Posts in ‘នយោបាយ’ Category

គម្រោង​សាកល្បង​​កាំជ្រួច​អ៊ុយក្រែន បញ្ឆេះ ម៉ូស្គូ ឲ្យ​ច្រឡោត

គម្រោង​សាកល្បង​​កាំជ្រួច​អ៊ុយក្រែន បញ្ឆេះ ម៉ូស្គូ ឲ្យ​ច្រឡោត

កាលពីថ្ងៃសៅរ៍នេះ ប្រទេសរ៉ូស្ស៊ីបានសម្ដែងការប្រឆាំងតវ៉ា ទៅនឹងគម្រោងរបស់រដ្ឋាភិបាលក្រុង គៀវ ដែល​នឹងត្រៀមរៀបចំ ការសាកល្បងកាំជ្រួច នៅក្បែរនឹងឧបទ្វីបគ្រីមៀរ (Crimée) ទឹកដីមួយផ្នែក ដែល​ប្រទេស​រ៉ូស្ស៊ី ទើបនឹងប្រកាសដាក់ចូល ទៅក្នុងទឹកដីរបស់ខ្លួន កាលពីឆ្នាំ២០១៤។ បើតាមវិមានក្រឹមឡាំង (វិមាន​រដ្ឋាភិបាល​រ៉ូស្ស៊ី) បានលើកឡើងថា ប្រទេសអ៊ុយក្រែន កំពុងរំលោភលើកិច្ចព្រមព្រៀង ឬសន្ធិសញ្ញា​អន្តរជាតិ​ទាំង​ឡាយ ដែលចែងពីអធិបតេយ្យភាព នៃបណ្ដារដ្ឋឯករាជ្យនានា នៅក្នុងពិភពលោក។

ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិល របស់ប្រទេសរ៉ុស្ស៊ី ឈ្មោះ «Rosaviatsia» បានប្រកាសកាលពីថ្ងៃសុក្រ ថា​ខ្លួន​ទទួលបានដំណឹង ពីសំណាក់ប្រទេសអ៊ុយក្រែន ជុំវិញគម្រោងសាកល្បង បាញ់កាំជ្រួច នៅថ្ងៃទី១​ និង​ទី២ ខែធ្នូ​នេះ ក្នុងលំហរអាកាស នៃតំបន់ «Simferopol» របស់ឧបទ្វីបគ្រីមៀរ ដែលប្រទេសរ៉ូស្ស៊ីចាត់ទុកថា ជា​«លំហ​អាកាស​របស់ខ្លួន»។

ដោយឡែក [...]

កូរ៉េ​ខាង​ជើង យំ​ចំពោះ​មរណភាព​របស់ ហ្វីដែល កាស្ត្រូ

កូរ៉េ​ខាង​ជើង យំ​ចំពោះ​មរណភាព​របស់ ហ្វីដែល កាស្ត្រូ

ប្រទេសកូរ៉េខាងជើង បានប្រកាសកាន់ទុក្ខ ចំនួនបីថ្ងៃ កាលពីថ្ងៃចន្ទកន្លងទៅនេះ ចំពោះមរណភាព​របស់​លោក ហ្វីដែល កាស្ត្រូ ដែលប្រទេសកុម្មុយនីស បានចាត់ទុកថា «ជាមិត្ត និងជាសម្ព័ន្ធមិត្ត» ដ៏ជិតស្និត​បំផុត​របស់ខ្លួន ប្រឆាំងនឹង«អាមេរិកាំងឈ្លានពាន»។ ទង់ជាតិកូរ៉េខាងជើង​នានា នៅក្នុងប្រទេស នឹងត្រូវទម្លាក់ មក​នៅ​ត្រឹម​ពាក់​កណ្ដាល ដើម្បីឧទ្ទិសនូវកិត្តិយស ដ៏«មហាថ្លៃថ្លា» របស់«បីតាបដិវត្តន៍គុយបា» ដែលបាន​លាចាក​​លោក​​ទៅ នៅថ្ងៃសុក្រទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជន្មាយុ៩០ឆ្នាំ។

សារព័ត៌មានផ្លូវការ «Rodong Sinmun» របស់គណបក្សពលករកូរ៉េ ដែលជាគណបក្សដឹកនាំប្រទេស​តែមួយ បាន​ផ្សាយអត្ថបទមួយ អមដោយរូបថតរបស់លោក ហ្វីដែល កាស្ត្រូ ក្នុងសម្លៀកបំពាក់យោធា ដោយបាន​រំលឹក​​មក​និយាយ​ឡើងវិញ ពីទស្សនកិច្ចផ្លូវរដ្ឋរបស់លោក កាស្ត្រូ កាលពីឆ្នាំ១៩៨៦ នៅកូរ៉េ​ខាង​ជើង ជាមួយ​នឹង​​ជំនួប​​«ជា​ប្រវត្តិសាស្ត្រ» ជាមួយ«បីតាស្ថាបនិក» [...]

