Posts in ‘សំណើច’ Category

វាត្រូវជាងឯង ពីរដង!

វាត្រូវជាងឯង ពីរដង!

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ គូភាគីទាំងសងខាងកំពុងតែ ជជែកគ្នារកតែឈ្នះរៀងៗខ្លួន។ រំពេចនោះនគរបាល ចរាចរណ៍បានមកដល់ដើម្បីមកកាត់សេចក្ដី។ ភាគីកចង់អោយខ្លួនឯងឈ្នះ ក៏ងាកទៅសូកនគរបាលនោះ នូវទឹកប្រាក់ ១០០រៀល ហើយ ភាគីខ​ ក៏បានធ្វើដូចគ្នានូវទឹកប្រាក់ចំនួន ២០០រៀល។ នគរបាលក៏កាត់សេចក្ដីអោយ ភាគីខឈ្នះ។ ភាគីក ក៏តវ៉ាឡើង៖

  • លោកនគរបាល ... ក្រែងមុននឹង ថាអោយខ្ញុំត្រូវឬ? ម៉េចក៏ ...
  • នគរបាលឆ្លើយតប៖ អើ អញដឹងថាឯងត្រូវហើយ តែវាខាងនោះ វាត្រូវជាងឯង ពីរដង !!!
«មាន​តែ​វិធី​នេះ​ទើប​កាត់​បាន​ល្អ» សំណើច​ខ្លី

«មាន​តែ​វិធី​នេះ​ទើប​កាត់​បាន​ល្អ» សំណើច​ខ្លី

ស្ដេចបានបញ្ជារឲ្យយគេ ប៉ាវគងរកជាងកាត់សក់ មកកាត់ព្រះកេសារបស់ព្រះអង្គ ដើម្បីឲ្យសមតាមរាជបំណង។ ជាងកាត់សក់ជាច្រើន បានចូលខ្លួនមកកាត់ព្រះកេសា តែត្រូវស្ដេចយកទៅប្រហាជីវិតទាំងអស់ ដោយទ្រង់ឈ្វេងកាត់​សេចក្ដីថា ជាងកាត់សក់ទាំងនោះ កាត់ព្រះកេសាទ្រង់ មិនសក្ដិសមទាល់តែសោះ។

ថ្ងៃនេះត្រូវវេនជាងកាត់សក់ម្នាក់ ដែលមានវ័យក្មេង ចូលមកកាត់។ ក្នុងពេលកាត់នោះ ស្ដេចចេះតែងាកទៅឆ្វេងទៅស្ដាំ​ ដើម្បីនិយាយជាមួយពួកមេនំមេនាង ស្រីស្នំក្រមការទាំងឡាយ ដែលនៅបំរើក្បែរនោះ ធ្វើអោយជាងកាត់សក់ ពិបាកនឹងធ្វើការរបស់ខ្លួនមែនទែន។ ទ្រាំមិនបាន ជាងកាត់សក់វ័យក្មេង ក៏យកកន្ត្រៃគោះព្រះកេសមួយ ឃឹះ ! ស្ដេចទ្រង់ក្រេវក្រោធឡើង ហើយសួរទៅជាងកាត់សក់៖

- ម៉េចក៏អាឯង មកវ៉ៃក្បាលអញ យ៉ាងដូច្នេះ ?

ជាងកាត់សក់ឱនលំទោន ហើយឆ្លើយ៖

- ក្រាបថ្វាយបង្គុំព្រះអង្គ ទូលបង្គុំមានតែវិធីនេះទេ ទើបកាត់ព្រះកេសារបស់ព្រះអង្គ បានល្អ !

អ្នកគ្រូនិងសិស្ស (វគ្គទី៣)

អ្នកគ្រូនិងសិស្ស (វគ្គទី៣)

  • អ្នកគ្រូ៖ ប្អូនមានផ្លែប៉ោម ៦ផ្លែ ហើយប្អូនចែកអោយមិត្រភ័ក្ររបស់ប្អូនម្នាក់ទៀត បានញ៉ាំដែរ តើម្នាក់ៗស្មើបានផ្លែប៉ោមប៉ុន្មាន ?
  • ចូច៖ ប្រាំមួយអ្នកគ្រូ។
  • អ្នកគ្រូ៖ គិតម្ដងទៀត អោយស្រួលបួលទៅមើលកូន ...
  • ចូច៖ បាទ ផ្លែប៉ោមនៅនឹងខ្ញុំទាំងអស់ ប្រាំមួយ !
  • អ្នកគ្រូ៖ ហេតុអីក៏ប្រាំមួយ ក្រែងចែកនឹងពីរស្មើ ឬ ?
  • ចូច៖ ពីព្រោះ មិត្តភ័ក្រខ្ញុំ គ្នាឈឺធ្មេញ មិនអាចញ៉ាំបាន អញ្ចឹងផ្លែប៉ោមនៅនឹងខ្ញុំទាំងអស់ ប្រាំមួយ !
  • អ្នកគ្រូ៖  ... ???!!!
អ្នកគ្រូនិងសិស្ស (វគ្គទី២)

អ្នកគ្រូនិងសិស្ស (វគ្គទី២)

  • អ្នកគ្រូ៖ ម្ដាយកូនធ្វើបាននំបួនដាក់នៅក្នុងចាន។ ពេលម្ដាយកូនចេញទៅផ្សារបាត់ កូនយកញ៉ាំអស់មួយ តើនំនៅសល់ក្នុងចានប៉ុន្មាន ?
  • ចូច៖ ពីរអ្នកគ្រូ។
  • អ្នកគ្រូ៖ គិតម្ដងទៀត អោយស្រួលបួលទៅមើលកូន ...
  • ចូច៖ បាទ នំនៅក្នុងចាននៅសល់ពីរ !
  • អ្នកគ្រូ៖ ហេតុអីក៏នៅសល់ពីរ ...
  • ចូច៖ ពីព្រោះ ប្អូនខ្ញុំឃើញខ្ញុំយកញ៉ាំ វាក៏យកតាមខ្ញុំញ៉ាំមួយទៀតដែរ !
  • អ្នកគ្រូ៖  ... ???!!!
អ្នកគ្រូនិងសិស្ស (វគ្គទី១)

អ្នកគ្រូនិងសិស្ស (វគ្គទី១)

  • អ្នកគ្រូ៖ មើលកូនចូច យើងត្រូវរៀនរាប់លេខថ្ងៃនេះ អ្នកគ្រូនឹងសួរកូននៅសំនួរខ្លះណា។
  • ចូច៖ បាទអ្នកគ្រូ។
  • អ្នកគ្រូ៖ ឧបមាថា កូនចូចមានពងបួន ...
  • ចូច៖ មិនពិត !
  • អ្នកគ្រូ៖ ឧបមាទេតើកូន ! គឺអ្នកគ្រូគ្រាន់តែឧបមាទេតើ ...
  • ចូច៖ តែវាមិនឡូហ្សិក !
  • អ្នកគ្រូ៖ អញ្ចឹង ឧបមាថាកូនមានស៊ុតបួន ...
  • ចូច៖ បាទ នេះបានវាឡូហ្សិក ។
  • អ្នកគ្រូ៖ ...???!!!


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...