អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ព្រមានទម្លាក់ចំណាត់ថ្នាក់កម្ពុជា
នៅក្នុងឃ្លាចុងក្រោយ នៃសេចក្ដីថ្លែងការណ៍ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (ហៅជាភាសាអង់គ្លេស «Reporters Without Borders » និងបារាំង «Reporters sans Frontières») បានសរសេរអះអាងថា៖ «ប្រទេសកម្ពុជា ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៣២ ពីក្នុងចំណោម១៨០ប្រទេស សម្រាប់ឆ្នាំ២០១៧នេះ នឹងច្បាស់ជាទទួលបានចំណាត់ថ្នាក់ ធ្លាក់ដាំក្បាលចុះច្រើនទៀត សម្រាប់ឆ្នាំក្រោយ»។
សេចក្ដីថ្លែងការណ៍ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលមានស្នាក់ការកណ្ដាល នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង បានចេញផ្សាយ បន្ទាប់ពីអតីតអ្នកសារព័ត៌មានពីរនាក់ របស់វិទ្យុអាស៊ីសេរី «RFA» ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា មុននឹងអ្នកទាំងពីរ [...]