តំណាងរាស្ត្រអ៊ឺរ៉ុបបន្តសួរពី«ទណ្ឌកម្ម»ប្រឆាំងរដ្ឋាភិបាលកម្ពុជា
«យើងនឹងរង់ចាំចម្លើយ» នេះ ជាអ្វីដែលលោក «Umberto Gambini» នាយកខុទ្ទកាល័យសមាជិកសភាអ៊ឺរ៉ុប លោក «Ramon Tremosa» បានរំលឹកជាថ្មី ទៅកាន់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ ជុំវិញសំនួរ របស់អ្នកតំណាងរាស្ត្រអ៊ឺរ៉ុប ដែលបានសួរជាលាយលក្ខណអក្សរ កាលពីដើមខែធ្នូកន្លងមក។ សំណួរទាំងបី (ខាងក្រោម) នោះ ត្រូវបានសមាជិកសភាអ៊ឺរ៉ុប លោក «Ramon Tremosa» លើកឡើង ទាក់ទងនឹងការរំលាយគណបក្សប្រឆាំង ធំជាងគេ ដោយរដ្ឋាភិបាលលោក ហ៊ុន សែន នៅក្នុងប្រទេសកម្ពុជា និងនយោបាយ «សន្ទនា» របស់សហភាពអ៊ឺរ៉ុប នៅក្នុងសំនុំរឿងនេះ។
សំនួរទាំងបី មានសេចក្ដីជាអាទិ៍ថា៖
១) តើវាជឿឬទេ ថានយោបាយសន្ទនា របស់សហភាពអ៊ឺរ៉ុប បានបរាជ័យ ហើយមិនមានប្រសិទ្ធិភាព ជាមួយរដ្ឋាភិបាលកម្ពុជា [...]