Posts in ‘សំណើច’ Category

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៣)

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៣)

ក្រោយពីបើកមាត់ អោយគ្រូពេទ្យធ្មេញពិនិត្យ ស្រាប់តែគ្រូពេទ្យឧទានឡើង៖

  • ណ្នេះ​ ខ្ញុំអោយ១០០រៀល ហើយទៅទិញអំពៅស៊ាំងនៅមុខមន្ទីពេទ្យ ញ៉ាំសិន ហើយចាំមកវិញ។

មួយសន្ទុះក្រោយមក អ្នកជំងឺត្រឡប់មកវិញ ហើយបើកមាត់អោយ គ្រូពេទ្យធ្មេញជាលើកទីពីរ។ គ្រូពេទ្យងាកមកឃើញ ក៏ឧទានឡើងម្ដងទៀត៖

  • ស្លាប់ខ្ញុំហើយ ខ្ញុំអោយ១០០រៀលទៅទិញអំពៅស៊ាំងញ៉ាំ ហើយប្អូនឯងទៅទិញអ្វីញ៉ាំវិញនឹង ?
  • អំពៅ ញ៉ាំបានតែទឹក លេបកាកម៉េចនឹងបាន ហើយអង្កាលណានឹងឆ្អែត ? ខ្ញុំឃើញដំឡូងគេលក់នៅក្បែរនោះដែរ ក៏ទិញញ៉ាំទៅ វាបានឆ្អែតជាង ...
  • ឱ ពុទ្ធោ ...!!!
គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី២)

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី២)

  • ឱលោកគ្រូពេទ្យ ខ្ញុំមានអាការៈរាគរូស តាំងពីយប់មក មិនស្វាងសោះ សូមមេត្តាដាក់ថ្នាំអោយខ្ញុំបន្តិចមក ។
  • ហើយ មុននឹងលោកប្អូនញ៉ាំអី ?
  • បាទលោកគ្រូពេទ្យ ញ៉ាំកន្ទួតត្រាំ ...
  • អញ្ចឹងលោកប្អូនបើកភ្នែកមក ខ្ញុំនឹងបន្តក់ថ្នាំភ្នែកជូន!
  • អ៎ាក ខ្ញុំឈឺពោះ​រាគរូស មិនមានឈឺភ្នែកទេ ម៉េចក៏ ...?
  • នេះគេហៅថា​ ការពារប្រសើរជាងព្យបាល ថ្ងៃក្រោយ លោកប្អូននឹងមានភ្នែកល្អ ក្នុងការជ្រើសរើសចំណីអាហារ មិនធ្វើអោយឈឺពោះ !!!
  • ...???!!!
ការផ្សាយពាណិជ្ជកម្ម ដែលដូចជាអាសអាភាស

ការផ្សាយពាណិជ្ជកម្ម ដែលដូចជាអាសអាភាស

ជាការកំសាន្ដមួយប៉ុណ្ណោះ ដែលទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ យកមកជូនលោកអ្នកក្នុងពេលនេះ។ ហើយក៏សូមផ្ដាំផងដែរថា រាល់ការផ្សាយពាណិជ្ជកម្មម្ដងៗ លោកអ្នកតែងតែចង់បិទវា មិនចង់មើ់លរហូតចប់ទេ តែលើកនេះ សូមមើលវារហូតចប់ ហើយកុំភ្លេចសើច ហា​ ហា ផង ។

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី១)

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី១)

  • ឱ អ្នកនាងអើយ! ពេលអ្នកនាងសើចម្ដងៗ ខ្ញុំចង់តែអញ្ជើញអ្នកនាងទៅកន្លែងរបស់ខ្ញុំទេ ...
  • មិនដឹងជាស្អីទេលោក ... ចេញតែបញ្ជោរនាងខ្ញុំហើយ ...
  • មិនបានបញ្ជោអីទេ គឺពិតមែនណា អ្នកនាង ... ព្រោះខ្ញុំជាពេទ្យឆ្មេញ នោះអី ...
  • ... ???!!!
និយាយត្រូវមានក្បាល មានកន្ទុយ

និយាយត្រូវមានក្បាល មានកន្ទុយ

ដោយខឹងនឹងអ្នកបំរើរបស់ខ្លួន ដែលនិយាយកំបុតកំបុយគ្មានក្បាលគ្មានកន្ទុយ សេដ្ឋីក៏ដាក់បញ្ជាថា ៖

  • ពីថ្ងៃនេះតទៅ បើឯងនៅតែនិយាយគ្មានក្បាល គ្មានកន្ទុយទៀត អញនឹងវាយអាឯង!

អ្នកបំរើលឺហើយ ក៏ដើរឱនក្បាលចេញទៅ។ លុះមកដល់ថ្ងៃមួយ សេដ្ឋីអង្គុយលើសាឡុង ជក់ខ្សៀរ បង្ហុយផ្សែងថ្គោល ឡើងលើ។​ អ្នកបំរើដើរមកជិត ឱនក្បាលហើយនិយាយ៖

  • សូមមេត្តាទានប្រោស... សត្វមេអំបៅ បង្កើតដង្កូវនាង ហើយអ្នកស្រុកយកដង្កូវនាងទាំងនេះ មកចិញ្ចឹមដើម្បី ធ្វើសូត្រ មុននឹងវាក្លាយជាមេអំបៅវិញ។ ទំរាំដង្កូវនាងបានដល់ធំ នឹងអាលវាបញ្ចេញសសៃសូត្រ ត្រូវរងចាំយ៉ាង ហោចណាស់ ក៏បួនទៅប្រាំមួយខែ។ បន្ទាប់ពីនោះ អ្នកស្រុក ក៏យកសសៃសូត្រនោះ ទៅស្ងោរជ្រលក់ពណ៌​ និងរវៃវាធ្វើជាសសៃអំបោះ គ្រាន់នឹងអាលគេយកទៅត្បាញជាក្រណាត់។ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...