អតីត​នាយក​រដ្ឋមន្ត្រី​បារាំង ជាប់​ជា​បេក្ខជន​ផ្លូវការ​សម្រាប់​តំណែង​ប្រធានាធិបតី

អតីត​នាយក​រដ្ឋមន្ត្រី​បារាំង ជាប់​ជា​បេក្ខជន​ផ្លូវការ​សម្រាប់​តំណែង​ប្រធានាធិបតី

ពីក្នុងចំណោមអ្នកឈរឈ្មោះ នៅក្នុងការបោះឆ្នោតបឋម នៃក្របខណ្ឌគណបក្សអ្នកសាធារណរដ្ឋ (Les Républicains - LR - មាននិន្នាការស្ដាំ និងកណ្ដាលនិយម) ដើម្បីឈាន​ទៅ​ជ្រើសរើស​បេក្ខជនផ្លូវការ តែ​ម្នាក់​គត់ សម្រាប់ការបោះឆ្នោតប្រធានាធិបតីបារាំង ឆ្នាំ២០១៧នោះ មានដូចជាលោក នីកូឡា សាកូហ្សី (Nicolas Sakozi) អតីតប្រធានាធិបតី លោក អាឡាំ ហ្សីពប៉េ (Alain Juppé) អតីតនាយករដ្ឋមន្ត្រី និង​លោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង (François Fillon)។

ប៉ុន្តែលោក ហ្វ្រង់ស៊័រ ហ្វីយ៉ុង បានបង្កការភ្ញាក់ផ្អើល តាំងពីការបោះឆ្នោតបថម ជុំទីមួយ ដែលបាន​ប្រព្រឹត្តិទៅ នៅថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅ ដោយ​សារ​តែ​នៅ​ក្នុង​ការស្ទង់មតិ ជាច្រើន​នាពេលកន្លងមក មិនបាន​បង្ហាញ​ថា លោកមានសម្លេងគាំទ្រ ពីសំណាក់សមាជិកគណបក្ស យ៉ាងភ្លូកទឹក​ភ្លូកដី​ដូច្នេះ​ឡើយ។

ក្រុម​ឃោសនា​បោះឆ្នោត​របស់ គ្លីនតុន នឹង​រាប់​សន្លឹក​ឆ្នោត​ជា​ថ្មី

ក្រុម​ឃោសនា​បោះឆ្នោត​របស់ គ្លីនតុន នឹង​រាប់​សន្លឹក​ឆ្នោត​ជា​ថ្មី

គណៈកម្មការរៀបចំការបោះឆ្នោត នៃរដ្ឋវីស្កុនស៊ីន (Wisconsin ស្ថិតនៅភាគខាងជើង នៃសហរដ្ឋ​អាមេរិក) បាន​យល់ព្រម​កាលពីថ្ងៃសុក្រ ថាខ្លួននឹង​រៀបចំ​ឡើងវិញ នូវការរាប់សន្លឹកឆ្នោតទាំងអស់ ដែលពលរដ្ឋ​អាមេរិកាំងនៅក្នុងរដ្ឋនេះ បានសម្ដែងឆន្ទៈរបស់ពួកគេ ក្នុងការជ្រើសរើស​ប្រធានាធិបតី​អាមេរិក កាល​ពី​ថ្ងៃ​ទី៨ ខែវិច្ឆិកាកន្លងទៅ។ តែចំណាត់ការទាំងអស់នេះ ត្រូវបានលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​ទើប​​នឹង​​ជាប់​ឆ្នោត វាយ​តម្លៃ​ថា មានលក្ខណៈ«គួរឲ្យអស់សំណើច»។

អ្នកដែលទាមទារ ឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនេះ គឺអ្នកស្រី ជីល ស្តាំង (Jill Stein) ដែលជា​បេក្ខនារី​ប្រធានាធិបតី​មួយរូបទៀត មកពី​គណបក្ស​បៃតង (បរិស្ថាននិយម)។ អ្នកស្រីបានពន្យល់ថា អ្នកស្រី​មិន​បាន​ដាក់​ការ​សង្ស័យ ទៅលើជ័យជំនះរបស់លោក ដូណាល់ ត្រាំ នោះទេ ប៉ុន្តែអ្នកស្រី​ចង់​ពិនិត្យ​មើល​ឡើង​វិញ ពី​គុណភាព និង​ប្រសិទ្ធិភាព នៃនីតិវិធីទាំងឡាយ [...]

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស តាម​ដាន ត្រាំ រឿង​«ទារុណកម្ម»

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស តាម​ដាន ត្រាំ រឿង​«ទារុណកម្ម»

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេស «Human Rights Watch (HRW)» នឹងធ្វើការតាម​ដាន​លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​ជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជាទី​បំផុត ទាក់ទងនឹងការលើកឡើង នៅក្នុងពេលឃោសនាបោះឆ្នោត ស្ដីពីការធ្វើ​«ទារុណកម្ម»។ នេះ​ជា​ការ​លើក​ឡើង របស់លោក កេណេត រ៉ូដ៍ (Kenneth Roth) នាយកប្រតិបត្តិរបស់​អង្គការ​នេះ នៅ​ក្នុង​ដំណើរ​របស់​លោក មកកាន់​រដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីសប្ដាហ៍មុន។

មេដឹកនាំរបស់អង្គការសិទ្ធិមនុស្ស ដែលមានស្នាក់ការធំ នៅរដ្ឋធានីញ៉ូយក សហរដ្ឋអាមេរិកមួយនេះ បាន​បញ្ជាក់​ច្បាស់ៗ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «ខ្ញុំមិនគិត យកជាបានការទាំងស្រុង នូវអ្វី​ដែល​លោក ត្រាំ បានថ្លែងនៅក្នុងរយៈកាល នៃការឃោសនាបោះឆ្នោតនោះទេ។ យើងក៏មិន​បាន​សន្និដ្ឋាន​​ជា​មុន នូវ​អ្វី​ដែល​ជារឿងដ៏អាក្រក់នោះដែរ។ តែយើងនឹងដាក់គំនាប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...