបានដំឡើង ឲ្យក្លាយជាឧត្ដមសេនីយ៍ឯក (ផ្កាយបី) កាលពីដើមខែតុលាកន្លងទៅ នៅចុងឆ្នាំ២០១៧នេះ ក្មួយប្រុសបង្កើត​របស់លោក ហ៊ុន សែន ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ទូលថ្វាយព្រះមហាក្សត្រ ឲ្យបានពាក់ផ្កាយបីដូចគ្នាដែរ។

ព្រះរាជ្យក្រឹត្យរបស់សម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានចុះព្រហស្ថលេខា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ បានដំឡើងឋានន្តរស័ក្តិ លោកឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ហ៊ុន ជា ឲ្យក្លាយជាឧត្តមសេនីយ៍ឯក (ផ្កាយបី)។ ឋានន្តរស័ក្ដិនេះ ជាផ្កាយមួយបន្ថែមទៀត បន្ទាប់ពីលោក ហ៊ុន សែន បានចេញអនុក្រឹត្យ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ប្រកាសផ្ទេរតំណែងលោក [...]

ឆ្នាំថ្មី ដូណាល់ ត្រាំ លត់​អៀរ៉ង់​និង​ប៉ាគីស្ថាន​តាម​ទ្វីសធើរ

ឆ្នាំថ្មី ដូណាល់ ត្រាំ លត់​អៀរ៉ង់​និង​ប៉ាគីស្ថាន​តាម​ទ្វីសធើរ

ដូចទម្លាប់រាល់ដង ប្រធានាធិបតីអាមេរិកបានអបអរសាទរឆ្នាំថ្មី ឆ្នាំ២០១៨នេះ ដោយបង្កើតឲ្យផ្ទុះជាសង្គ្រាមសំដីឡើង៖ នោះ គឺលោកបានបង្ហោះសារនៅលើទំព័រទ្វីសធើររបស់លោក វាយប្រហារដោយផ្ទាល់ ប្រឆាំងរបបដឹកនាំរបស់ប្រទេសពីរ នៅក្នុងតំបន់អាស៊ីខាងត្បូង។

សារទាំងនោះ ត្រូវបានលោក ដូណាល់ ត្រាំ (Donald Trump) បង្ហោះក្នុងឆ្នាំថ្មី អះអាងពី «ពេលវេលាសមល្មម ដែលត្រូវប្ដូរ» ដោយភ្ជាប់នឹងសារមុនៗ ដែលលោកបានបង្ហោះ នៅចុងឆ្នាំចាស់ បន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះអំពើហិង្សាជាបន្តបន្ទាប់ ក្នុងប៉ុន្មានថ្ងៃចុងក្រោយ នៅក្នុងប្រទេសអៀរ៉ង់។ លោកប្រធានាធិបតី បានសរសេរថា៖ «អៀរ៉ង់ បានបរាជ័យនៅគ្រប់វិស័យទាំងអស់ បើទោះជាមានកិច្ចព្រមព្រៀងដ៏អាក្រក់មួយ ត្រូវបានធ្វើក្នុងពេលកន្លងមក ជាមួយរដ្ឋាភិបាលប្រធានាធិបតី អូបាម៉ា ក៏ដោយ»។

នេះជាសារលើកទីបី ដែលលោក ដូណាល់ ត្រាំ បានបង្ហោះវាយប្រហាររបបដឹកនាំអៀរ៉ង់ បើរាប់ចាប់តាំងពីថ្ងៃសុក្រ [...]

ហ៊ុន សែន បញ្ជា​ឲ្យ​កែ​«រដ្ឋធម្មនុញ្ញ» ដើម្បី​ប្រឆាំង​មនុស្ស​ម្នាក់?

ហ៊ុន សែន បញ្ជា​ឲ្យ​កែ​«រដ្ឋធម្មនុញ្ញ» ដើម្បី​ប្រឆាំង​មនុស្ស​ម្នាក់?

ឈប់ជ្រលក់មាត់ ជាមួយគណបក្សប្រឆាំងទៀតហើយ! ប៉ុន្តែធាតុពិត ដូចជាមិនដូច្នេះទេ ព្រោះគ្រាន់តែកូនស្រីម្នាក់ របស់មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងមានវត្តមាន​នៅក្រៅប្រទេស កំពុងធ្វើឲ្យលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ខ្វាយខ្វល់មិនលែងឡើយ និងឈានទៅកែរដ្ឋធម្មនុញ្ញ ដើម្បីកុំឲ្យជនកម្ពុជា ដូចជារូបនាងនេះ «ធ្វើសកម្មភាពឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ជាតិ ទាំងក្នុងនិងក្រៅប្រទេស»។

គម្រោងការ«កែរដ្ឋធម្មនុញ្ញ»នេះ ត្រូវបានលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងឡើងដោយផ្ទាល់មាត់ កាលពីថ្ងៃទី២៨ ខែធ្នូនេះ នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៧ និងលើកទិសដៅ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។ លោកបានអះអាងថា លោកនិងសហការី ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ឲ្យទទួលបន្ទុក ក្នុងការធ្វើ«វិសោធនកម្មរដ្ឋធម្មនុញ្ញ» ដែលប្រហែលជាមាន៧ចំណុច ហើយសម្រេចយកតែ៣ចំណុច។

[...]

