អាមេរិកបន្តដាក់សម្ពាធកម្ពុជា អោយដោះលែងអ្នកទោសនយោបាយ
សហរដ្ឋអាមេរិក បាននិយាយអោយដឹង កាលពីថ្ងៃអង្គារទី១៩ខែកុម្ភះ ថាខ្លួនចង់បានការចូលរួម ក្នុងការបោះឆ្នោតនាពេលខាងមុខ ពីមេដឹកនាំគណបក្សប្រឆាំង ដែលសព្វថ្ងៃកំពុងរស់នៅនិរទ្ទេសខ្លួន នៅឯប្រទេសបារាំង។ ប្រទេសមហាអំណាចមួយនេះ ក៏បានថ្លែងដូចគ្នា ទាក់ទងនឹងប្រធានវិទ្យុសំបុកឃ្មុំ លោកម៉ម សូណង់ដូ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរ។
លោកម៉ៃឃើល ផស្ន័រ ក្នុងពេលទស្សនកិច្ចនៅកម្ពុជា។ MONOROOM.info photo/ O. Vary។
សេចក្ដីអត្ថាធិប្បាយនេះ បានលើកឡើង ដោយឧបការីរដ្ឋមន្ត្រីការបរទេសអាមរិក លោក ម៉ៃឃើល ផស្ន័រ (Michael Posner) នៅក្នុងជំនួបរយះពេលមួយម៉ោង ជាមួយនឹងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោកហោ ណាំហុង។ លោកអ៊ុច បូរិទ្ធ រដ្ឋលេខាធិការការបរទេសកម្ពុជា [...]