Posts in ‘ជុំវិញកំសាន្ដ’ Category

ពស់ការេបួនជ្រុង

ពស់ការេបួនជ្រុង

សុខ ជាមនុស្សពួកែនិយាយពន្លើសហើយ បំផ្លើសពេលខ្លះហួសហេតុ ។ ថ្ងៃមួយសុខ និយាយជាមួយសៅថា៖

  • សុខ៖ អូថ្ងៃមុន អញដើរក្នុងព្រៃ​ ប្រទះឃើញពស់មួយធំអស្ចារ្យ គ្រាន់តែទទឹងវាប្រវែង២០មែត្រ ហើយបណ្ដោយវាប្រវែង ជាង ១២០មែត្រ !
  • សៅ៖ កុហក មិនដែល មានពស់ឯណាវែងដល់ថ្នាក់នឹងទេ។ សុខឯងនិយាយបំផ្លើស !
  • សុខ៖ អញនិយាយមែនណា បើមិនមែន ១២០មែត្រ ក៏៦០មែត្រដែរ។
  • សៅ៖ ៦០មែត្រក៏ ដូចជាវែងជ្រុលដែរ អញមិនជឿទេ។
  • សុខ៖ បើមិនមែន ៦០មែត្រ បណ្ដោយវាប្រវែងយ៉ាងហោចណាស់ក៏ ៤០មែត្រដែរ។
  • សៅ៖ ៤០មែត្រ ក៏នៅតែវែងដែរ សុខឯងនៅតែកុហក។
  • សុខ៖ បើឯងមិនជឿ អញនិយាយពិតណា គឺពស់នឹងវាមានបណ្ដោយ ប្រវែង២០មែត្រ ...
  • សៅ៖ បើបណ្ដោយប្រវែង ២០មែត្រហើយ ទទឹងវាមានប្រវែង២០មែត្រដូចគ្នា អញ្ចឹងមានតែពស់ណ្នឹងរាង ការេបួនជ្រុង ?
  • សុខ៖ ... ???!!!
តែ១៥០ម៉ែត្រប៉ុណ្ណោះ !

តែ១៥០ម៉ែត្រប៉ុណ្ណោះ !

ក្រោយពេលដែលកប៉ាលដឹកអ្នកទេសចរណ៍ ទីតានិក Titanic បានទៅបុកនឹងដុំផ្ទាំងទឹកកក ហើយធ្វើអោយមាន ការខូចខាត តូកប៉ាលដ៏ធ្ងន់ធ្ងររួចមក កប៉ាលស្នេហារបស់ លោក Jack និងនាង Rose មួយនេះ កំពុងតែបន្ទាបខ្លួនយ៉ាងសន្សឹមៗ លិចទៅក្នុងទឹក។ អ្នកដំណើរទាំងឡាយឆ្លេឆ្លា មិនដឹងថារត់ទៅឯណា បើមើលទៅឃើញតែមេឃងងឹតសូន្យឈឹង។ មានអ្នកដំណើរម្នាក់រត់ទៅរក មេបញ្ជាការដែលឈរកំសត់តែម្នាក់ឯង ក្នុងបន្ទប់កាច់ចង្កូតកប៉ាល ហើយសួរ ៖

  • អ្នកដំណើរ ៖ លោកមេបញ្ជាការ តើលោកអាចប្រាប់ខ្ញុំបានទេ ពីកប៉ាលទៅដីគោក មានចំងាយប៉ុន្មាន ដែលជិតជាងគេបំផុត ?
  • មេបញ្ជាការ ៖ តែ១៥០មែត្រប៉ុណ្ណោះ !
  • អ្នកដំណើរ ៖ អូ៎ ល្អប្រពៃណាស់ !​ ហើយលោកអាចបា្រប់ខ្ញុំបានទៀតទេថា នៅទិសខាងណា លិច កើត ជើង ឬត្បូង ?
  • មេបញ្ជាការ ៖ នៅខាងក្រោម !
  • អ្នកដំណើរ ៖ ... ???!!!
សងសឹក ... ?

សងសឹក ... ?

ពូសុខកំពុងសង់ ទីលំនៅដ្ឋានរបស់ខ្លួន ។ ថ្ងៃនេះ ដល់វេលាដែល ពូសុខត្រូវ ឡើងប្រក់ក្បឿងពីលើដំបូលផ្ទះ ហើយគាត់ប្រក់បានពាក់កណ្ដាលហើយ ។ មើលទៅគាត់ ដូចជាអសល់កំលាំងជាខ្លាំង ។ រំពេចនោះ បុរសម្នាក់ទៀតមកដល់ ក៏ហៅពូសុខពីលើដំបូលផ្ទះ អោយចុះមកជួប ។ ពូសុខចុះមកដល់ដី ដើរមកដល់ទល់មុខ​ បុរស ៗនោះក៏តាំង លើកដៃសំពះ ឡើង ។

  • បុរស ៖ ឱលោកប្អូនដ៏សបបុរស សូមដាក់ទានអោយខ្ញុំ ១០០រៀលមក ។
  • ... ???