សម រង្ស៊ី បន្ត​អះអាង​ថា​សារ​បែក​ធ្លាយ​រវាង​«តា​និង​ចៅ» ជា​សារ​ពិត

សម រង្ស៊ី បន្ត​អះអាង​ថា​សារ​បែក​ធ្លាយ​រវាង​«តា​និង​ចៅ» ជា​សារ​ពិត

សាលក្រមរបស់សាលាដំបូងរាជធានី មិនបានធ្វើឲ្យលោក សម រង្ស៊ី ដែលជាចុងចោទ នៅទន្ទឹងរង់ចាំយូរ ដើម្បីប្រតិកម្ម ឆ្លើយតបមកវិញនោះទេ។ អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានយកទំព័រហ្វេសប៊ុករបស់លោក ដើម្បីបន្តអះអាងថា អង្គហេតុដែលយក​មកចោទប្រកាន់រូបលោក ទាក់ទងនឹងសារបែកធ្លាយ រវាង«តានិងចៅ»នោះ គឺជាសារពិត។

ក្នុងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ តុលាការរាជធានីភ្នំពេញ បានបើកសវនាការ និងសម្រេចសាលក្រមឲ្យលោក សម រង្ស៊ី ចាញ់ក្ដីលោក ហ៊ុន សែន ពីបទ«បរិហាកេរ្តិ៍» តាមរយៈពាក្យបណ្ដឹងមួយ ដែលលោក គី តិច មេធាវីតំណាងដោយអាណត្តិ របស់លោក ហ៊ុន សែន បានដាក់ចូលទៅកាន់តុលាការជាន់ដំបូងនេះ កាលពីថ្ងៃទី១៨ ខែមករាកន្លងទៅ។ 

ពាក្យបណ្ដឹងនោះ ធ្វើឡើងក្រោយ​ពី​លោក សម រង្ស៊ី បានលើកឡើងថា លោក ហ៊ុន សែន បានសូក​ប៉ាន់​កញ្ញា ធី សុវណ្ណថា ចំនួន ១​លាន​ដុល្លារ ដើម្បីឲ្យអតីតអ្នកគាំទ្រគណបក្សប្រឆាំងរូបនេះ ធ្វើយុទ្ធនាការ​វាយ​ប្រហារ [...]

លឺ ឡាយស្រេង ថា ហ៊ុន សែន «Error ខួរក្បាល»

លឺ ឡាយស្រេង ថា ហ៊ុន សែន «Error ខួរក្បាល»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី១៥ ខែធ្នូកន្លងមកនេះ នៅចំពោះមុខក្រុមកម្មករផង និងនៅលើបណ្ដាញសង្គមផង ថារូបលោកគ្មានប្រាក់លាក់នៅបរទេសទេ។ លោកថែមទាំងឆ្លៀតប្រើសារ ដែលមានន័យបែបនយោបាយ មកបញ្ជាក់ទៀតថា ទ្រព្យសម្បត្តិរបស់លោកថា៖ «គឺអាចមើលឃើញ នៅតាមវត្តអារាម សាលារៀន មជ្ឈមណ្ឌលកុមារកំព្រា បណ្ណាល័យ ស្រះទឹក អណ្តូងទឹក ស្ពាន ផ្លូវថ្នល់ កូនក្មួយចៅៗសិស្សានុសិស្ស និងកូនក្មួយកីឡាករកីឡាការិនី និងសម្រាប់សង្រ្គោះ និងព្យាបាលអ្នកជំងឺ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ»។

លុយខ្លួនឯង«ខ្មោចយក៍អី សុទ្ទតែលុយជំនួយ...»

នៅចំពោះការលើកឡើងខាងលើ និងស្ថិតក្នុងបរិបទ នៃវិបត្តិនយោបាយក្នុងពេលនេះ លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលោក ហ៊ុន សែន កូតាមកពីគណបក្សហ្វុនស៊ីនប៉ិច បានធ្វើការឆ្លើយតប តាមបែប«ចំអក»ទៅវិញ ដោយចាត់ទុកសំដីរបសបុរសខ្លាំងកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...