ពូសុខអត់មាត់ អត់ករ ក៏ឡើងទៅលើដំបូលផ្ទះវិញ ។ បុរសឈរចាំនៅខាងក្រោម ដោយសង្ឃឹមថា​ ពូសុខឡើង ទៅយកលុយមកដាក់ទាន អោយខ្លួន ។​មួយនាទីក្រោយមក ពូសុខងាកមក បក់ដៃហៅបុរស ៖

  • បងឯងឡើងមកណេះ ...

ពេលបុរសឡើងមកដល់លើដំបូល នៅនឹងមុខគាត់ ពូសុខ​និយាយប្រាប់បុរស ទាំងមុខក្រហម ៖

  • អត់មានទេ !!!
ឃើញអូនមកវិញ បងអរពេក ...

ឃើញអូនមកវិញ បងអរពេក ...

បុរសម្នាក់ខ្លាចប្រពន្ធ ជាខ្លាំង មិនហ៊ានធ្វើអ្វីមួយ ដែលមិនអោយប្រពន្ធដឹងនោះទេ ។ ថ្ងៃមួយប្រពន្ធត្រូវចេញទៅផ្សារ ហើយទុកអោយបុរសនោះនៅចាំផ្ទះ ។ បុរសឃ្លានពេក មិនដឹងធ្វើម៉េច ក៏យកដំឡូងដែលខ្លួនទើបនឹងគាស់ពីរងក្រោយផ្ទះ យកទៅដុតនឹងងងើកភ្លើង ក្នុងចង្ក្រានបាយ ។ រំពេចនោះប្រពន្ធ ទំនងជាភ្លេចអ្វីមួយ ក៏ត្រឡប់មកផ្ទះវិញ ។ បុរសជាប្ដី ឃើញប្រពន្ធត្រឡប់មកវិញ ភ័យតក់ស្លុតជាខ្លាំង ហើយមិនដឹងជាយកដំឡូងទៅលាក់ឯណា ភ្លាមៗដូច្នេះ ក៏យកមកមូរដាក់ក្នុងចង្កេះខោ ។

នៅចំពោះមុខប្រពន្ធ ហើយដំឡូងវាក្ដៅខ្លាំងពេក បុរសនោះក៏តាំងលោតម្ដងទៅឆ្វេង និងម្ដងទៅស្ដាំ ។ ប្រពន្ធឃើញ ក៏សួរ ៖

  • ហេតុអី ក៏បងឯងចេះតែលោតផ្លោតៗ ម្ដងទៅណេះ ម្ដងទៅណោះ អញ្ចឹង ?
  • បង ... អ៊ឺ ... ឃើញអូនមកវិញ បងអរពេក ...
  • ???!!!
ស្រាត ដើម្បីប្រឆាំង នឹងហឹង្សាខាងផ្លូវភេទ នៅទួគី

ស្រាត ដើម្បីប្រឆាំង នឹងហឹង្សាខាងផ្លូវភេទ នៅទួគី

ដើម្បី បញ្ចេញកំហឹង ប្រឆាំងនឹងទារុណកម្ម ជាពិសេស អំពើហឹង្សា តាមផ្លូវភេទ ដែល ស្រ្ដីក្នុងប្រទេសនេះ ជួបប្រទះ ជាញ៉ឹកញាប់ ស្រ្ដីប៉ុន្មាននាក់ នៅក្នុង ខ្សែរវីដេអូនេះ បានស្រាតបញ្ចេញ ខ្លួនទទេផ្នែកខាងលើ ហើយ ចុះក្នុងដងផ្លូវ ធ្វើបាតុកម្ម ដើម្បី ទាមទារអោយមាន ការគោរពសិទ្ធិស្រ្តី ។ ការធ្វើស្ថិតិនាឆ្នាំ ២០១១ កន្លងទៅ បានបញ្ចេញតួលេខ​ថា ក្នុងប្រទេសទួគី ស្រ្ដី ១ភាគ៤  ត្រូវបានគេរំលោភ ឬធ្វើបាប  ស្រ្តីមានផ្ទៃពោះ ១ភាគ១០​ បានរលូតកូន ហើយ ស្រ្តី ៤នាក់ក្នុងមួយថ្ងៃ និងជាមធ្យម ត្រូវបានរងគ្រោះ រហូតដល់ស្លាប់ ។

សូមអញ្ជើញ ទស្សនាខ្សែរវីដេអូ ៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...